បុរសម្នាក់ ជួញដូរនូវសាធាតុញៀនខុសច្បាប់ ត្រូវបានជាប់ខ្នោះរបស់សមត្ថកិច្ច...!!!
ខេត្តបាត់ដំបង៖ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៩ និង៣៥នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា បានធ្វើការបង្រ្កាបករណីរក្សាទុក ជួញដូរនូវសាធាតុញៀនខុសច្បាប់ នៅចំណុចក្រុមទី០២ ស្ថិតភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
សមត្ថកិច្ចចម្រុះ ធ្វើការឃាត់ខ្លួនជនសង្ស័័យ០១នាក់ ឈ្មោះ ជា ទួច ហៅខ្នុក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឃុំខាងលើ និងបានដកហូតវត្ថុតាងរួមមានៈ ១-ថ្នាំគ្រាប់រាងមូលសំប៉ែត ពណ៍ស្លាទុំ មានអក្សរបរទេសលើគ្រាប់ថ្នាំ (សញ្ញា WY) ចំនួន៣៥គ្រាប់ សង្ស័យមានសាធាតុញៀន។ ២-ម៉្សៅក្រាមពណ៌ស ថ្លា ចំនូន៣៨កញ្ចប់សង្ស័យមានសារធាតុញៀន។ ៣-ទូរស័ព្ទដៃចំនួន០១គ្រឿង។ ៤-ឧបករណ៍ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នៈ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ រួមនិងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com