ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អ្នកគ្រូបង្រៀនម្នាក់! ត្រូវជនមិនស្គាល់មុខសម្លាប់ នៅស្រុកសំឡូត ពេលនេះ ឃាតករចាប់ខ្លួនបានហើយ គឺជាប្ដី...!!!
Wed,18 December 2019 (Time 09:58 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 928នាក់)


ខេត្តបាត់ដំបង៖ ប្រភពពីសមត្ថកិច្ចជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ក្រោយពីធ្វើការស្រាវជ្រាវជុំវិញករណីឃាតកម្មលើស្ត្រីជាគ្រូបង្រៀន រហូតឈានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ព្រំ សួសសំណាង ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្តីមកធ្វើការសាកសួររួចបញ្ជូនខ្លួនទៅតុលាការបន្ត ព្រោះបានពាក់ព័ន្ធក្នុងករណីឃាតកម្មខាងលើនេះ។ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនបានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានកាលពីថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៧ និង ០០ នាទី ដោយមានការ ភ្ញាក់ផ្អើលប្រទះឃើញសាកសពស្រី្តម្នាក់ស្លាប់នៅចំណុចឃ្លាំងផ្ទុះ ស្ថិតនៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលគេស្គាល់ថាឈ្មោះ អ៊ូច ចាន់ថា ភេទស្រី អាយុ២៩ឆ្នាំ ជាគ្រូបង្រៀនកំរិតបឋមសិក្សានៅស្រុកសំឡូត ខេត្តបាត់ដំបង។ ភ្លាមៗនោះដែរ ដោយអនុវត្តនូវបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងនគរបាលជំនាញក្នុងផែនការងារព្រហ្មទ័ណ្ឌចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះជាបន្ទាន់ ដោយមានអង្គភាពជំនាញពាក់ព័ន្ធចូលរួម ក្នុងការធ្វើកោសល្យវិច័យ លើសាកសពដោយយកចិត្តទុកដាក់បំផុត។ លោកស្នងការរងបញ្ជាក់បន្ថែមថា ឆ្លងតាមរយៈនៃការស្រាវជ្រាវនៅទីកន្លែងកើតហេតុ និងការធ្វើកោសល្យវិច័យលើសាកសព សមត្ថកិច្ចជំនាញបានវាយតម្លៃ និងសន្និដ្ឋានថា (មិនមានករណីរំលោភសេពសន្ថវៈ) លើរាង កាយជនរងគ្រោះឈ្មោះ អ៊ូច ចាន់ថា ជាគ្រូបង្រៀននោះទេ ប៉ុន្តែជនរងគ្រោះត្រូវបានជនសង្ស័យជាប្តីប្រើប្រាស់ខ្សែរឹតករ និងមួលបំបាក់ករ រហូតដល់ស្លាប់បាត់បង់ជីវិត ដែលករណីមួយនេះអាចផ្តើមចេញពីរឿងគំនុំឬទំនាស់ច្រើនជាង។ ផ្អែកតាមភស្តុតាងដែល ប្រមូលបានទាំងនៅទីកន្លែងកើតហេតុ និងក្រៅទីកន្លែងកើតហេតុរួមទាំងសាក្សី ជុំវិញករណីនេះផងសមត្ថកិច្ចនគរបាលឈានទៅធ្វើការឃាត់ខ្លួនឈ្មោះ ព្រំ សួសសំណាង អាយុ៣១ឆ្នាំ ត្រូវជាប្តីរបស់ជនរងគ្រោះ ដើម្បីធ្វើការសាកសួរស្រាវជ្រាវជុំវិញករណី(ឃាតកម្មនេះ)និងត្រូវបញ្ជូនទៅកាន់អយ្យការអម សាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃស្អែកទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៩។ សូមបញ្ជាក់ថា ជនសង្ស័យសត្ថកិច្ចរកឃើញមាន ជាប់សាធាតុញៀនក្នុងខ្លួនថែមទៀតផង៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2295 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7607 នាក់
ខែនេះ :
23445 នាក់
3 ខែនេះ :
78064 នាក់
សរុប :
1661991 នាក់