ខេត្តព្រះវិហារ៖ បើតាមប្រភព បណ្តាញអ្នក សារព័ត៌មាន ក្នុងស្រុក មួយចំនួន បានធ្វើការផ្សព្វផ្សាយ ពីមេឈ្មួញ កាប់បំផ្លាញព្រៃឈើ ឈ្មោះ ដេ វីត ល្បីថា៖ ដាក់ម៉ាស៊ីរ៉ៃ អារជ្រៀកឈើ លាន់លឺអើងកងពាស់ពេញព្រៃ គ្មាន កោតញញើញមន្រ្តីអាជ្ញាធរ មានសម្ថតកិច្ច ទោះជាមាន ឯកឧត្ដម អ៊ុន ចាន់ដាអភិបាល នៃគណះអភិបាលខេត្ត ចុះមកក៏គេមិនខ្លាចដែរ។ បើយោងតាមប្រភពពីពលរដ្ឋរស់នៅ ស្រុកជាំក្សាន្ត បានបង្ហើបអោយ ខាងសារព័ត៌មានយើងបានដឹងនៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០១៩ នាពេលកន្លងទៅនេះថា៖ មេឈ្មួញ ឈ្មោះ ដេ វីត បានបោះទីតាំង ដាក់ម៉ាស៊ីរ៉ៃជាច្រើន អារ ជ្រៀកឈើ នៅចំណុចអរូជុញ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងតែអាជ្រៀក កាប់ បំផ្លាញ ខ្ទេចខ្ទីគ្មាន សេសសល់ សូម្បីតែកូនឈើតូចៗ សឹងនិងវិនាសទាំងស្រុង នៅក្រោមកណ្ដាប់ដៃរបស់មេឈ្មួញ ឧក្រិដ្ឋកម្ម ព្រៃឈើ ឈ្មោះ ដេ វីត ជាអ្នកបំផ្លិចបំផ្លាញ ព្រោះរូបគេ អាងមានអ្នកធំ នៅពីក្រោយខ្នង ដែលធ្វើអោយមន្រ្តីអាជ្ញាធរ មានសមត្ថកិច្ចតូចធំ ខ្លាចរអារ ទោះជា ឯកឧត្ដម អ៊ុន ចាន់ដាអភិបាលខេត្តខេត្តព្រះវិហារ ទាំងមូលមិនហ៊ានលូកដៃ និង ចេញបទបព្ជាាបង្រ្កាបផង។ ប្រភពដដែលបានបន្តទៀតថា៖ ព្រោះតែ ចឹងហើយ បានជាមេឈ្មួញឧក្រិដ្ឋកម្ម កាប់បំផ្លាញព្រៃឈើឈ្មោះ ដេ វីត មាន អំនួនអួតអាង ពាស់ពេញខេត្តព្រះវិហារ និងអាចដឹក ជព្ជួានឈើ ទៅខេត្តកំពង់ធំ ទាំងថ្ងៃទាំងយប់ បានយ៉ាងរលូន គ្មានមន្រ្តីអាជ្ញាធរសម្ថតកិច្ចមួយណាហ៊ានអើតមុខ តាមដងផ្លូវ ពេលឃើញរថយន្ដយីឌុក ដឹកឈើធំៗ និង រថយន្ដV R ខ្នាតយក្សរបស់គេ (ដេវីត) ដឹកឈើរត់កាត់ មុខ ក៏មិនហ៊ានក្រឡេកភ្នែកមើលផង សង្ស័យមានការបើកភ្លើងខៀវ ពីអភិបាលខេត្ត លោក សុខ លូ ហើយ មើលទៅ ទើបមិនមានសមត្ថ កិច្ចជំនាញ រូបណាទប់ស្កាត់បែបនេះសោះ។ សូមបញ្ជាក់ផងដែរថា៖ នាពេលកន្លងទៅនេះ សម្តេច ក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ ក្នុងមូល ដ្ឋានខេត្តណា ដែលមានបទល្មើស គឺខេត្តនឹង ត្រូវទទួល ខុសត្រូវ នូវទង្វើរ ដែលរបស់ខ្លួន ដែលបិទបាំង បទល្មើសនៅពីក្រោយខ្នង មិនគួរឱ្យកើតមានតទៅទៀតនោះទេ។ ជុំវិញការចោទខាងលើ ខាងអង្គភាពយើង មិនអាចសុំការ បកស្រាយបំភ្លឺ ពីមេឈ្មួញឈើឈ្មោះ ដេ វីត បានទេ ព្រោះមិនមានលេខទូរស័ព្ទ ហើយខាងអង្គភាព គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ យើងខ្ញុំ រង់ចាំបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការ៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា