ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោ​ក ប៉ក់ ណារ៉ូន សមាជិក​ក្រុមលេខា​សម្ដេចតេជោ នាំយកថវិការកសាង និងអំណោយទៅចែកជូនលោកគ្រូអ្នកគ្រូ សិស្សា​នុសិស្ស​ នៅបឋមសិក្សាមង្គលរការាម...
Fri,13 December 2019 (Time 09:49 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 795នាក់)


ខេត្តស្វាយរៀង ៖​ លោក ប៉ក់ ណារ៉ូន សមាជិក​ក្រុមលេខា​សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំករ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បាននាំយកអំណោយទៅចែកដល់លោកគ្រូ​ ​អ្នកគ្រូ សិ​ស្សា​នុសិ​ស្សជិត​​​៤០០នាក់ នៅសាលាបឋមសិក្សាមង្គលរការាម ស្ថិតនៅភូមិឃួច​ ឃុំក្រោលគោ ស្រុកស្វាយជ្រំ​ ខេត្តស្វាយ​រៀង ព្រមទាំងនាំយកថវិការសប្បុរសជន ចូលរួមកសាងសមទ្ធិ​​ផលនានា​ នៅក្នុងសាលាផងដែរ។ នៅ​នៅក្នុងពិធីនេះផងដែរ ក៏​មាន​ការចូលរួមពីលោក ហែម សារិទ្ធ អភិបាល នៃគណៈ​អ​ភិបាលស្រុកស្វាយជ្រំ, លោ​ក ភោគ វ៉ាន់ថន មេឃុំក្រោលគោ និងបងប្អូនសប្បុរសជន រួមទាំងភ្ញៀវ​កិត្តិយសជាច្រើនរួបទៀត។ ​ថ្លែងក្នុងឱកាសនោះ លោក ប៉ក់ ណារ៉ូន បានមានប្រសាសន៍ថា៖ ដោយមើលឃើញពីភាពខ្វះ​ខាត សម្ភារៈ​សិក្សារ​បស់សិស្សានុសិស្ស លោកគ្រូ ​អ្នកគ្រូ រួមនឹ​ងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសាលាបឋមសិក្សាមង្គលរការាមនេះ លោកបាន​ខិតខំ​អំពាវនាវរកសប្បុរសជននានា​ ដើម្បីគៀងគរ​ រ​កសម្ភារៈ​ ថវិកា រួមនឹងថវិកាផ្ទាល់ខ្លួនខ្លះ ដើម្បីយក​ម​កចែកជូ​ន ​ក៏ដូ​ចជាការចូលរួមក​សា​ង​​ទុកជាសមទ្ធិផល ក្នុងសាលានេះ ទៅថ្ងៃអនាគត សម្រាប់ផ្តល់ចំណេះដឹងដល់អ្នកជំនាន់ក្រោយៗទៀត។ ​លោក ប៉ក់ ណារ៉ូន បានបញ្ជាក់ថា៖ ​កាលពីនៅ​កុមា​រ​ភាព​ លោកធ្លាប់សិក្សានៅសាលានេះ​។ ហើយរហូតដល់ពេលនេះលោកគ្រូ អ្ន​កគ្រូ ដែលបង្ហាត់បង្រៀនលោកមាន​វ័យចំណាស់ៗ ហើយនៅតែមានវត្ត​មានបង្រៀនសិស្សនៅ​ទីនេះ។ លោកបន្តថា៖ ទោះលោកបានចាកចេញឆ្ងាយពីសាលានេះមែន តែលោកមិនភ្លេចទីន្លែ​ងផ្តល់​​​​​​​ចំណេះដឹង ដល់រូបលោកឡើយ។ ​លោកក៏បានលើកឡើងទៀតថា៖ ប្រទេសជាតិយើង ​ចាំបាច់ត្រូវការធនធានមនុស្ស ក្នុងការកសាងជាតិ មាតុភូមិ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ដូច្នេះប្រទេសជាតិ ត្រូវការក្មួយៗជំ​នាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី​នេះ បន្តវេន ។ អ៊ី​ចឹង​ក្មួយ​ៗត្រូវខិតខំរៀនសូត្រ ពោលគឺរៀនហើយ ​រៀ​នទៀត រៀនមិនចេះចប់ ដើម្បីអភិវឌ្ឍ​​ខ្លួន និងប្រទេសជាតិយើង​។ ​​ជាមួយគ្នានេះ លោក ហែម