រាជធាននីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រារព្ធខួប ២០ឆ្នាំ ថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធ ពល ខេមរភូមិន្ទ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅចំពោះមុខកងទ័ពរាប់ពាន់នាក់ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ព ជើងគោក នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា៖ កងទ័ពមានក្បាលពោះ ត្រូវសម្រកចេញជាបន្ទាន់។ សម្តេចបន្តថា៖ ខិតខំសម្រកក្បាលពោះ ប្រទេសឥណ្ឌូនេស៊ី កងទ័ពមានក្បាលពោះធំចេញពីជួកងទ័ព។ ឥឡូវទាហ៊ានមួយៗមានក្បាលពោះច្រើនណាស់ ចឹងរកវិធីទំលាក់ក្បាលពោះចុះ បើមិនចឹងលោតរបងមិនរួចទេ កងទ័ព បច្ចុប្បន្នមិនដូចពីមុនោះទេ ដើរ២គីឡួស្រែករករថយន្ត ជិះមិនបានផង តែបច្ចុប្បន្ន នេះស្រួលហើយ។ ជាកិច្ចបញ្ចប់ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ព ជើងគោក នៃកងយោធ ពលខេមរភូមិន្ទ សម្តេចតេជោបានមានប្រសាសន៍ផ្តាំផ្ញើ ដល់កងទ័ព ទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រង កងទ័ពរបស់ខ្លួនកាន់កាប់ និងសហការគ្នា ជាមួយស្ថាប័ន នានា និង រក្សាទំនាក់ទំនងសាមគ្គីផ្ទៃក្នុង បង្កើនចំណេះដឹងថ្មីៗទៀត ដើម្បីអោយស្របការងារវិវត្តន៍ របស់ក្រសួង រក្សាសមិទ្ធិផល ដែលកសាងសម្រេចកន្លងមកនេះ ព្រមទាំងបង្កើនចំណេះដឹងថ្មី បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍អង្គភាព និងដើម្បី ប្រទេសជាតិ ទាំងមូល៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា