ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ផ្អើលកក្រើកនៅក្នុង"មណ្ឌលភ្នំបាក់"អប់រំយុវជនបន្សាបគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ ពុលអាហារជាង១៧០នាក់ ក្នុងនោះស្លាប់១នាក់..!!!
Mon,02 December 2019 (Time 10:22 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1026នាក់)


ខេត្តបន្ទាយមានជ័យ៖ បើយោងតាមសេចក្តីរាយការណ៍បានអោយដឹងថា៖ យុវជនបន្សាបគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ ត្រូវបានពុលអាហារជាង១៧០នាក់ បានស្លាប់១នាក់ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានអោយអ្នកសារព័ត៌មានដឹងថា៖ យុវជន យុវនារី ដែលទៅទទួលការបន្សាបផ្តាច់សារធាតុញញៀននៅជិវិតថ្មី ភ្នំបាក់ ដែលពុលផ្លែត្រសក់ និងអាហារនោះមានចំនួន១៧០នាក់ ស្រី១៣នាក់កាលពីព្រឹកមិញនេះ។ តែនៅពេលល្ងាចក្នុងចំណោមអ្នកអប់រំបន្សាបជាង៨០០នាក់ត្រូវបានបញ្ជូនទៅពិនិត្យ សង្គ្រោះនៅមន្ទីរពេទ្យ​បង្អែក​ក្រុងសេរីសោភ័ណ​ និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរីខេត្តបន្ទាយមានជ័យ​ និង មួយចំនួនទៀត រក្សាទុកពិនិត្យព្យាបាលនៅក្នុងមណ្ឌលតែម្តង។ បើយោងតាមមន្ត្រីប្រចាំការនៅមណ្ឌលបន្សាបគ្រឿងញៀន បានអោយដឹងថា៖ យុវជន យុវនារី ដែលទទួលបន្សាបសារធាតុញៀនបាននាំគ្នាយកផ្លែត្រសក់ខ្ចីពីថង់ប្លាស្ទិចមកហូបដូចសព្វមួយដង។ ស្រាប់តែនៅថ្ងៃកើតហេតុនេះ យុវជន យុវនារីទទួលបន្សាបសារធាតុញៀនបានយកត្រសក់នាំចូលពីប្រទេសវៀតណាម ដែលម៉ូយបោះដុំបានដឹកចែកចាយពីខេត្តបាត់ដំបង និង នៅផ្សារ ហ៊ុយ ឡេង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាអំណោយរបស់សប្បុរសជន ហើយយកមកផ្គត់ផ្គង់ដល់មណ្ឌលជាប្រចាំ សម្រាប់ធ្វើម្ហូបអោយ យុវជន យុវនារី ហូបរាល់ថ្ងៃជាប្រចាំថ្ងៃ ប៉ុន្តែនៅថ្ងៃទី១ ខែវិច្ឆិកា នេះ យុវជន យុវនារីបានហូបត្រសក់បង្កទៅជាពុលទៅវិញ។ ក្នុងករណីខាងលើ ឯកឧត្តម អ៊ំុ រាត្រី អភិបាលនៃខណៈអភិបាលខេត្តបន្ទាយមានជ័យ និង មន្ត្រីពាក់ព័ន្ធបានចុះពិនិត្យ និង នៅជួយប្រចាំដើម្បីដោះស្រាយបញ្ហានេះ ហើយលោកមានប្រសាសន៍ថា៖ ស្ថានភាពជនរងគ្រោះពុលចំណីអាហារនេះអាចគ្រប់គ្រងបាន មកទល់យល្ងាចថ្ងៃទី១ ខែឆ្នាំដ៏ដែល បើតាមគ្រូពេទ្យ និង លោក ហេង គឹមស៊ត អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា៖ យុវជនរងគ្រោះជាច្រើនអ្នកនោះ បានធូរស្រាលបណ្តើរហើយ ខណៈអ្នកជំងឺទាំងអស់ កំពុងយកចិត្តទុកខ្ពស់ពីក្រុមគ្រូពេទ្យ៕ ដោយៈ ឡាយ សុជាតិ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1929 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7241 នាក់
ខែនេះ :
23079 នាក់
3 ខែនេះ :
77698 នាក់
សរុប :
1661625 នាក់