ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
គណ:បញ្ជាការឯកភាពខណ្ឌទួលគោក! ចុះបង្ក្រាបទីតាំង បនល្បែងស៊ីសងខុសច្បាប់ ចាក់ភ្នាល់បាល់តាមប្រព័ន្ធ អនឡាញ និងដកហូតសម្ភារៈបានមួយចំនួនធំ...!!!
Sat,14 December 2019 (Time 09:58 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 799នាក់)


រាជធានីភ្នំពេញ៖ ដោយមានការចង្អៀតចង្អល់បង្ហាញបញ្ជារផ្ទាល់ពីលោកឯក ឃុន ដឿន អភិបាលខណ្ឌទួលគោក ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌ និង ក្រោមការដឹកនាំរបស់លោក សុខ ហេង អធិការនគរបាលខណ្ឌដោយមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌទួលគោកចុះ បង្ក្រាបករណីបើកបនល្បែងស៊ីសងខុសច្បាប់ ចាក់ភ្នាល់បាល់តាមអនឡាញ មួយកន្លែងដកហូតវត្ថុតាងល្មើសច្បាប់មួយចំនួនធំ។ ការចុះបង្ក្រាបនេះការវេលាម៉ោង ១០ និង ៣៥ នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២៥B ផ្លូវលេខ២២៣ ក្រុមទី៤៦ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រតិបត្តិការរបស់គណៈបញ្ជាការឯកភាពបានធ្វើការត្រួតពិនិត្យរកឃើញវត្ថុតាងពាក់ព័ន្ធនឹងល្បែងភ្នាល់បាល់អនឡាញ រួមមាន: ទូរទស្សន៍ ម៉ាក Samsung ចំនួន៣គ្រឿង , ម៉ាស៊ីនព្រីនបុងបាល់ចំនួន០៥គ្រឿង , ម៉ូនីទ័រចំនួន១១គ្រឿង , CPU ចំនួន៨គ្រឿង , ម៉ាស៊ីនព្រីនឯកសារ០១គ្រឿង , ឃីប៊ត ចំនួន០៦គ្រឿង , ម៉ៅចំនួន០៦គ្រឿង , ក្បាលម៉ាស៊ីនកាម៉េរ៉ាសុវត្ថិភាព ចំនួន០១គ្រឿង , ធុងបាស់០១គ្រឿង , ទូរស័ព្ទដៃមួយគ្រឿង ម៉ាក Iphone 5 ពណ៌ស , ប្រាក់រៀលចំនួន៥៦០០៛ (ប្រាំពាន់ប្រាំមួយរៀល) និងប្រាក់ដុល្លារចំនួន១២$ (ដប់ពីរដុល្លារសហរដ្ឋអាមេរិច) និងម៉ូតូចំនួន០២គ្រឿង ម៉ាក Today ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-2836 និងម៉ូតូម៉ាក Honda MSX ពណ៌ក្រហម-ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CB-8386 ។ ក្រោយពីត្រួតពិនិត្យរួចអាជ្ញាធរនិងសមត្ថកិច្ចសម្រេច ចាប់យកវត្ថុតាងពាក់ព័ន្ធនឹងល្បែងចាក់ភ្នាល់ខាងលើ យកទៅរក្សារទុកនៅសាលាខណ្ឌទួលគោក ជាបណ្ដោះអាសន្ន ដោយឡែកទីតាំងបើកលេងល្បែងចាក់ភ្នាល់អនឡាញបានសម្រេច បិទសៀលឃ្លុំបេរផ្ទះជាបណ្ដោះអាសន្ន។ សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះម្ចាស់ទីតាំងមិនបានឃាត់ខ្លួននោះទេ ដោយរត់គេចខ្លួនបាត់ហាក់ដូចជាដឹងមុន៕ ដោយៈ លោក ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1967 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7279 នាក់
ខែនេះ :
23117 នាក់
3 ខែនេះ :
77736 នាក់
សរុប :
1661663 នាក់