ខេត្តបន្ទាយមានជ័យ៖ បើយោងតាមរបាយ ការណ៍មន្ត្រីគយ និងរដ្ឋាករខេត្តក្នុងពីធីប្រកាសចូលកាន់តំណែងប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ថា៖ ក្នុងឆ្នាំ២០១៨ នេះ មន្ត្រីគយនិងរដ្ឋករខេត្តបន្ទាយមានជ័យប្រមូលពន្ធបានប្រមាណជាង៣០លានដុល្លារ ក្នុង១ខែ ។ នៅក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នេះ បានប្រារព្ធពិធីផ្លាសផ្តូ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ លោក ឆែ សុធា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យដែលត្រូវចូលនិវត្តន៍បានអោយដឹងថា៖ ខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១៨ នេះ មន្ត្រីសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យបាន ប្រមូលពន្ធក្នុងរយៈពេល១ថ្ងៃ បានជាង១លានដុល្លារ ក្នុង១ខែ ប្រមូលបានជាង៣០លានដុលា្លរ នេះបើតាមការលើកឡើងរបស់លោក។ លោក នូ ស៊ីថា ប្រធានសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ ត្រូវបានផ្ទេរភារកិច្ចជាប្រធានសាខាគយរដ្ឋាករខេត្តបន្ទាយមានជ័យ ជំនួសលោក ឆែ សុធា ដែលត្រូវបានចូលនិវត្តន៍ និងតែងតាំងលោក ងួន កុសល់ ប្រធានការិយាល័យគយនិងរដ្ឋាករផែស្ងួត អ៊ុយញ៉ុងភ្នំពេញ ត្រូវបានផ្ទេរភារកិច្ចជាប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជំនួសលោក ហ៊ុយ សុជាតិ ដែលត្រូវទទួលភារកិច្ចជាប្រធានការិយាល័យរដ្ឋ បាលនិងគ្រប់គ្រងនៃសាខាគយនិងរដ្ឋាករខេត្តមណ្ឌលគីរី។ លោក នូ ស៊ីថា ប្រធានសាខាគយរដ្ឋាករខេត្តបន្ទាយមានជ័យមកកាន់តំណែងថ្មី បានប្តេជ្ញាចិត្ត ក្រោយពេលប្រកាសចូលកាន់ភារកិច្ចជាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមាន ជ័យ ហើយ និងសហការជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ និងសហការផ្ទៃក្នុងដើម្បីធ្វើការប្រមូលពន្ធជូនរដ្ឋ ដែលជាកាតព្វកិច្ចមន្ត្រីគយនិងរដ្ឋាករ។ ជាកិច្ចបញ្ចប់ លោក ផា អេងវេង អគ្គនាយករងនៃអគ្គ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានមានប្រសាសន៍ផ្តាំផ្ញើ ដល់មន្ត្រីគយនិងរដ្ឋាករដែលទើបតែមកទទួលភារកិច្ចថ្មី នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ត្រូវសហការគ្នាជាមួយអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ និងត្រូវចេះសម្រប សម្រួល គ្រប់គ្រងផ្ទៃក្នុងអោយបានល្អ កុំនិយមបក្ខពួក ត្រូវគិតពីប្រយោជន៍រួម ខិតខំបំពេញភារកិច្ចល្អ តាមគោលការណ៍របស់រាជរដ្ឋាភិបាល៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា