សមត្ថកិច្ចជំនាញ! តាមបង្ក្រាបក្រុមជួញដូរអាវុធខុសច្បាប់ និង ចាប់ជំរិតយកប្រាក់ បានចំនួន០៧នាក់ទៀតហើយនៅក្រុងព្រះសីហនុ...!!!
ខេត្តព្រះសីហនុ៖ ពលរដ្ឋសូមកោតសរសើរដល់កម្លាំងនគរបាលជំនាញតាមប្រម៉ាញ់យ៉ាងស្វិតស្វាញ ទើបឈានដល់ការបង្ក្រាក្រុមជួញដូរអាវុធខុសច្បាប់ និង ចាប់ជំរិតយកប្រាក់បានចំនួន០៧នាក់ទៀត ដកហូតកាំភ្លើងវែងខ្លី៥ដើម រួមនិងគ្រាប់កាំភ្លើងជាង ២០០ គ្រាប់ នៅខេត្តព្រះសីហនុ ហើយការបង្ក្រាបនេះធ្វើឡើងនៅព្រឹកថ្ងៃកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩ នេះ ស្ថិតនៅភូមិ២ សង្កាត់លេខ១ ខេត្ត-ក្រុងព្រះសីហនុ ក្រោមការឡោមព័ទ្ធអស់រយៈពេលជាច្រើនម៉ោងផងដែរ។
ក្នុងកិច្ចចុះប្រតិបត្តិការនេះបានធ្វើវើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
បើតាមលោកឧត្តមសេនីយ៍ស្នងការថ្លែងប្រាប់សារព័ត៌មានថា៖ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែធ្នូ ដោយកម្លាំងជំនាញតាមប្រម៉ាញ់យ៉ាងស្វិតស្វាញ និង ចាប់ជនសង្ស័យនៅរាជធានីភ្នំពេញផង និងនៅក្រុងព្រះសីហនុផង បានជាបន្តបន្ទាប់សរុបចំនួន៧នាក់ បន្ថែមទៀត លោកឧត្តមសេនីយ៍ស្នងការបន្តថាក្នុងនោះរួមមាន៖ (ជនជាតិខ្មែរ៤នាក់ ជនជាតិចិន៣នាក់ ស្រីម្នាក់) រួមទាំងវត្ថុតាង កាំភ្លើងខ្លី៤ដើម កាំភ្លើងវែង១ដើម និងគ្រាប់រំសេវមួយចំនួន។
វត្ថុតាងចាប់យកបានរួមមាន៖ កាំភ្លើងវែង AK47 ១ដើម, កាំភ្លើងខ្លី៤ដើម (ម៉ាកGLOCK17 ១ដើម ពណ៌ខ្មៅ, ម៉ាក GLOCK19 ១ដើម ពណ៌ខ្មៅ, ម៉ាក GLOCK19 KILLER ១ដើម ពណ៌ខ្មៅ និងម៉ាកK59 ១ដើម ពណ៌ខ្មៅ, បង់កាំភ្លើងប្រភេទ១៥គ្រាប់ ចំនួន៤បង់, បង់កាំភ្លើងប្រភេទ៣០គ្រាប់ ចំនួន២បង់ (ថ្មីមិនទាន់ហែកប្រើ), គ្រាប់កាំភ្លើង១៨១គ្រាប់ (គ្រាប់ប្រភេទ៩mm ចំនួន៦៦គ្រាប់, គ្រាប់ប្រភេទ K59 ចំនួន៥គ្រាប់), រឺស័របង់កាំភ្លើងចំនួន២ (ថ្មីមិនទាន់ហែកប្រើ), តួកាំភ្លើងម៉ាក GLOCK ចំនួន១ និងគ្រឿងបន្លាស់កាំភ្លើងមួយចំនួន (សម្រាប់កែឆ្នៃកាំភ្លើងខ្លីម៉ាក GLOCK ធម្មតា ទៅជាអូតូរ៉ាស់ហ្វាល់) និងម៉ាស៉ីនស្វាន១គ្រឿង និងគ្រឿងបន្លាស់១ប្រអប់។
លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា៖កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ ជនជាតិចិនចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធ ករណីចាប់ឃុំបង្ខាំងមនុស្សខុសច្បាប់,និងផ្តល់ទីតាំងប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ និងនាំចូលអាវុធដោយគ្មានការអនុញ្ញាតិ នៅចំណុចផ្ទះសំណាក់ (ស៊ែងឆីង) ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ព្រមទាំងដកហូតបានកាំភ្លើងខ្លីចំនួន២ដើម, កាំភ្លើងវែង១ដើម (M16) គ្រាប់កាំភ្លើង និងគ្រឿងញៀនមួយចំនួនធំ។ ជនសង្ស័យរួមទាំងវត្ថុតាងទាំងអស់នេះ កម្លាំងជំនាញបានធ្វើការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី៕
ដោយៈ លោក ព្រីង សំឡត អ្នកយកព័ត៌មាន
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com