ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សមត្ថកិច្ចជលផល ចុះបង្ក្រាបបទល្មើសនេសាទ ៣​ករណី​ បំផ្លាញចោល​នូវ​ឧបករណ៍​ខុសច្បាប់​.!!!
Fri,27 December 2019 (Time 10:45 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 789នាក់)


ខេត្តកំពង់ចាម​៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម​ សហការជាមួយ​ អាជ្ញារធរស្រុកព្រៃឈរ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន​ សហគមន៍​នេសាទសាមគ្គី​ឃុំមៀន​ និង​សហគមន៍​នេសាទវិហារធំ​ នាព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៩ បាបានចុះបង្រ្កាបបទស្មេីលនេសាទ បាន​ចំនួន​០៣ករណី​ ព្រមទាំង​បាន​បំផ្លាញ​ចោល​នូវ​ឧបករណ៍​ខុសច្បាប់​ ​និង​ ពន្លែងកូនត្រីចូលទៅក្នុងបឹងធម្មជាតិ​វិញ​ផង​ដែរ​។ លោក​ អ៊ុក ណារិន​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម​ បាន​អោយដឹងថា ការ​ចុះ​បង្ក្រាប​នេះ​ កម្លាំកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការលើ ករណី​ទី០១-លូស្បៃមុងចំនួន​ ១៥មាត់​ របាំងស្បៃមុងប្រវែង​៧៥០ម៉ែត្រ​ និងបង្គោលចម្រឹងឬស្សីចំនួន​២២៥ដេីម​ ព្រមទាំង​ចាក់លែងត្រីចម្រុះទម្ងន់​១០គីឡូក្រាម​ ចូលក្នុងបឹង​ធម្មជាតិ​វិញ​ នៅចំណុច​ជ្រោយអណ្តូង​ ឃុំមៀន​ ស្រុក​ព្រៃឈរ​។ ករណី​ទី០២​-លូស្បៃមុងចំនួន​១២មាត់​ របាំងស្បៃមុងប្រវែង​៦០០ម៉ែត្រ​ និងបង្គោលចម្រឹងឬស្សីចំនួន​១៨០ដេីម​ ព្រមទាំង​ចាក់លែងត្រីចម្រុះទម្ងន់​០៨គីឡូក្រាម​ចូលក្នុងបឹង​ធម្មជាតិ​វិញ​ នៅចំណុច​បាំងដៃ​ ឃុំមៀន​ ស្រុក​ព្រៃឈរ​។ និងករណី​ទី០៣​-លូស្បៃមុងចំនួន​០៨មាត់​ របាំងស្បៃមុងប្រវែង​៤០០ម៉ែត្រ​ និង​បង្គោលចម្រឹងឬស្សីចំនួន​១២៥ដេីម​ ព្រមទាំង​ចាក់លែងត្រីចម្រុះទម្ងន់​០៥គីឡូក្រាម​ចូលក្នុងបឹង​ធម្មជាតិ​វិញ​ នៅចំណុច​ខ្ទមលោកយាយ​ ឃុំមៀន​ ស្រុក​ព្រៃឈរ។ លោកនាយខណ្ឌជលផលបានបញ្ជាក់ថា៖ ដោយមានការអនុញ្ញាតពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ហើយឧបករណ៍ល្មើសច្បាប់ខាងលើត្រូវបានបង្កើតគណៈកម្មការដុតបំផ្លាញចោលនៅហ្នឹងកន្លែងផងដែរ​ ៕ ដោយៈ លោក ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1224 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6536 នាក់
ខែនេះ :
22374 នាក់
3 ខែនេះ :
76993 នាក់
សរុប :
1660920 នាក់