ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចចម្រុះ ចុះបង្ក្រាប អនុវត្តតាមដីការរបស់ប៉ូលីសចិន ឃាត់ខ្លួនជនជាតិចិនប្រុសស្រី២៦នាក់ ដោយមានការសម្របសម្រួលពីលោក គង់ សំរ៉េតព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយមានវត្តមានអាំងដឺប៉ូលីសចិន និងសមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះបង្ក្រាបនៅផ្ទះជួលមួយកន្លែង ត្រង់ចំនុច (អាគារថ្មី) ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលម៉ោង០១និង៤៥នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងករណីសមត្ថកិច្ចចម្រុះខេត្ត/ក្រុង/និងក្រសួងមហាផ្ទៃ ចុះអនុវត្តបង្ក្រាបតាមដីការរបស់ប៉ូលីដចិន នៅរសៀលថ្ងៃខែឆ្នាំដដែល សមត្ថកិច្ច ឃាត់ខ្លួនបានជនជាតិចិន ប្រុស២១នាក់ ស្រី៥នាក់ សរុប=២៦នាក់ ដែលស្នាក់នៅផ្ទះជួលខាងលើ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋផងដែរ ដោយពុំដឹងថា សមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនជាតិចិន២៦នាក់នេះ យកទៅក្នុងករណីអីនោះអោយពិតប្រាកដនោះទេ។ បើយោងប្រភពពីសមត្ថកិច្ចម្នាក់ដែលចុះបង្ក្រាបនៅទីនោះផ្ទាល់ បានបង្ហើបប្រាប់ ភ្នាក់ងារ សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែត) អោយដឹងថា ការចុះបង្រាបអនុវត្តតាមដីការរបស់ប៉ូលីសចិន និង ឃាត់ខ្លួនជនជាតិចិនប្រុស្រីបានចំនួន២៦នាក់នេះ ក្នុងករណី ជម្រឹតទាប្រាក់តាមប្រព័ន្ធអនឡាញ។ ហើយបើយោងពីលោក គង់ សំរ៉េត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារយើងអោយដឹងថា៖ ក្នុងការលោកចុះបង្ក្រាប និងឃាត់ខ្លួនជនជាតិចិន ប្រុសស្រីចំនួន២៦នាក់នេះ គឺលោកមកសហការ និងសម្របសម្រួល តាមដីការមកពីក្រសួងមហាផ្ទៃ អាំងដឺប៉ូលីសចិន ដែលសហការជាមួយខាងកម្ពុជា ដែលមានដីការកាន់នឹងដៃស្រាប់។ លោកបានអោយដឹងទៀតថា៖ ចំពោះជនបរទេសអន្តោប្រវេសន៍ ផ្សេង ដែលមកស្នាក់នៅស្របច្បាប់ និងអ្នកមិនពាក់ព័ន្ធ លោកធ្វើការដោះលែងវិញ ចំណែកឃាតខ្លួនជនជាតិចិន ប្រុសស្រី ២៦នាក់ខាងលើ ត្រូវបានបញ្ជូនតាមរថយន្តក្រុង ដើម្បីបន្តតាមនីតិវិធីដីការរបស់ប៉ូលីសចិន តែលោកមិនបានបញ្ជាក់ថាជារឿងករណីជម្រឹតទាប្រាក់តាមប្រព័ន្ធអនឡាញនោះទេ៕ ដោយៈ លោក ស៊ុយ វុទ្ធី ប្រធានគ្រប់គ្រងព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា