ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) ផ្ទុះហឹង្សាមួយប៉្រាវ! រវាងពលរដ្ឋនិងពលរដ្ឋរឿងទំនាស់ដីធ្លីជាង១៦០គ្រួសារ ត្រង់ចំណុច (អូរស្វាល្អិល) ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត...!!!
Fri,13 December 2019 (Time 09:16 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 725នាក់)


ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០១៩ នេះ អាជ្ញាធរខេត្ត សហការ នឹងអាជ្ញាធរសមត្ថកិច្ចចម្រុះខេត្ត/ក្រុង ចុះដោះស្រាយរឿងទំនាស់ដីធ្លី ដ៏រ៉ាំរ៉ៃយូឆ្នាំមកហើយ ត្រង់ចំណុច(អូរស្វាល្អិល)ស្ថិតក្នុងភូមិសូរិយា សង្កាត់និមិត្ត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។ ជុំវិញនៃរឿងទំនាស់់ដីធ្លីខាងលើ លោ លី សារីអភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាន៍ថា៖ សូមអោយពុកម៉ែបងប្អូនប្រជាពលរដ្ឋដោះស្រាយគ្នាដោយសន្តិវិធី ដែលពុកម៉ែបងប្អូន បានរស់នៅនិងសង់លំនៅដ្ឋានលើដីលោក ទុយ វន្នី ដែលជាម្ចាស់ដីមានកម្មសិទ្ឋស្របច្បាប់ អោយព្រមទទួលយកការដោះដូរដីដែលមានក្បាលដី" ៦ ម៉ែត្រ គុណ នឹង ២០ ម៉ែត្រ" ហើយនិងធ្វើផ្លូវថ្នល់ តបណ្តាញទឹក ភ្លើង ធ្វើប្លង់រឹងកម្មសិទ្ធជូនពលរដ្ឋ ដើម្បីបញ្ចប់រឿង។ លោក លី សារី​ អភិបាលរងខេត្តបន្ទាយមានជ័យ​ បានប្រាប់ប្រជាពលរដ្ឋចំនួន៣០គ្រួសារបន្ថែមទៀត ដែលសង់លំនៅដ្ឋានលើដីកម្មសិទ្ឋស្របច្បាប់របស់លោក ទុយ​ វន្នី សូមរុះរើផ្ទះសម្បែងចេញដោយខ្លួនឯង ក្នុងការកំណត់ ទុករយពេលត្រឹម៣ថ្ងៃជាកំហិត បើមិនស្តាប់ក្នុងការណែនាំរបស់អាជ្ញាធរទេ រដ្ឋបាលសាលាខេត្ត និង ធ្វើការតាមផ្លូវច្បាប់។ សូមបញ្ជាក់ផងដែរថា៖ អាជ្ញាធរខេត្ត/ក្រុង កំពុងតែដោះស្រាយរឿងដីធ្លីដែលកំពុងមានទំនាស់រាប់ឆ្នាំមកហើយនោះ ជូនប្រជាពលរដ្ឋ ស្រាប់តែក្រុមលោក ទុយ​ វន្នី នឹង ក្រុមប្រជាពលរដ្ឋម្ខាងខាងទៀត មិនទាន់ក្តាប់អង្គហេតុសាច់រឿងច្បាស់ផង បានប្រើហឹង្សាប៉ះទង្គិចគ្នាមួយប៉្រាវ បណ្តាលរងរបួសធ្ងន់ម្នាក់ផងដែរ ទើបកំលាំងសមត្ថកិច្ចចម្រុះ ចេញជួយអន្តរាគមន៍ ធ្វើការសម្របសម្រួលភាគីទាំងសងខាង ទើបមានសភាពស្ងប់ស្ងាត់ទៅវិញ (រាយការណ៍បឋម)៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1485 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6393 នាក់
ខែនេះ :
19614 នាក់
3 ខែនេះ :
71512 នាក់
សរុប :
1559681 នាក់