ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីម្នាក់ ដកហូតថ្នាំញៀនម៉ាទឹកកក ជិត១គីឡូក្រាម នៅច្រកទ្វាអន្តរជាតិត្រពាំងក្រៀល ដែលជនសង្ស័យ បាននាំគ្រឿងញៀនពីប្រទេសឡាវ ឆ្លងដែនចូលមកកម្ពុជានៃទឹកដីខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៩។ កំលាំងប៉ុស្តិ៍នគរបាល ច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងក្រៀល និងកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បានសហការណ៍ប្រតិបត្តិការ ចុះបង្ក្រាបឈានដល់ការឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីម្នាក់រួមនិងថ្នាំងញៀនប្រភេទម៉ាទឹកកកជាង១គីឡូក្រាម នៅច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ រួមនិងវត្ថុតាងគ្រឿងញៀនជាង១គីឡូក្រាម ទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ លោកវរៈសេនីយ៍ទោ ចែម ផានិត ប្រធានការិយាល័យប្រឆាំងបទល្មើលគ្រឿងញៀននៃខេត្តស្ទឹងតែង បានអោយភ្នាក់យើងដឹងថា៖ ជនជាតិឥណ្ឌូនេស៊ីមដែលជាសង្ស័យ ហ៊ានជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវចូលមកកម្ពុជា ដោយខុសច្បាប់ មាន ឈ្មោះ AGUS ROHMAN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរ បុគ្គលិកក្នុងភោជនីយដ្ឋាន មានទីលំនៅបច្ចុប្បន្ន នៅទីក្រុងហុងកុង ប្រទេសចិន។ លោកបន្តថា៖ ចំពោះវត្ថុតាងថ្នាំញៀនដែលដកហូតបាន គឺជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា« Ice » ចំនួន៤កញ្ចប់ធំ មានទម្ងន់សរុប ស្មើនឹង ៩៤៩,៨ក្រាម។ សមត្ថកិច្ចប្រឆាំងបទល្មើលគ្រឿងញៀនបន្តអោយដឹងថា៖ បច្ចុប្បន្នជនសង្ស័យ រួមនិងថ្នាំញៀនជាង១គីឡូក្រាម ត្រូវបានក៏សាងសំណុំរឿង និង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតានីតិវិធី៕ ដោយឡែកប្រភពរិះគន់ពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅទឹកដីនៃខេត្តស្ទឹងតែង បានលើកឡើងថា៖ គ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នៅតែមានលំហូរនាំពីប្រទេសឡាវចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនកម្ពុជា-ឡាវ ដ៏ដែលៗ បើគិតក្នុងអំឡុង២-៣ខែនេះ។ ប្រភពបានបន្តរិះគន់ថា៖ ឃើញតែសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការបង្ក្រាបនិងដកហូតថ្នាំញៀនជាហូរហែ លក្ខណៈទ្រង់ទ្រាយធំ បន្តែ ពួកជនជាតិបរទេស ដែលជាមេជួញដូរគ្រឿងញៀនខុសច្បាប់ នៅតែបន្តនាំគ្រឿងញៀនចូលមកដឹកកម្ពុជា បន្តបន្ទាប់ ហាក់បីដូចជាមិនរអា និង ផ្លូវច្បាប់បន្តិចសោះ ឬមួយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល គ្មានសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យបែបបទចេញចូលអោយបានត្រឹមត្រូវឬយ៉ាងណា? ទើបបានជាបទល្មើសគ្រឿងញៀននៅតែចរាចរបានដល់សព្វថ្ងៃនេះ...???៕ ដោយៈ ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា