ខេត្តកែប៖ បុរសម្នាក់ដែលគេស្គាល់ថា៖ ជាម្ចាស់រីសត មួយកន្លែង នៅភូមិសាស្ត្រក្រុងកែប បានស្លាប់យ៉ាងតក់ក្រហល់ និងគួរឱ្យសោកស្តាយបំផុតនោះ សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៨និង៣០ នាទីព្រឹក ថ្ងៃទី១៩ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងរីសតរបស់ខ្លួន ក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុង-ខេត្តកែប (ខាងក្រោយមន្ទីរព័ត៌មានខេត្តប្រមាណ៥០០ម៉ែត្រ)។ បុរសរងគ្រោះ ត្រូវបានគេស្គាល់ ឈ្មោះ ឈឹម ខែត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅរីសតខាងលើ ជនរងគ្រោះមានស្រុកកំណើតនៅខេត្តតាកែវ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា៖ កន្លងមកបុរសរងគ្រោះតែងតែត្អូញត្អែរពីករណីជំងឺម្យ៉ាងចេះតែធ្វើទុក្ខក្នុងខ្លួន ប៉ុន្តែគ្មាននរណាចាប់អារម្មណ៍ឡើយ ដោយនឹកស្មានថាជាជំងឺធម្មតា។ លុះព្រឹកថ្ងៃកើតហេតុបុរសរងគ្រោះត្អូញថា៖ ឈឺ និងចុកដើមទ្រូង រួចសុំចូលសំងំគេងក្នុងបន្ទប់មួយភ្លែត។ ប្រភពបានបន្តថា៖ ដោយសារបុរសរងគ្រោះចូលក្នុងបន្ទប់ដេកសំងំមិនព្រមក្រោកទើបសាច់ញាតិចូលទៅដាស់ ក៏ស្រាប់តែជនរងគ្រោះឈប់ដកដង្ហើមទៅហើយ។ ភ្លាមៗនោះ បងប្អូន មិត្តភក្តិមិនអស់ចិត្ត ក៏ដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែខាងមន្ទីរពេទ្យប្រាប់ថា៖ បុរសរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកសពវិលមករីសតខាងលើវិញ។ ក្រោយពីមានករណីនេះកើតឡើង សមត្ថកិច្ចជំនាញសហការជាមួយពេទ្យ ក៏បានចុះមកពិនិត្យ ធ្វើកោសល្យវិច័យ ទើបដឹងថា៖ បុរសរងគ្រោះខាងលើស្លាប់ដោយសារជំងឺគាំងបេះដូង។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខេត្តកែប រៀបចំដឹកទៅកាន់ស្រុកកំណើតដើម្បីប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា