ខេត្តស្វាយរៀង៖ សាលាដំបូងខេត្តស្វាយរៀង បានចេញដីកាបង្គាប់អោយឃុំខ្លួនអធិការរងនគរបាលក្រុងបាវិត ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធការបាញ់ប្រហារ ស្រ្តីម្ចាស់ហាង «តន្រ្តីសំណាងអាណេ» អោយស្លាប់ ធ្វើអោយកក្រើកពេញក្រុងបាវិត នារយៈពេលប៉ុន្មានថ្ងៃនេះថ្មីៗ នេះយោងបើតាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង ដែលអ្នកព័ត៌មាន ទទួលបាននាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។ នៅក្នុងដីការបស់ចៅក្រម ឃុន ដាវី ឃុំខ្លួនលោក កែវ ចិត្រា អធិការរងនគរបាលរូបនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ឃាតកម្ម និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។ ម្ចាស់ហាង «តន្រ្តីសំណាងអាណេ» សឿន ស្រីណេ អាយុ៣៨ឆ្នាំ ជាស្រ្តីមេម៉ាយម្នាក់ មានស្រុកកំណើតភូមិក្រាំងអាត ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ប៉ុន្តែនាងបានទៅបើកហាងរកស៊ី នៅក្រុងបាវិត ប៉ុន្មានឆ្នាំមកហើយ។ គួរបញ្ជាក់ផងដែរថា៖ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក នៅវេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ស្ដ្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យប្រទេសវៀតណាម។ ស្រ្តីរងគ្រោះត្រូវបានអធិការរងនគរបាលក្រុងបាវិត កែវ ចិត្រា គឺជាអ្នកបាញ់អោយស្លាប់ក្រោយរបួសធ្ងន់ពេក។ ហើយជនដៃដល់ជាកូនប្រុសរបស់លោកអធិការនគរបាលក្រុងបាវិត កែវ គង់ ដែលទើបឡើងតួនាទីបានមួយសប្តាហ៍នោះទេ។ អធិការរងក្រុងបាវិតឈ្មោះ កែវ ចិត្រា អាយុជិត៣០ឆ្នាំ ដែលជាកូនប្រុសបង្កើតអធិការនគរបាលក្រុងបាវិត លោក កែវ គង់ បានដកកាំភ្លើងបាញ់ចំនួន ២គ្រាប់ ដោយមួយគ្រាប់បាញ់ឡើងលើ និងមួយគ្រាប់ទៀតបាញ់ចំស្ត្រីជាម្ចាស់ហាងអោយរងរបួសា្លប់។ ករណីនេះបានកើតឡើងនៅក្នុង ហាងភោជនីយដ្ឋាន (តន្ត្រីសំណាងអាណេ) ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមបុគ្គលិកបម្រើការងារហាង(តន្ត្រីសំណាងដាណេ) បានអោយដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ បានចូលមកក្នុងហាងនៅកញ្ចុះលេខ៦៦៦៦ ហើយកម្ម៉ង់មីស្រុះមួយចាន បន្ទាប់មកទៀតបានប្រាប់បុគ្គលិកអោយហៅម្ចាស់ហាងមកជួបស្រាប់ តែបុរសនោះបានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ និងមួយគ្រាប់ទៀតបាញ់តម្រង់ក្បាលស្ត្រីរងគ្រោះតែម្តង បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានសាច់ញាតិ និងភ្ញៀវជួយលើកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហាររួច បុរសដែលឃាតក បានដើរចេញពីហាងគេចខ្លួនបាត់ តែត្រូវបានឃាត់ខ្លួននៅពេលបន្ទាប់មក។ លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា មូលហេតុដែលនាំអោយមានការបាញ់ប្រហារនេះ ដោយសារជនដៃដល់ខឹងម្ចាស់ហាងយកម្ហូបមកយឺតពេក។ ក្រោយការបាញ់ប្រហារជនដៃដល់ កែវ ចិត្រា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។ អធិការរងនគរបាលរូបនេះ ត្រូវបានគេរាយការណ៍ថា ទើបតែត្រូវបានប្រកាសអោយចូលកាន់តំណែងតែប៉ុន្មានថ្ងៃមកនេះទេ។ នៅអធិការដ្ឋាននគរបាលក្រុងបាវិត ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានមួយចំនួន លួចបង្ហើបថា ម្នាក់ៗមិនពេញចិត្តនឹងការដឹកនាំរបស់អធិការក្រុង កែវ គង់ នោះឡើយ ប៉ុន្តែមិនហ៊ានប្តឹងមកថ្នាក់លើចេះតែទ្រាំទៅ។ ជនសង្ស័យខាងលើនេះ ត្រូវបានអ្នកក្រុងបាវិតមួយចំនួន ស្គាល់ថា ជាមនុស្សមានចរឹកមិនល្អ និងធ្លាប់ជាក្មេងទំនើង ស្រាប់តែមានសំណាងបានធ្វើជាអធិការរងនគរបាលក្រុង ក្រោមការជួយជ្រោងជ្រែងពីឪពុក របស់ខ្លួន៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា