ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ័១២រោច ខែមិគសិរ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ស្នាមមេដៃពលរដ្ឋជាង៣០០គ្រួសារ និង ពលរដ្ឋ៤គ្រួសារទៀតដែលមានដីនៅចំណុចខាងលិចគលស្ពានស្នាយពល ស្ថិតក្នុងភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ស្នើសុំអោយសម្ដេចតេជោហ៊ុន សែន ជួយដល់ពួកគាត់ផង។ ពលរដ្ឋរស់នៅភូមិពារាំង ឃុំរាប ទាំងអស់នោះបានលើកឡើងថា៖ ពួកគាត់មានរឿងដីនិងប្រឡាយសាធារណៈរបស់រដ្ឋជាង១០ឆ្នាំមកហើយ ហើយពួកគាត់ស្នើសុំដល់ខាងអាជ្ញាធរឃុំ,ស្រុក,ខេត្ត អោយជួយដោះស្រាយជូនពួកគាត់ដើម្បីស្ដាប្រឡាយដាក់លូបង្ហូទឹកសម្រាបពួកគាត់ធ្វើស្រែចំការ និង ចាក់ដីសម្រាបធ្វើផ្លូវចេញចូលទៅស្រែចំការរបស់គាត់ តែផ្ទុយទៅវិញខាងអាជ្ញាធរទាំងនោះមិនបានដោះស្រាយជូនពួកគាត់នោះទេ បែអោយពួកគាត់ទិញដីប្រឡាយដែលជាសម្បត្តិសាធារណៈរបស់រដ្ឋទៅវិញ ផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពលគឺ (ពលរដ្ឋគឺជាម្ចាស់សន្លឹកឆ្នោត)។ ពួកគាត់ខិតខំស្វែងរកអ្នកជួយគ្រប់ស្ថាបន័គ្រប់ក្រសួងដើម្បីជួយអន្តរាគមន៍ដល់ពួកគាត់ដោយមិនខ្លាចនឿយហត់ត្រូវចំណាយថវិកាផ្ទាល់ខ្លួនរយៈពេលជាង១០ឆ្នាំនេះ។ ហើយពួកគាត់បានឡើងដល់ក្រសួងមហាផ្ទៃ ខុទ្ខាលយ័សម្ដេចតេជោ ហ៊ុន សែន ក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី ពេលរាល់ដាក់ឯកសារសុំក្រសួងបានពិនិត្យហើយបាននិរាករណ៍រាល់ភាគីដែលពាក់ពន្ធ័ទៅនិងប្រឡាយដែលជាសម្បត្តិសាធារណៈរបស់រដ្ឋនោះដើម្បីអោយពលរដ្ឋបានធ្វើជាផលប្រយោជន៍រួម។ ពលរដ្ឋបានបន្តអោយដឹងទៀតថា ខាងក្រសួងពាក់ពន្ធ័គេអនុញ្ញាតអោយពលរដ្ឋ អស់ហើយ ដោយឡែកខាងអាជ្ញាធរឃុំ,ស្រុក,មិនអនុញ្ញាត អោយពួកគាត់នោះទេ ប្រសិនបើចង់ធ្វើទាល់តែទិញដីនោះបានអាចធ្វើបាន ពួកគាត់មិនដឹងថា ត្រូវទិញដីប្រឡាយដែលជាសម្បត្តិសាធារណៈរបស់រដ្ឋពីអ្នកណានោះទេ ពួកគាត់សុំអោយអាជ្ញាធរជួយប្រាប់ពួកគាត់ផង ថា តើទិញដីប្រឡាយជាសម្បត្តិរដ្ឋនោះពីអ្នកណា។ ជុំវិញរឿងដីខាងលើពលរដ្ឋបានលើកឡើងថា អ្នកផ្សេងចាក់ដីនឹងធ្វើអ្វីៗបានតាមចិត្ត ចំពោះពួកគាត់មានដីជាប់និងដែលមិនអាចចាក់ដីនឹងធ្វើអ្វីៗបានដូចគេអញ្ចឹង អោយតែពួកគាត់ធ្វើគឺមានខាងអាជ្ញាធរសមត្តមិច្ចមកឃាត់ភ្លាមពួកគាត់ឆ្ងល់ថា ពលរដ្ឋដូចគ្នាសោះមួយធ្វើបានមិុចមួយទៀតធ្វើមិនបានហេតុអ្វី?។ ជុំវិញការចោទប្រកាន់ពលរដ្ឋខាងលើនេះ លោក ហុី ធួក អភិបាលនៃគណៈអភិបាលស្រុកពារាំង បានប្រាប់អ្នកសារព័ត៌មានយើងថា ពាក់ពន្ធ័និងករណីដីមានទំនាស់នេះ ឯកសារមានទាំងអស់ទៅដល់គណ:កម្មការថ្នាក់ខេត្តអស់ហើយ ហើយគេនឹងកំពុងរៀបចំដោះស្រាយជូនពលរដ្ឋហើយ។ លោក ហុី ធួក អភិបាលស្រុកពារាំង បានបញ្ជាក់ថា៖ បើយោងតាមឯកសារគឺគ្មានប្រឡាយនោះទេដោយដីដែលពួកគាត់ស្នើសុំគឺមានដីគេនៅខាងមុខ ហេីយដីដែលអ្នកផ្សេងចាក់ដីនោះគឺពួកគេមានផ្លង់អស់ហេីយ។ បន្ទាប់មកលោក ហុី ធួក អភិបាលស្រុកពារាំងបានអោយអ្នកសារព័ត៌មានយើង ជួបជាមួយម្ចាស់ដីនៅខាងមុខភ្នាក់ងារព័ត៌មានយើង បានធ្វើតាមលោកអភិបាលហើយ បានតេតាមទូរសព្ទ័ទៅម្ចាស់ដីនៅពេលនោះគាត់បានឆ្លេីយយថា គាត់មិនចង់ជួបជាមួយអ្នកសារព័ត៌មានទេ។ ក្រោយមកម្ចាស់ដីក៏បានទូរសព្ទ័មក បានរៀបរាប់អោយដឹងថា គឺគាត់មានដីនៅខាងមុខពិតប្រាកដមែន ដោយប្រឡាយនឹងផ្លូវរទេះគោគឺនៅខាងក្រោយដីរបស់គាត់។ សូមបញ្ជាក់ថា៖ មកដល់ពេលបច្ចុប្បន្ននេះខាងអាជ្ញាធរឃុំ ស្រុក ខេត្តព្រៃវែង នៅមិនទាន់រកដំណោះស្រាយជូនពលរដ្ឋបាននៅឡើយទេ។ ពលរដ្ឋដង្ហើយហៅអោយសម្ដេចតេជោ ហ៊ុន សែន សម្ដេចកតិព្រឹទ្ធបណ្ឌិ តប៊ុន រ៉ានីហ៊ុន សែន ឯកឧត្ដមជា សុផារ៉ា ឯកឧត្ដមឱម យឹមទៀង មេត្តាជួយដល់ពួកគាត់ជាពិសេសមានតែសម្ដេចទាំងទ្វេរទេទើបជួយពួកគាត់បាន៕ ដោយៈ លោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា