ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកឧត្តមសេនីយ៍ទោ អ៊ុក គឹមលី សូមធ្វើការបដិសេធច្រានចោលទាំងស្រុង រឿងដីធ្លីដែលពលរដ្ឋ៨៧គ្រួសារចោទលោកថា រំលោភយកដីជាង២០០ហិតាធ្វើកម្មសិទ្ធផ្ទាល់ខ្លួនវាជារឿងមិនពិតទេ..!!!
Mon,30 December 2019 (Time 09:33 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 891នាក់)


ខេត្តឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក គឹមលី នាយករងទីចាត់ការ ការងារព្រំដែនអគ្គបញ្ជការ បានថ្លែងប្រាប់សារព័ត៌មានយើងខ្ញុំអោយដឹងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នេះថា៖ បើសិនជាលោករំលោភយកដីធ្លីប្រជាពលរដ្ឋ៨៧គ្រួសារដូចការចោទប្រកាន់របស់ពលរដ្ឋមែន លោកហ៊ានប្រឈមមុខនិងផ្លូវច្បាប់។ យោងតាមការឆ្លើយបំភ្លឺរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក គឹមលី នៅរសៀលថ្ងៃនេះ បន្ទាប់ពីលោក វ៉ាន់ ចំរើន តំណាង ប្រជាពលរដ្ឋរស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ លើកគ្នាមកសុំការអន្តរាគមន៍ពីអាជ្ញាធរ ខេត្តឧត្តរមានជយ័ អោយជួយដោះស្រាយបញ្ហាទំនាសដីធ្លី ហើយបានចោទប្រកាន់ថារូបលោកជាអ្នករំលោភយកដីរបស់ពួកគាត់ កាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។ លោកឧត្តមសេនីយ៍ទោ អ៊ុក គឹមលី បានថ្លែងអោយដឹងទៀតថា៖ លោកគ្មានឈ្មោះពាក់ពន្ធ័និងរឿងដីធ្លីទាំងនេះទេ បងប្អូនប្រជាពលរដ្ឋអាចទៅសួរនាំអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុកអោយដឹងរឿងច្បាស់សិន មុននឹងធ្វើការចោទប្រកាន់មកលើរូបលោក។ ជាមួយគ្នានោះលោកថែមទាំងបានគូសបញ្ជាក់ដោយចម្ងល់សួរទៅប្រជាពលរដ្ឋវិញថា តើចំនុចត្រង់ណាដែលថាលោករំលោភយកដីធ្លីនោះ? លោកបន្តថា គួរសិក្សាពីសាវតាអោយច្បាស់សិន មិនមែនចេះតែស្រែកចោទប្រកាន់លោកនោះទេ។ លោកបញ្ជាក់ថា តាមពិតរឿងនេះគឺជារឿងរបស់តុលាការទេ ដែលបានចេញដីការអោយលោក វ៉ាន់ ចំរើន គាត់ចូលបំភ្លឺ ហើយលោកក៏មិនបានប្តឹងដែរ មូលហេតុអី ក៏មកចោទប្រកាន់រូបលោកដូច្នេះទៅវិញ។ សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ តុលាការបានកោះហៅលោក វ៉ាន់ ចំរើន មកបំភ្លឺបែជាលោក វ៉ាន់ ចំរើន បានលើកគ្នាមកសាលាខេត្តឧត្តរមានជ័យវិញ ដើម្បីសុំការអន្តរាគមន៍ពីអាជ្ញាធរខេត្តអោយជួយដោះស្រាយរឿងទំនាស់ដីធ្លីទៅវិញ។ ទាក់ទងនិងករណីខាងលើនេះ លោក ឃិន ញ៉ាណអភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់នៅរសៀលនេះអោយដឹងថា៖ អាជ្ញាធរខេត្តនិងត្រៀមពិនិត្យដោះស្រាយជាមួយប្រជាពលរដ្ឋ ហើយលោកក៏បានធ្វើការណែនាំអោយប្រជាពលរដ្ឋ ត្រូវធ្វើលិខិតជាលាយលក្ខ័អក្សរដាក់ជូនរដ្ឋបាលខេត្ត ដើម្បីអោយខេត្តមានភាពងាយស្រួលក្នុងការដោះស្រាយជូន៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1221 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6533 នាក់
ខែនេះ :
22371 នាក់
3 ខែនេះ :
76990 នាក់
សរុប :
1660917 នាក់