បុរសម្នាក់ ក្រោយពី ប្រពន្ធសំរាលកូនស្លាប់ នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ទៅប្តឹងសមត្ថកិច្ច សុំអោយជួយរក យុត្តិធម៌ និងទាមទាអោយសងជម្ងឺចិត្ត ១៥,០០០$ មួយម៉ឺនប្រាំពាន់ដុល្លា..!!!
ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នេះ បើយោងតាមការចុះផ្សាយ គេហទំព័រ ក្នុងស្រុក មួយចំនួន បានចុះផ្សាយ រឿង បុរសម្នាក់ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង អោយជួយរកយុត្តិធម៌ និងទាមទាអោយសងជម្ងឺចិត្ត ជាទឹកប្រាក់ចំនួន១៥,០០០$ មួយម៉ឺនប្រាំពាន់ដុល្លា នៅពេលដែលស្រ្ដីម្នាក់ ដែលត្រូវជាប្រពន្ធ បានស្លាប់បាត់បង់ជីវិត ដែលទៅដេកសំរាលកូន នៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។
បុរសជាប្ដី មានឈ្មោះ ហេង ខេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រសាទ ខេត្តឧត្ដរមានជ័យ ស្ត្រីរងគ្រោះ ដែលបានស្លាប់បាត់បងជីវិតមានឈ្មោះ ឃឿម សុធា ភេទស្រី អាយុ២៨ឆ្នាំ។
បុរសជាប្ដីបានប្រាប់អោយដឹងថា៖ ប្រពន្ធរបស់គាត់ឈឺពោះគ្រប់ខែ បានដឹកមកសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង នៅភូមិអូជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ រហូតដល់វេលាម៉ោង១រំលងអាទ្រាតបានសំរាលកូនរួច បង្កការធ្លាក់ឈាមឥតឈប់រហូតដល់ម៉ោង០៣និង៣០នាទី យប់ ដ៍ដែល ក៏បានស្លាប់បាត់បង់ជីវិត។
បុរស់ជាប្ដី បានបញ្ជាក់បន្ថែមថា៖ ក្រោយប្រពន្ធរបស់គាត់សំរាលកូនរួច និងមានអាការ:ធ្លាក់ឈាមខ្លាំងបែជាក្រុមគ្រូរពេទ្យ មិនបានបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខេត្តសៀមរាប ទេ ដែលរូមគាត់ជាប្ដីសុំអោយបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅពេទ្យបង្អែកខេត្តសៀមរាប ដោយក្រុមគ្រូពេទ្យឆ្លើយថា៖ អត់មានរថយន្ដទេ រួចទុកអ្នកជុំងឺ អោយហូរឈាម ឡើងខ្សោះ អស់រយៈពេល៣ម៉ោង ទើបអ្នកជុំងឺ ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតែម្ដង។
បុរសជាប្ដី បានដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយរកយុត្តិធម៌ និងអោយពេទ្យបង្អែកសងជម្ងឺចិត្ត១៥,០០០$ មួយម៉ឺន៥ពាន់ដុល្លា។
ពាក់ព័ន្ធនិងរឿងករណីស្ត្រីរងគ្រោះសំរាលកូនស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែក លោក ឃ្លោ ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ បានអោយ សារព័ត៌មាន
ក្នុងស្រុក ដឹងតាមទូសព្ទ័ថា៖ ខាងការិល័យស្រុកអន្លង់វែង បានផ្ដល់ព័ត៌មាន តាំងតែពីយប់ថ្ងៃកើតហេតុ ការដែលសំរាលកូន ខាងក្រុមគ្រូពេទ្យ បានសំរាលតាមបច្ចេកទេស តែលក្ខធម្មជាតិមួយការកន្ត្រាក់របស់ស្បូនវាខ្សោយ ក្រុមគ្រូពេទ្យខិតខំជួយអស់ពីលទ្ធភាព ទាំងការឃាតឈាមនិងថ្នាំកន្រ្តាក់ដៃស្បូន។ លោកបានបញ្ជាក់បន្ដទៀតថា៖ វាជាភាពចៃដន្យ ព្រោះជុំងឺនេះ វាបានកើតមានក្នុងចំណោមស្រ្ដី១០មុឺននាក់ វាត្រូវស្លាប់អស់១៧៤នាក់ កាលពីឆ្នាំមុន វាបានកើតមានចំនួន៩ករណី
រីឯឆ្នាំនេះ វាក៏បានកើតមាន០៩ករណីដូចគ្នា។
លោក ឃ្លោ ហួត បញ្ជាក់បន្ថែមថា៖ លោកគ្មានសមត្ថភាពឯណាទៅសងជម្ងឺចិត្ត ដល់រាប់ម៉ឺនដុល្លាទេ ព្រោះជាការបំរើសេវាសាធារណៈ។ នៅពេលជនរងគ្រោះស្លាប់រួច ខាងក្រុមគ្រូពេទ្យ ក៏បានដឹកបញ្ជូនសាកសព ទៅដល់ផ្ទះ និងនាមប្រគល់អោយទៅក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណីរួចរាល់ហើយដែល៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com