ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកសង្ឃក្លែងក្លាយ២អង្គ និមន្ត បិណ្ឌបាត្រ និងដើរចែកសំបុត្របុណ្យ តាមភូមិនៅក្រុងប៉ោយប៉ែត ត្រូវបានមន្ត្រីសង្ឃឃ្លាត់ខ្លួន...!!!
Wed,16 January 2019 (Time 10:00 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 947នាក់)


ក្រុងប៉ោយប៉ែត៖ មានការភ្ញាក់ផ្អើល មួយបានកើតឡើង ដែលស្មានមិនដល់សោះ មានសង្ឃក្លែងក្លាយ ចូលរួមក្នុងកម្មវិធី ពិធីរាប់បាត្រ នៅបុរីសាន ស៊ានហូ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។ ក្រោយពីចប់ពិធីរាប់បាត្រ ប្រគេន ទេយ្យទាន ជូនដល់ព្រះសង្ឃចំនួន៤១៦អង្គ ត្រូវបានមន្ត្រីសង្ឃ មានការសង្ស័យ ព្រះសង្ឃចំនួន៦អង្គ ចូលរួមក្នុងពិធីរាប់បាត្រ ខាងលើនេះ គឺដោយសារ ព្រះសង្ឃ០៦អង្គ គ្នានបាត ដូចព្រះសង្ឃ ៤១៦ អង្គ នោះឡើយ ទើបមន្ត្រីសង្ឃធ្វើការឃាត់ខ្លួនបានព្រះសង្ឃចំនួន៣នាក់ រួមនិងបុរសអ្នកធានាអះអាងថាស្គាល់ ព្រះសង្ឃមួយនាក់ (មិនស្គាល់ឈ្មោះ) ភ្លាមៗនោះមន្ត្រីសង្ឃបាន រាយការជូនសមត្ថកិច្ចក្រុងប៉ោប៉ែត ដើម្បីយកជនសង្ស័យទាំង០៤នាក់មកសាកសួរនៅ វត្តសូរិយារាម (ហៅវត្តស្រះត្រាច) ស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ក្រោយពីធ្វើការសាកសួរ មានសង្ឃក្លែងក្លាយចំនួន០២អង្គ ចំណែកព្រះសង្ឃ០១អង្គទៀត ជាព្រះសង្ឃពិតប្រាកដ រីឯបុរសអ្នកធានាអះអាងថាស្គាល់សង្ឃក្លែងក្លាយនោះ ពេលសមត្ថកិច្ចយកមកដល់វត្ត រួចនោះ ស្រាប់តែគេចខ្លួនបាត់ស្រមោលទៅ។ សង្ឃក្លែងក្លាយចំនួន២នាក់មានឈ្មោះដូចខាងក្រោមៈ ទី១-ឈ្មោះ វ៉ា ចិន្តា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតមានស្រុកកំណើត ភូមិបឹងរាំង ស្រុកគំរៀងខេត្តបាត់ដំបង។ ទី២-ឈ្មោះ ឌី រតនា ភេទប្រុស អាយុ២៥ឆ្នាំ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានស្រុកកំណើត ភូមិបឹងរាំង ស្រុកគំរៀងខេត្តបាត់ដំបង។ បច្ចុប្បន្នៈ សង្ឃក្លែងក្លាយចំនួន២នាក់ ត្រូវព្រះចៅអធិការវត្តសូរិយារាម(ហៅវត្តស្រះត្រាច) ចាប់ផ្សឹករួចហើយ និងធ្វើកិច្ចសន្យា ចំមុខច្បាប់ ដោយសារនេះគឺជាលើកទីមួយ ដែលជនសង្ស័យប្រព្រឹត្ត គ្រាន់តែក្រសួង ធម្មការខេត្ត ធ្វើការអមរំ ណែនាំតែប៉ុណ្ណោះ ទើបដោះលេងវិញ ហើយបើសិនជាមានឈ្មោះ ជនសង្ស័យទាំង០២នាក់ នៅតែយកសាសនា មកធ្វើជាមុខរបរ លើកក្រោយទៀត និងប្រគល់អោយទៅសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1521 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6833 នាក់
ខែនេះ :
22671 នាក់
3 ខែនេះ :
77290 នាក់
សរុប :
1661217 នាក់