សារិទ្ធ អភិបាល ​នៃ​គណៈ​អ​ភិបាលស្រុកស្វាយជ្រំ ក៏មា​នប្រសាស​ន៍សំណេះសំណាល ទៅកាន់ក្មួយៗសិស្សា​នុ​សិស្ស ផង​ដែរថា សាលាបឋមសិក្សាមង្គលរការាមនេះ គឺជាថ្នាលប​ណ្តុះបណ្តាល ជាគ្រឹះចំ​ណេះដឹង​ដំបូង​បង្អស់ ដែលធ្វើឲ្យក្មួ​យៗចេះអា​ន ចេះសរសេរ ចេះគិតចេះគូរ ​ដែលបានពីកា​របង្ហាត់បង្រៀនពីលោកគ្រូអ្នកគ្រូ ដើម្បីជាស្ពាននៃចំណេះដឹង បន្តទៅអនាគតដ៏​ភ្លឺស្វាងរ​បស់ក្មួយៗ។​ ដូច្នេះក្មួយៗត្រូវខិតខំរៀនសូត្រ ត្រងត្រាប់ស្តា​ប់លោកគ្រូ អ្នកគ្រូ និងខិតខំរៀនបន្ថែមនៅផ្ទះឱ្យបានច្រើន ជៀសវៀង​ឱ្យឆ្ងា​យពី​គ្រឿងញៀន ព្រោះក្មួយៗជាទំពាំងស្នងឫស្សី​ ជាសរ​សរគ្រឹះរបស់ជាតិ។ ​​​​ក្នុ​ងឱកាសនោះដែរ លោក ប៉ក់ ណារ៉ូន រួមនឹង​សប្បុរសជន បានចែកកាបូ​ប ​សៀវភៅ ប៊ិច ខ្មៅដៃ ដ​ល់សិស្សានុសិស្សសរុបចំនួន ៣​៦៧នា​ក់ ស្រី១៦២នាក់ ក៏ដូចជាធ្វើពិ​ធីប្រ​គល់ថវិកា សម្រាប់កសាងសមទ្ធិ​ផលនានា ជូនតំណាងសាលាផងដែរ។ សូមបញ្ជាក់ថា៖ សប្បុរ​សជន ដែលបានជួយឧបត្ថម្ភនាឳកាសនោះរួមមាន ​៖ លោក​ ប៉ក់​ ណារ៉ូន​ សមាជិក​ក្រុមលេខា​ សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកគៀងគរ​សប្បុរ​ស​​ជន​ក្នុងការកសាងសាលា​ យ៉ាងយកចិត្តទុកដាក់​ រួមនឹងថវិកា​មួយចំនួន, ​លោក​​ ភូមី មុន្នីរិទ្ធ អនុប្រធានយុវជន គណបក្សប្រជាជនស្រុកកំពង់សិលា​ ខេត្តព្រះសីហនុ​ ជួយ​កសាងសម្ភារៈក្មេងលេង​ មានទោង​ រួមនឹងសម្ភារៈសិក្សា សម្រាប់សិស្ស ៣៦៧នាក់, ​លោក​ គង់​ សំអាត​ អនុប្រធាន​ ឧបត្ថម្ភ​ថវិកា​ដល់​សិស្សានុសិស្សម្នាក់ៗ​ចំនួន ៥​០០០រៀល​ ក្រុមប្រឹក្សាភិបាល​ ប្រជាការពារ​ លោកគ្រូ​អ្នកគ្រូ​ ក្នុងម្នាក់ៗ ​ចំនួន២០០០០រៀល​, លោ​ក​ ហុង​ រ៉ា​ ប្រធានយុវជនស្រលាញ់សន្តិភាព​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ ថវិកាចំនួន ​២០០ដុល្លារ, ឧ​ត្ដមសេនីយ៍ត្រី​ តេង​ ប៊ុនថុន​ អនុប្រធានលេខាធិការដ្ឋាន​ នៃគណៈកម្មាការប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ថវិកា ១០០ដុល្លារ, លោ​ក​ បូ​ ប្រាក់​ ប្រធានក្រុមហ៊ុន​ ឌីភីសឺវេន ដីសាញ (DP7 Design) ថវិកាចំនួន ២០០ដុល្លារ, លោក​ ពុំ​ វ៉ាន់ថា​ ក្រុមហ៊ុន​ ខេ វី ភី (KVP)​ ថវិកាចំនួន ១៥០ដុល្លារ និងអ្នកនាង​ សាយ​ ស្រីអូន​ បម្រើការងារនៅប្រទេសជប៉ុន ថវិកាចំនួន ១០០ដុល្លារ ផងដែរ៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1606 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6918 នាក់
ខែនេះ :
22756 នាក់
3 ខែនេះ :
77375 នាក់
សរុប :
1661302 នាក់