ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពិធីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែងមនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាយកដ្ឋានច្រកទ្វារទី១នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍...
Sat,21 December 2019 (Time 09:43 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 934នាក់)


ក្រុងប៉ោយប៉ែត៖ ថ្ងៃសុក្រ៩រោច ខែមិគសិរ ឆ្នាំកុុរឯកស៍ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង១៤និង០០នាទីរសៀល ពិធីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលព្រំដែនច្រកទ្វារប៉ោយប៉ែត នាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេស៍ លោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ លោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមានការចូលរួមពីអាជ្ញាធរខាងភាគីថៃ រួមមន្ត្រីពាក់ព័ន្ធគ្រប់សាន្ថប័នអញ្ជើញចូលយ៉ាងច្រើនកុះករផងដែរ ដោយយោងទៅតាមសេចក្ដីសម្រាចរបស់ឧបកនាយរដ្ឋមន្ត្រីក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ផងដែរថា៖ លោកឧត្តមសេនីយ៍ត្រី អីុ ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយាដាវ មកទទួលមុខតំណែងចំនួសលោក ខឹម ចិត្រា មកជានាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ចំណែកលោកវរសេនីយ៍ឯក ខឹម ចិត្រា ត្រូវបានផ្លាស់ពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទៅចំនួសលោកឧត្តមសេនីយ៍ត្រី អីុ ចំរើន ជាមេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិអូយាដាវ វិញម្ដង។ ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី អីុ ចំរើន ឡើងប្តេជ្ញាចិត្ត បានមានប្រសាសន៍ក្នុងអង្គពិធីថា៖ លោកនិងខិតខំរៀបចំកែទម្រង់ និងដឹកនាំកូនចៅក្រោយឱវាទ ប្រតិបត្តិការអនុវត្តន៍តាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបង្កើនកិច្ច សហការរួមជាមួយអាជ្ញាធរមូលដ្ឋាន រួមមន្ត្រីពាក់ព័ន្ធគ្រប់សាន្ថប័ន អោយបានទាន់សភាពការណ៍ ក្នុង និង ក្រៅប្រទេស ភាពជាដៃគូជាមួយអាជ្ញាធរខាងភាគីថៃ អោយកាន់តែល្អប្រសើររវាងកម្ពុជា-ថៃ។ ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេស៍ បានមានប្រសាសន៍ផ្តាំផ្ញើដល់លោក អីុ ចំរើន ដែលជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ទើបតែងតាំងជំនួសលោក ខឹម ចិត្រា ថាធ្វើយ៉ាងណាត្រូវគ្រប់គ្រងស្ថានភាពទាំងនៅក្នុងនិងក្រៅប្រទេស នៃច្រកទ្វារចេញចូលអន្តរជាតិប៉ោយប៉ែត និង បង្កើនកិច្ចសហការរួមជាមួយអាជ្ញាធរមូលដ្ឋាន រួមមន្ត្រីពាក់ព័ន្ធគ្រប់សាន្ថប័ន ជាពិសេស ជាមួយអាជ្ញាធរខាងភាគីថៃ អោយកាន់តែល្អប្រសើររវាងប្រទេសទាំងពីរកម្ពុជា-ថៃ៕ ដោយៈ លោក ឡាយ សុជាតិ អ្នកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1671 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6983 នាក់
ខែនេះ :
22821 នាក់
3 ខែនេះ :
77440 នាក់
សរុប :
1661367 នាក់