ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក សាន ស៊ានហូ បានរៀបចំពិធី ប្រារពខួបលើកទី ៤០ ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ១៩៧៩ / ២០១៩ ក្នុងបរិវេណមន្ទីបក្សប្រជាជនក្រុងប៉ោយប៉ែត.!!!
Thu,17 January 2019 (Time 10:07 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 778នាក់)


ក្រុងប៉ោយប៉ែត៖ លោក សាន ស៊ានហូ បានរៀបចំពិធី ប្រារពខួបលើកទី ៤០ ឆ្នាំ នៃថ្ងៃជ័យជម្នះ៧ មករា ១៩៧៩ / ២០១៩ ក្នុងបរិវេណមន្ទីបក្សប្រជាជនក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្តម សុខ ភាព អញ្ជើញជាគណៈអធិបតី អភិបាលរងក្រុង លោក ចៅសង្កាត់ ទាំង០៣ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការជាច្រើនស្ថាប័នប្រចាំក្រុងប៉ោយប៉ែត បានអញ្ជើញចូលរួមក្នុងអង្គពិធីនាពេលនេះ នៅវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នេះ ។ ក្នុងកម្មវិធី ប្រារព្ធខួបលើកទី៤០ឆ្នាំ ជ័យជម្នះ ៧មករា នៅក្នុងមន្ទីរបក្សប្រជាជនកម្ពុជា នាពេលនេះផងដែល លោកឧកញ៉ា សាន ស៊ានហូ អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានឧបត្ថម្ភ មធ្យោបាយ ម៉ូតូកង់បី ចំនួន៤២ គ្រឿង ជូនដល់៣៦ភូមិ ចំនុះអោយ០៣សង្កាត់ នៃក្រុងប៉ោយប៉ែត ក្នុង០១ ភូមិទទួលបានមធ្យោបាយ ម៉ូតូកង់បី០១គ្រឿង ទុកសម្រាប់ជួយសង្គ្រោះ ប្រជាពលរដ្ឋក្នុងភូមិ។ ចំណែកប្រាំមួយគ្រឿងទៀត ផ្តល់ជូន អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត និង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត រួមនិងសាលាសង្កាត់ទាំង០៣ ក្នុង០១សង្កាត់ ទទួលបាន ម៉ូតូកង់បី០១គ្រឿង សរុបជាទឹកប្រាក់ចំនួន ប្រាំបួនម៉ឺនប្រាំមួយពាន់ប្រាំមួយរយដុល្លា ( ៩៦,៦០០$ ដុល្លា ) ចំណែកក្រុហ៊ុនស្តាហ្គោល ឧបត្ថមរថយន្តស្ទួចរថយន្តចំនួន១គ្រឿង គិតជាទឹកប្រាក់ ប្រាំពីពាន់ដុល្លា (៧០០០$) ជូនដល់អធិការដ្ឋានក្រុងប៉ោយប៉ែត។ លោកអភិបាលក្រុងបន្តទៀតថា៖ ការចែកជូន ទាំងរថយន្តទាំងម៉ូតូកង់បី គឺជាមធ្យោបាយ ដែលមានសារសំខាន់ សម្រាប់ ភូមិ ឃុំ សង្កាត់ ដឹកអ្នកជំងឺ ស្ត្រីពោះធំទៅសម្រាលកូននៅមន្ទីរពេទ្យ នាពេលយប់ប្រលប់ និងដឹកកំលាំងសន្តិសុខ ទៅយាមការក្នុងភូមិ ឃុំ សង្កាត់និិមួយៗ ដើម្បីការពារ និងទប់ស្កាត់ រាលសដ្ឋានការ កុំអោយកើតមានអំពើ ចារកម្ម អំពើហិង្សា កើតឡើង ជូនប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត។ លោក សាន ស៊ានហូ ប្រធានគណៈបក្សក្រុងប៉ោយប៉ែត បានអានសន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានខ្លឹមសារទាំងស្រុងថា៖ ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះ ជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់ សម្លាប់ និងធ្វើទារុណកម្ម ដែលបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ការរស់នៅក្នុងរបបប្រល័យពូជសាសន៍ដ៏អាក្រក់បំផុតដែលមានរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ គឺពលរដ្ឋគ្មានសិទ្ធិសេរីភាពទេ មានតែការបំបិទសិទ្ធិក្នុងការរស់នៅ និងការបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំង និងការធ្វើទារុណកម្ម និងកាប់សម្លាប់អាយុជីវិតពលរដ្ឋតែប៉ុណ្ណោះ។ ថ្ងៃ ៧ មករា ១៩៧៩ គឺជាការបើកឡើងវិញនូវទំព័រសករាជថ្មីនៃ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ យើងពិតជាចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារនៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។ ជាទីបញ្ចប់ លោកឧកញ៉ា សាន ស៊ានហូ សូមថ្លែងអំណរអរគុណ ចំពោះអាជីវករ និងក្រុមហ៊ុន នានា នៅក្រុងប៉ោយប៉ែត ដែលបានជួយឧបត្ថម្ភទឹកប្រាក់ទិញមធ្យោបាយម៉ូតូកង់បីចំនួន៤២គ្រឿង និងរថយន្តស្ទួច០១គ្រឿង ហើយក៏សូមអរគុណ បងប្អូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ដែលបានបោះឆ្នោតជូនគណៈបក្សប្រជាជន និងបានជាប់ឈ្នះសន្លឹកឆ្នោតភ្លូកទឹកភ្លូកដី ហើយក៏សូមជូនពរ ពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1336 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6648 នាក់
ខែនេះ :
22486 នាក់
3 ខែនេះ :
77105 នាក់
សរុប :
1661032 នាក់