ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រុមហ៊ុនហាទៀងវីហ្គាស ផ្តល់អំណោយដល់ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ត្រាច..
Sun,20 January 2019 (Time 01:52 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 757នាក់)


ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ អនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច ក្រោមវត្តមានលោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក បានទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុនហាទៀងវីហ្គាស ដឹកនាំដោយលោក គង់ ឌី ជំនួយការអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ហាទៀងវីហ្គាស ដែលមានទីតាំងស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត(ចំណុចច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក)។ អំណោយមនុស្សធម៌ទាំងនោះរួមមាន៖ ត្រីខ ២០យូរ,មី ២០កេស,និងអង្ករចំនួន២០បាវ(១តោន)។ហើយអំណោយខាលើនេះគឺក្រុមហ៊ុនផ្តល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រាច សម្រាប់ចាត់ចែងតាមតម្រូវការចាំបាច់។ ក្នុងនាមកាកបាទក្រហមកម្ពុជា និងប្រជាជនក្នុងមូលដ្ឋាន លោកប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់ក្រុមហ៊ុន ក្នុងការរួមចំណែកទៅដល់ប្រជាជនងាយរងគ្រោះគ្រប់ប្រភេទនៅតាមមូលដ្ឋាន តាមរយៈសកម្មភាពមនុស្សធម៌របស់កាកបាទ ក្រហម និងចាត់ទុកនេះជាទឹកចិត្តដ៏ធំធេងមួយរបស់ក្រុមហ៊ុន ដែលកន្លងមកតែងតែជួយលើការងារសង្គមជាច្រើនដោយគ្មានរើសអើង។ អនុសាខាកាកបាទក្រហមស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ហាទៀងវីហ្គាស ដែលជានិច្ចកាលតែងតែចូលរួមក្នុងការចែករំលែកគ្រប់សកម្មភាពនាពេលកន្លងមក៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1939 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7251 នាក់
ខែនេះ :
23089 នាក់
3 ខែនេះ :
77708 នាក់
សរុប :
1661635 នាក់