ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) កំលាំងអធិការនគរបាលក្រុងប៉ោយប៉ែត រួមសង្កាត់ទាំង៣ នៃខេត្តបន្ទាយមានជ័យ នៅតែអនុវត្តពង្រឹងបង្កើនស្មារតីយ៉ាងម៉ឺងមាត់ និង ប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារ ជាតិ សាសនា​ ព្រះមហាក្សត្រ...
Thu,07 November 2019 (Time 07:28 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 868នាក់)


ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃទី០៧ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩​​ នេះ កំលាំងអធិការនគរបាលក្រុងប៉ោយប៉ែត រួមសង្កាត់ទាំង៣ នៃខេត្តបន្ទាយមានជ័យ នៅតែអនុវត្តពង្រឹងបង្កើនស្មារតីយ៉ាងម៉ឺងមាត់ និង ប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារ ជាតិ សាសនា​ ព្រះមហាក្សត្រ តាមអនុសាសន៍ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅព្រឹកនេះផងដែរ ក៏ឃើញមានវត្តមានឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ អភិបាលក្រុងសិរីសោភ័ណ លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និង អមដំណើរគណៈបញ្ជាការឯកភាព សប្បុរសធម៌ តំណាងជុសមុខអោយ ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំយកអំណោយ គ្រឿង ឧបភោគ បរិភោគ ជាច្រើនរួមនិងថវិកាមួយចំនួន ជូនដល់កងកំលាំងនគរបាលសង្កាត់ទាំង៣ ដើម្បីលើកទឹកចិត្ត និង បង្កើតស្មារតីដល់កងទ័ពនគរបាលជាតិ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចែកគោលដៅត្រៀមកំលាំងតាមមូលដ្ឋាន ដែលជាបទបញ្ជាស្នងការខេត្ត ស្នងការរងខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះដែរ លោក ង៉ោ ម៉េងជ្រួនអភិបាលរងខេត្ដបន្ទាយមានជ័យ បានមាន ប្រសាសន៍ផ្តាំផ្ញើដល់កងកំលាំងនគរបាលជាតិ ត្រូវអនុវត្តពង្រឹងបង្កើនស្មារតីអោយមុតមាំ និង ប្តេជ្ញាចិត្ត ទី១-ការពាររដ្ឋធម្មនុញ្ញ ទី២-ការពារ ជាតិសាសនា​ ទី៣-ការពារព្រះមហាក្សត្រ ដើម្បីប្រទេសជាតិ បានមកនូវសុខសន្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់ សន្តិសុខសង្គម ជូនប្រជាជន ជនរួមជាតិិនៃកម្ពុជាយើងទាំងមូល អោយខានតែបាន ត្រូវរក្សាការពារទប់ស្កាត់ដាច់ខាត នៅក្រុងប៉ោយប៉ែត ព្រោះក្រុងប៉ោយប៉ែត ជាច្រកទ្វារអន្តរជាតិ ធំជាងគេងាយស្រួលពួកក្រុមជនអនាមិក គ្រោងប្រឆាំងរាជរដ្ឋាភិបាល ចូលមកធ្វើសកម្មភាព ទាំងនៅក្រៅស្រុក ក្នុងស្រុក លោកបន្តថា៖ ក្រុងប៉ោយប៉ែត សំបូរទៅដោយ ជនអនាមិកប្រមូលផ្តុំកំលាំងគ្នាផងដែរ៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តី www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1287 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6599 នាក់
ខែនេះ :
22437 នាក់
3 ខែនេះ :
77056 នាក់
សរុប :
1660983 នាក់