ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(ព័ត៌មានលម្អិត) គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់! បានកើតឡើង រវាង រថយន្តសាមយ៉ុង និងរថយន្ត Vigo បណ្តាលអោយបុរស០៣នាក់ស្លាប់ របួសស្រាលធ្ងន់០២នាក់.!!!
Sat,28 December 2019 (Time 08:14 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1013នាក់)


ខេត្តបាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់! បានកើតឡើង រវាង រថយន្តសាមយ៉ុង និងរថយន្ត Vigo ស្លាកលេខភ្នំពេញ2V:4140 បណ្តាលអោយបុរស០៣នាក់ស្លាប់ របួសស្រាលធ្ងន់០២នាក់ ដែលហេតុការណ៍នេះបានកើតឡើងត្រង់ចំនុចស្រះទឹកថ្មីព្រំប្រទល់ស្រុកបវេល និង ស្រុកកំរៀង កាលពី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ១៥ នាទី ថ្ងៃត្រង់។ ក្នុងហេតុការគ្រោះថ្នាក់ចរារណ៍ដ៏រន្ធត់ មានចំនួនមនុស្សស្លាប់ដល់ទៅ០៣នាក់របួសស្រាលធ្ងន់០២នាក់ ក្រោយពីបញ្ជូនទៅសង្គ្រោះរបស់កំលាំងសមត្ថកិច្ចស្រុក។ ហើយបើយោងពីសមត្ថកិច្ចបានអោយដឹងថា៖ គឺខាងរយន្តសាមយ៉ុងស្លាប់០២នាក់ នៅមន្ទីរពេទ្យ តៃកុងម្នាក់ ព្រូឡានម្នាក់។ ចំណែកខាងរថយន្ត Vigo ស្លាប់ម្នាក់ និងរងរបួសតៃកុងស្រាលម្នាក់ របួសធ្ងន់បុគ្គលិកធានាគារកាណាឌីយ៉ាម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ យីគក់ ខេត្តបាត់ដំបង និងស្លាប់ម្នាក់ដែលមានឈ្មោះ យ៉េម សិរីវឌ្ឍន៍ មានតួនាទី ជានាយកសាខាធនាគារកាណាឌីយ៉ា ក្រុងប៉ោយប៉េត។ ចំណែកសាកសពបុគ្គលិករបស់ធនាគារកាណាឌីយ៉ាម្នាក់ និងសាកសពពីរនាក់ទៀតត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យនៅឯគេហដ្ឋានទៅតាមប្រពៃណីរៀងខ្លួន តាំងពីថ្ងៃកើតហេតុម្ល៉េះ៕ ដោយៈលោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1125 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6437 នាក់
ខែនេះ :
22275 នាក់
3 ខែនេះ :
76894 នាក់
សរុប :
1660821 នាក់