ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០៤នាក់ ជំនាញខាង កាច់ក សោរ ម៉ូតូ នៅក្រុងប៉ោយប៉ែត.!!!
Thu,24 January 2019 (Time 01:49 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1234នាក់)


ខេត្តបន្ទាយមានជ័យ ៖​ ជនសង្ស័យ០៤នាក់ ជាក្រុមកាច់-កម៉ូតូ ឆ្នាំ២០១៧ មកហើយ លុះឆ្នាំ២០១៩ ត្រូវបានកម្លាំអាវុធហត្ថធ្វើស្រាវជ្រាវរកឃើញ ឈានដល់ការបង្ក្រាប និងដកហូតបាន វត្ថុតាងមួយចំនួនធំ ដែល ប្រតិបត្តិការណ៍បង្ក្រាបនេះ នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស (លួចម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យបានច ៤ នាក់ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់អោយដឹងនៅថ្ងៃទី២៤ ខែមករា នេះថា៖ យោងតាមពាក្យបណ្តឹងរបស់ជនររងគ្រោះចំនួន០៤នាក់ និងដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត ស្តីពីការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបង្រ្កាបអោយបានទាន់ពេលវេលានោះ រាល់បទល្មើសដែលកើតមានឡើងក្នុងភូមិសាស្រ្ត និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ លោកក៏បានដឹកនាំកម្លាំង ចុះធ្វើការស្រាវជ្រាវរកមុខសញ្ញា ដែលបានប្រព្រឹត្បបទល្មើស   កាច់កម៉ូតូ យកទៅ កាលពីពេលថ្មីៗនេះ កំលាំងរបស់លោក បានចាត់កម្លាំងដាក់ការស្រាវជ្រាវឃើញ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់រួមមានៈ ទី១-វ៉ាង ហៅអាញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី២-ឈ្មោះ ខៀវ សារិត ហៅ ង៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី៣-ឈ្មោះ ចាន់ ស្រីលាក់ ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅបណ្តោះ អាសន្នផ្ទះជួលផ្លូវចូលខារ៉ាអូខេឡាហ្វីរ៉ា ស្ថិតក្នុង ភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី៤-ឈ្មោះ សន ធារិទ្ធ ហៅញ៉ាញ់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យ។ និងបានដកហូតវត្ថុតាងរួមមានៈ ១ -ម៉ូតូចំនួន ០៤គ្រឿង។ ១-ម៉ូតូម៉ាក MSX ពណ៌ខ្មៅ ចំនួន ០១គ្រឿង។ ២-ម៉ូតូម៉ាក HONDA DREAM ឆ្នាំ២០១៥ ពណ៌ខ្មៅ ចំនួន ០១គ្រឿង។៣-ម៉ូតូម៉ាក HONDA DREAM ឆ្នាំ២០១៨ ពណ៌ខ្មៅ ចំនួន០១គ្រឿង ។ ៤-ម៉ូតូម៉ាក HONDA DREAM ឆ្នាំ២០១១ ពណ៌ខ្មៅ ចំនួន០១គ្រឿង។  និងស្លាកលេខម៉ូតូចំនួន ០៥សន្លឹក  ព្រមទាំងសម្ភារៈកែឆ្នៃម៉ូតូ មួយចំនួន។    លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបានបញ្ជាក់ឲ្យដឹងថា៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថា៖ ពួកគេពិតជាបានប្រព្រឹត្តបទលួច និងកាច់-ក ម៉ូតូ តាំងពីឆ្នាំ២០១៧ មកម្ល៉េះ និងបានធ្វើសកម្មភាពលួចម៉ូតូ បានជាច្រើនគ្រឿងមកហើយ ពេលលួចបានបក្ស យកម៉ូតូ មកកែឆ្នៃអោយប្លែក ពីសភាពដើម ហើយបានយកទៅលក់ និងដាក់បញ្ចាំដាច់នៅតាមកន្លែងផ្សេងៗ ។   លោកមេបញ្ជាការអាវុធហត្ថខេត្តបានបញ្ជាក់ទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃើញថា៖ មានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ លួចមានស្ថានទម្ងន់ទោស។ បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី។ ចំណែកម៉ូតូចំនួន០៤គ្រឿង កម្លាំងជំនាញកងរាជអាវុធហត្ថ បានប្រគល់ជូនទៅម្ចាស់ដើមវិញហើយ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2087 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7399 នាក់
ខែនេះ :
23237 នាក់
3 ខែនេះ :
77856 នាក់
សរុប :
1661783 នាក់