ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីឌឺអូ) លោក ទៀវ សំអុល ចាងហ្វាងគេហទំព័រ​ ថ្ងៃថ្មី ត្រូវបា​នមន្ត្រីយុត្តិធម៌ កោះហៅបំភ្លឺ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្ទាប់ពីធ្វើបទសម្ភាសន៍ជាមួយពលរដ្ឋរឿងលោកឧកញ៉ាម្នាក់រំលោភយកដី២ម៉ែត្រ លើដីកម្មសិទ្ធិពលរដ្ឋ.!!!
Thu,26 December 2019 (Time 04:05 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 883នាក់)


ខេត្តបន្ទាយមានជ័យ​៖ លោក ទៀវ សំអុល ចាងហ្វាង គេហទំព័រ ថ្ងៃថ្មី និង ជាភ្នាក់ងារ ទូរទស្សន៍ MSJ.tv  ប្រចាំ​ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីយុត្តិធម៌ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កោះហៅ អោយចូលទៅកាន់ផ្នែកនគរបាលយុត្តិធម៌ បំភ្លឺ នៅវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៩ នេះ ដើម្បីសាកសួរបំភ្លឺករណីរឿងហេតុផ្ទាល់ខ្លួន ដែលបានសម្ភាសន៍ពលរដ្ឋមួយចំនួន១គ្រសារកាលពីពេលថ្មីៗនេះ ពលរដ្ឋមួយគ្រួសារដែលបានចោតប្រកាន់ថា លោកឧកញ៉ា ឡាច ប៊ុនលីម សង់ផ្ទះផ្ទាល់ខ្លួនធ្វើចូលលើដីពលរដ្ឋខាងលើអស់ចំនួន២ម៉ែត្រ។ គួរបញ្ជាក់ផងដែរថា៖ ការកោះអញ្ជើញលោកក ទៀវ សំអុល ចាងហ្វាង ថ្ងៃថ្មី នេះ បានធ្វើឡើងបន្ទាប់ពីលោកត្រូវបានពលរដ្ឋម្នាក់ឈ្មោះ សឿម ​ផល្លី រស់នៅភូមិប៉ាលិ​លេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អញ្ជើញមក​ធ្វើព័ត៌មាន ដើម្បីផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំបានជ្រាប អំពីរឿងដី២ម៉ែត្រ ដើម្បីរកយុត្តិធម៌ ដែលលោកឧកញ៉ាម្នាក់រំលោភយក ជាសម្បត្តិផ្ទាល់ខ្លួន។ បើតាមលោ​ក ទៀវ សំអុល បបានប្រាប់អង្គភាពគេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ អោយដឹងតាមទូរស័ព្ទថា លោក​កំពុង​តែធ្វើដំណើរពី​ខេត្តសៀមរាប មកក្រុងប៉ោយប៉ែត ដើម្បីចូលបំភ្លឺតាមកា​រកោះហៅរប​ស់សមត្ថ​កិច្ច ជុំវិញរឿង​ដែលលោក​បានផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធការរំ​លោភដី២ម៉ែត្រ ដែលពលរដ្ឋ​ចោទប្រកាន់​ថា លោកឧកញ៉ា ឡាច ប៊ុនលីម យកដីរបស់គាត់ ដោយក​ន្លងមក​លោកឧកញ៉ារូប​នេះបានសុំម្ចាស់ដីធ្វើរបង​ ដើម្បីកុំអោយចោរចូលលួចដែក តែរហូតមកដល់ពេលនេះ បែរជា​លោក​ឧកញ៉ា យកដី​នោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ។ លោកចាងហ្វាងបញ្ជាក់ថា កន្លងមកលោកឧកញ៉ារូប​នេះធ្លាប់​អោយក្រុមការងាររបស់លោកធ្វើការចចារមិនអោយធ្វើការផ្សព្វផ្សាយ តែលោក ទៀវ សំអុល មិនព្រមទទួលយក ដោយលោកបញ្ជាក់ថា លោកធ្វើព័ត៌មា​នជូ​ន​ពលរដ្ឋប៉ុណ្ណោះ។ ហើយបើយោងតាមឃ្លីបវីដេអូ នូវបទសម្ភាសន៍របស់លោក ទៀវ សំអុល ជាមួយពលរដ្ឋ មិនមានអ្វីដែលខុសនូវវិជ្ជាជីវៈអ្នកសារព័ត៌មាននោះទេ ដោយលោកធ្វើបទសម្ភាសន៍ នឹងយកសម្ដីពលរដ្ឋសុទ្ធសាទ ដោយគ្មានការបញ្ចេញបញ្ជូលនោះឡើយ។ តែទោះយ៉ាងនេះក្តីអ្នកសារព័ត៌មានបានលើកឡើងថា លោកឧកញ៉ា គួរតែលើកយកនូវច្បាប់ស្តីអំពីរបបព័ត៌មានមក អនុវត្ត មុននឹងដាក់ពាក្យបណ្ដឹង។ ទន្ទឹមនេះដែរ ក្រុមអ្នកសារព័ត៌មាន សង្ឃឹមថាសមត្ថកិច្ច និង រកយុត្តិធម៌ ជូនដល់លោក ទៀវ សំអុល និងង នាំយកនូវច្បាប់ស្តីអំពីរបបព័ត៌មានមកអនុវត្ត៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1077 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6389 នាក់
ខែនេះ :
22227 នាក់
3 ខែនេះ :
76846 នាក់
សរុប :
1660773 នាក់