ក្រុងប៉ោយប៉ែតៈថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង១៩និង២០នាទីយប់ កម្លាំងវរៈសេនាការពារព្រំដែនគោកលេខ ៩១១ ប៉ុស្តិ៍ព្រៃគប់ បានល្បាតប្រទះឃើញមុខសញ្ញា សង្ស័យ០១ម្នាក់ ឈ្មោះ ផាត់ អឿម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិព្រៃគក់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏សុំត្រួតពិនិត្យ ហើយបានដកហូតវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន០១ កូនថង់តូច។ កម្លាំងប៉ុស្តិ៍វរៈលេខ ៩១១ ក៏បានរាយការណ៍មកកម្លាំងជំនាញគ្រឿងញៀននៃអធិការនគរបាលក្រុងប៉ោយប៉ែត ហើយសហការជាមួយកម្លាំងជំនាញនៃការិយាល័យគ្រឿងញៀនខេត្ត និងកងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្ដាល។ ក្រោយពីបានសាកសួរជនសង្ស័យរួច ដោយមានការដឹកនាំសម្របសម្រួលពីលោក ព្រះរាជអាជ្ញារង សុខ កែវបណ្ឌិត លុះដល់វេលាម៉ោង ២១និង២៥នាទី ថ្ងៃខែឆ្នាំដ៍ដែល យើងបានឈានទៅឆែកឆេរផ្ទះជនសង្ស័យ ឈ្មោះ ទុន សារិទ្ធ ភេទប្រុស ត្រួតពិនិត្យ ចំនួន០៤បន្ទប់ ហើយឃាត់ខ្លួនជនសង្ស័យបាន ០៧នាក់ ស្រី០២នាក់ ជនសង្ស័យមានឈ្មោះ៖ 1 /ឈ្មោះ ទុន សារិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ -មុខរបរ យោធា ស្នាក់នៅ ភូមិព្រៃគប់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 2 /ឈ្មោះ តេង ប៊ុនទី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងម៉ូតូ ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ 3 /ឈ្មោះ តេង ដូច ភេទប្រុស អាយុ២៤ឆ្នាំ -មុខរបរ ជាងទូរស័ព្ទ ស្នាក់នៅភូមិព្រៃគុក សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 4 / ឈ្មោះ នី ណារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ -មុខរបរ គ្មាន ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ 5 /ឈ្មោះ សៅ វណ្ណះ ភេទប្រុស អាយុ៣៨ឆ្នាំ -មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិបឺងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ 6 / ឈ្មោះ តេង ស្រីល័ក្ខ ភេទស្រី អាយុ១៤ឆ្នាំ -មុខរបរ គ្មាន ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 7 / ឈ្មោះស៊ុម ពៅ ភេទស្រី អាយុ៤១ឆ្នាំ -មុខរបរ លក់ដូរ ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ កម្លាំងបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាចំនួន ១២ កូនថង់តូច, កាំភ្លើងខ្លីមួយដើមម៉ាក berapa ផលិតនៅប្រទេសអ៊ីតាលី បង់ចំនួន០១ គ្រាប់ចំនួន ១៣ គ្រាប់ លេខ L88 481Z ពណ៍ទឹកប្រាក់ ឥឡូវជនសង្ស័យទាំង០៨ នាក់កម្លាំងបាននាំមកអធិការក្រុងដើម្បីបន្តនីតិវិធីតាម៕ ដោយៈ វុិត រិទ្ធ និពន្ធនាយករង គេហទំព័រប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា