ខេត្តរតនគិរី៖ ដោយយោងតាមរយៈសារឆាតបេក្ខជនដែលបានចូលប្រលងក្របខ័ណ្ឌនគរបាលជាតិនៅក្នុងខេត្តរតនគិរី បានសរសេរផ្ញើរអោយសារព័ត៌មានយើងដឹងថា៖ នៅក្នុងខេត្តរតនគិរី សម័យប្រលង២២ ខែធ្នូ ២០១៩ ម្សិលមិញនេះ បើនិយាយប្រលងវិញកាន់តែខ្លាំងទៀត បើតាមការផុសជ្រើសរើសនោះ ស្រីគេយក៤៥គីឡូ ប្រុសយក៦៥គីឡូ តែពេលទៅដល់មណ្ឌលវិញ ចង់តែទាញទូរស័ព្ទផុសអោយមហាជនបានឃើញទេ អ្នកខ្លះអាយុឡើងចាស់ ក្បាលពោះឡើងដូចអ្នកមានផ្ទៃពោះ ហើយគីឡូវិញខ្ទង់៧០ទៅ៨០ ចំណែកស្រីវិញគីឡូយកតែ៤៥ទេ តែលេងដើរមកមិនចង់រួច សម្រាប់ការប្រលងវិញ ប្រលងដូចអត់ប្រលងចឹង លេងម៉ាមណ្ឌលអនុរក្ស ជួយប្រាប់ទាំងអស់ បើប្រលងចឹងៗចាំបាច់ប្រលងធ្វើអី ម្តេចមិនចាប់យកតែអ្នកដែលជាខ្សែ អ្នកដែលសូកលុយនោះអោយជាប់តែម្តងទៅ គិតៗទៅឈឺចិត្តណាស។ នៅពេលគេជ្រើសរើសមន្ត្រីនគរបាលម្តងៗ ម្នាក់ៗហួសចិត្ត ស្ទើរតែមិនអាចទ្រាំបាន អ្នកខ្លះរៀនចប់ថ្នាក់ទី១២ ខ្លះទៀតរៀនចប់បរិញ្ញាបត្រ ទទួលបានសញ្ញាបត្រ ដូចគេឯងដែរ ដល់ពេលមកដាក់ពាក្យប្រលងចូលនគរបាល អ្នកខ្លះត្រូវត្រលប់ទៅផ្ទះវិញដោយអស់ពាក្យ ខ្លះខ្វះគីឡូ លើសគីឡូ ខ្លះទៀតទទួលបានទៅដាក់នឹងគេដែរតែគ្មានសង្ឃឹមជាប់ដូចគេ ដោយសារតែមន្ត្រីនគរបាលដែលបម្រើការនៅក្នុងខេត្តនាំគ្នាទទួលយកសំណូកសូកប៉ាន់ ហេតុនេះហើយកូនអ្នកមានអំណាចមានខ្សែ បើទោះបីមិនបានរៀន គ្មានសញ្ញាបត្រ ដូចគេក៏អាចបានធ្វើជានគរបាល។ ពាក្យដែលតម្រូវចែកជូន ប្រាប់ថាអស់ ពិព្រោះលក់អោយអ្នកមានខ្សែ ក្នុងមួយពាក្យ២០០ទៅ៣០០ អ្នកខ្លះទិញសញ្ញាបត្រចង់បាននិទ្ទេសអីក៏បាន សំខាន់អោយតែលុយដល់។ ហើយសម្រាប់ការសូកវិញ៨០០០$ភ័យៗ៩០០០$ស្ទើភ័យ ឈានដល់១០០០០$ទៅដល់១៥០០០$មិនបាច់ភ័យ បើទោះបីចូលប្រលងមិនបាច់សរសេរក៏ជាប់ដែរ ដោយមូលហេតុនេះហើយដែលធ្វើអោយខ្ញុំមានអារម្មណ៍ថា អយុត្តិធម៌ណាស់សម្រាប់អ្នកក្រដូចរូបខ្ញុំ។ ពាក់ព័ន្ធទៅនិងសារឆាតមួយ បេក្ខជនដែលបានរៀបរាប់ខាងលើ សូមអោយស្ថាប័នក្រសួងមហាផ្ទៃអគ្គស្នងការនគរបាលជាតិ មេត្តាជួយត្រួតពិនិត្យឡើងវិញនូវលក្ខខណ្ឌតិក នៃបេក្ខជន បេក្ខនារី នៃការប្រលងចូលក្របខណ្ឌ័នគរបាលជាតិនៅក្នុងខេត្តរតនគិរី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។ មានលក្ខណ្ឌតិកដូចជា៖ កំពស់,អាយុ,គីឡូ ផងដែរ ដើម្បីបេក្ខជនបេក្ខនារី ដែលមិនបានមិនសូកប៉ាន់ បានជាប់ និង ជៀសវាងបេក្ខជនដែលក្រីក្រ អាក់អន់ស្រពន់ចិត្ត ហែកហួរពីស្ថាប័នកំពូលមួយក្នុងខេត្តរតនគិរី ក៏ដូចជាក្រសួងមហាផ្ទៃអគ្គស្នងការនគរបាលជាតិរាជធានីភ្នំពេញ។ ហើយបើយោងតាមការបកស្រាយពីលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី វិញ បានប្រាប់តាមទូរស័ព្ទអោយ សារព័ត៌មាន ប៉ោយប៉ែតប៉ុស្តិ៍ ដឹងថា៖ បេក្ខជនបេក្ខនារី ការចូលប្រលងក្របខណ្ឌ័នគរបាលជាតិនៅក្នុងខេត្តរតនគិរី គឺខាងខ្ញុំបានជម្រាបជូនដំណឹងទៅប្រជាពលរដ្ឋ ដោយគណកម្មការជ្រើសរើសរបស់ក្រសួងមហាផ្ទៃ ហើយដល់ពេលកំណត់ដាក់ពាក្យបំពេញ គឺគណកម្មការបានរៀបចំកម្មវិធីលក់ពាក្យទៅតាមមូលដ្ឋាន ដែលត្រូវជ្រើសរើស ឧទាហរណ៍ថា ភូមិមួយត្រូវរើសមន្ត្រីនគរបាល០២នាក់ ចឹងបេក្ខជនត្រូវមាន០៨នាក់ ដែលត្រូវជ្រើសរើសនិងទៅទិញពាក្យ ចឹងហើយ០២នាក់យើងលក់ពាក្យអត់បានកន្លះម៉ោងនោះទេគឺលក់អស់ហើយ ចឹងហើយទើបមានពាក្យត្អូញត្អែរថាទិញពាក្យមិនបានចឹង។ លោកស្នងការបានបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងការលក់ពាក្យនេះ បងប្អូនខ្លះជួនកាលស្តាប់មិនបានថាគេលក់ពាក្យ៨០០០ដុល្លារ តែការលក់ពាក្យនេះតែ៨០០០រៀលនោះទេ។ ហើយក៏មានការលើកឡើងដែរក្នុងវេទិកាសាធារណៈខាងលោកក៏បានបកស្រាយហើយដែរ ហើយការប្រលងរៀបចំថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នេះ ក៏មានការរៀបចំពីខាងក្រសួងនៃការប្រលងផងដែល ដល់ពេលប្រលងជាប់ហើយ យើងមានការវិចខ្ចប់ឯកសារទៅកែដាក់ពិន្ទុ នៅក្រសួងមហាផ្ទៃអគ្គស្នងការនគរបាលជាតិឯណោះ មិនមែននៅស្នងការដ្ឋាននគរបាលខេត្តយើងទេ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា