ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឃាត់ខ្លួនជនសង្ស័យ២នាក់ដែលបាញ់តដៃជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៦)នៃ​ក្រសួងមហាផ្ទៃ និងដកហូតអាវុធខ្លី១ដើម.!!!
Tue,24 December 2019 (Time 06:58 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 830នាក់)


រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២២នឹង៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៦)នៃ​ក្រសួងមហាផ្ទៃ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ និង​ប្រើ​ប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ (ជនសង្ស័យ​បានធ្វើ​សកម្មភាព​បាញ់​តបតមកលេីសម្ថកិច្ចចំនួន​០៤​គ្រាប់)​ បង្ក្រាបនៅចំណុចផ្ទះដីឡូត៍ លេខ៩០ ផ្លូវ លេខ៣១៥ ក្រុមទី៣៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ២នាក់រួមមាន៖ ១-ឈ្មោះ មាស សិលា ហៅ សិលា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើក រថយន្ត ស្នាក់នៅផ្ទះដីឡូត៍ លេខ៩០ ផ្លូវលេខ៣១៥ ក្រុមទី៣៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ២-ឈ្មោះ គិត ម៉េងលី ហៅ លី ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅផ្ទះដីឡូត៍លេខ៩០ ផ្លូវ លេខ៣១៥ ក្រុមទី៣៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យករួមមាន៖អាវុធខ្លីមួយដើមម៉ាក SIGSOWER P320 មានលេខ 58C .164881 បង់មួយ គ្រាប់០៦គ្រាប់ សំបកគ្រាប់ចំនួន០៤គ្រាប់​ និងម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរី 2016 ពាក់ស្លាកលេខ ភ្នំពេញ 1GD- 4729 ដែលមានលេខតួនិងលេខ ម៉ាស៊ីន 9567900 ។ បច្ចុប្បន្នៈ ជនសង្ស័យទាំងពីរនាក់ខាងលើ រួមនិងវត្ថុតាងខាងលើ បានប្រគល់ជូនទៅឲ្យមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ដោយៈ លោក ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2030 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7342 នាក់
ខែនេះ :
23180 នាក់
3 ខែនេះ :
77799 នាក់
សរុប :
1661726 នាក់