ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម គឹង វណ្ណៈ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងពិធីផ្សព្វផ្សាយបច្ចេកទេស របៀបធ្វើកសិកម្មជូនប្រជាកសិករថា៖ មានក្រុមហ៊ុនរ៉ាយស៍នែតជ្រល ឌីវេឡុបមុីន បានសហការជាមួយក្រុមហ៊ុនអាយ សុី ជី អាគ្រីថេនអុិច បានចុះអនុស្សារណៈនៃកិច្ចព្រមព្រៀង ស្តីពីការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម និងធ្វើការប្រមូលទិញកសិផលដែលកសិករធ្វើបាននៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោក ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមន្ត្រីពាក់ពន្ធជាង១០០នាក់បានចូលរួមវគ្គផ្សព្វផ្សាយនោះបានធ្វើបទបង្ហាញអំពីបច្ចេកទេសកសិកម្មដល់បងប្អូនកសិករយ៉ាងលម្អិត។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម គឹង វណ្ណៈ បានមានប្រសាសន៍បន្តថា៖ គាត់បានធ្វើការឯកភាពគ្រប់ក្រុមហ៊ុនណាដែលចង់មកធ្វើវិនិយោគកិនក្នុងស្រុកខ្មែរពិសេសខេត្តបន្ទាយមានជ័យ អំពីបច្ចេកទេសកសិកម្មដល់បងប្អូនកសិករដើម្បីឲ្យស្រុកខ្មែរមានការីកចំរើនតែលោកមិនឯកភាពហើយប្រឆាំងដាច់ខាតចំពោះក្រុមហ៊ុនណាមកធ្វើវិនិយោគគិនក្នុងស្រុកខ្មែរពិសេសខេត្តបន្ទាយមានជ័យរបៀបធ្វើនំអត់ម្សៅបោកប្រាស់ប្រជាប្រជាកសិករ ព្រោះកន្លងមកមានក្រុមហ៊ុនមួយចំនួនធ្វើនំអត់ម្សៅហើយបោកប្រាស់ប្រជាប្រជាកសិករថែមទៀតផង។ ជាមួយគ្នានោះដែរលោកបានចូលរួមត្រេកអរដល់ប្រជាកសិករដែលមានក្រុមហ៊ុនរ៉ាយស៍នែតជ្រល ឌីវេឡុបមុីន សហការជាមួយក្រុមហ៊ុនអាយ សុី ជី អាគ្រីថេនអុិចបានចុះអនុស្សារណះនៃកិច្ចព្រមព្រៀងស្តីពីការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម និងធ្វើការប្រមូលទិញកសិផលដែលកសិករផលិតបានព្រោះឆ្នាំនេះខេត្តបន្ទាយមានជ័យទទួលរងគ្រោះរាំងស្ងួតហើយទទួលរងនូវ ទឹកជំនន់ធ្លាក់ពីព្រំដែនថៃ ធ្វើឲ្យស្រូវរាប់ពាន់ហិកតាត្រូវខូចខាតនិងទទួលបានទិន្នផលទាប ពិសេសកសិករធ្វើស្រូវបានតំលៃស្រូវធ្លាក់លក់មិនបានដើម ជីដាក់ស្រែឡើងថ្លៃកប់ពពក ឈ្មួល ធ្វើស្រែឡើង ម៉ាសុីនច្រូតក៏ធ្វើការឡើងថ្លៃធ្វើឲ្យអ្នកធ្វើស្រែខាតនិយាយមិនចេញ។ ក្នុងនោះលោក ឃុន សាវឿន បានមាន ប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ មានអាងទឹក មានប្រព័ន្ធប្រឡាយមេ ប្រឡាយរង ទំនប់ហើយមានការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មជូនដល់កសិករតាមរយៈមន្ទីរកសិកម្ម និងអង្កការដៃគូថែមទៀត តែកសិករមួយចំនួននៅមិនទាន់បានយល់ដឹងច្បាស់លាស់និងសីុជំរៅព្រោះនៅតំបន់មួយចំនួននៅប្រើប្រាស់ពូជតាមរដូវនិងការដាំដុះមិនមានបច្ចេកទេសនៅឡើយក្នុងនោះលោកបានអរគុណដល់ក្រសួងកសិកម្មដែលបានផ្តួចផ្តើមបង្កើតឲ្យមានវគ្គផ្សព្វផ្សាយអំពីបច្ចេកទេសកសិកម្មជូនដល់បងប្អូនកសិករនេះឡើងដើម្បីជួយដល់ប្រជាកសិករដែលធ្លាប់តែអនុវត្តការងារតាមបែបធម្មជាតិមកប្រើបច្ចេកទេសទំនើបជំនួសវិញ។ លោក រស់ សុវណ្ណវាសនា អគ្គនាយកក្រុមហ៊ុនយស៍នែតជ្រល ឌីវេឡុបមុីន បានមានប្រសាន៍ថា៖ ក្រុមហ៊ុនរបស់លោកបានធ្វើពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងក្នុងការប្រមូលទិញកសិផលរបស់ប្រជាកសិករចាប់ពីឆ្នាំ២០២០នេះតទៅហើយដើម្បីជួយដល់កសិករដែលធ្លាប់អនុវត្តការងារតាមបែបធម្មជាតិមកជាការប្រើបច្ចេកទេសទំនើបនិងខិតខំធ្វើការទាក់ទាញអ្នកវិនិយោគទុនដោយនាំមកនូវបច្ចេកទេសកសិកម្មមួយចំនួនថែមទៀតចែកចាយជូនដល់បងប្អូនប្រជាកសិករដើម្បីទទួលបានចំណេះដឹងយកទៅអនុវត្តរាល់ការដាំដុះឲ្យទទួលបានផលិតផលតាមតម្រូវការទីផ្សារជាតិនិងអន្តរជាតិ។ ជាកិច្ចបញ្ចប់ៈ លោក រស់ សុវណ្ណវាសនា បានធ្វើការផ្តាំផ្ញើរចំពោះសមាជិក សមាជិការពិសេសបងប្អូនប្រជាកសិករត្រូវគ្រេបជញ្ជក់យកចំណេះដឹងយកទៅអនុវត្តផ្ទាល់ដើម្បីបង្កើនទិន្នផលនិងគុណភាពផលិតផលកសិកម្ម ដែលបណ្តាក្រុមហ៊ុនចង់បានឲ្យបានច្រើនផងដែរ៕ ដោយៈ លោក វ័ន ប៊ុនរើន អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា