ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុង ត្រូលខេត្ត សហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាប ទីតាំងផលិតស្ករត្នោតក្លែងក្លាយ មួយកន្លែង នៅក្រុងប៉ោយប៉ែត..!!!
Wed,23 January 2019 (Time 07:44 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 868នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នេះ វេលាម៉ោង១០ និង១៥នាទីព្រឹក លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយ កំលាំងមន្ទីរពាណិជ្ជកម្មការិយាល័យប្រឆាំងបទល្មើសខេត្ត បានដឹកនាំកំលាំងចម្រុះចុះបង្ក្រាប ទីតាំងផលិតស្ករត្នោតក្លែងក្លាយ មួយកន្លែង ដោយមានការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ។ គូសបញ្ជាក់ថា៖ ទីតាំងផលិតស្ករក្លែងក្លាយខាងលើ ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ផ្សារ កណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ។ សមត្ថកិច្ចចម្រុះ ចុះឆែកឆេរដល់ទីតាំងផលិតស្ករត្នោតក្លែងក្លាយ បន្លំវត្ថុធាតុដើម មួយកន្លែង ត្រូវប្រឈមមុខនិងច្បាប់ ដែលការចុះឆែកឆេរនេះ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៩ នេះ ខាងកើតផ្សារសមាគមន៍ ប្រមាណ១០០ម៉ែត្រ ក្នុងភូមិចាន់គិរី សង្កាត់ និង ក្រុងប៉ោយប៉ែត។ កំលាំងជំនាញចុះប្រតិបត្តិការ ដល់ទីតាំងផលិតស្ករត្នោតក្លែងក្លាយ បន្លំវត្ថុធាតុដើមមួយកន្លែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ ស្នងការរងខេត្ត ប្រឆាំងបទ ល្មើសសេដ្ឋកិច្ច និងមានការសម្របសម្រួលពីលោក តេង សម័យ ព្រះរាជអាជ្ញារងអោមសាលា ដំបូងខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងមូលដ្ឋាន មន្ត្រីជំនាញកាំកុងត្រូល និិងមន្ទីរជំនាញឧស្សាហកម្ម សិប្បកម្មខេត្ត ចុះបិទប្រកាសផ្អាកចោលទាំងស្រុង ហើយធ្វើការរឹបអូសនូវសម្ភារៈ សម្រាប់ផលិតស្ករត្នោតក្លែងក្លាយមួយចំនួនផងដែល។ លោកសាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យប្រាប់ថា៖ ការផលិតស្ករត្នោតក្លែងក្លាយ វាជាករណីមួយដែលក្លែងបន្លំ ធ្វើអោយប៉ះពាល់សុខភាព បងប្អូនប្រជាពលរដ្ឋយ៉ាងពេញបន្ទុក ព្រោះការផលិត គ្មានអនាម័យ គ្មានបច្ចេកទេសត្រឹមត្រូវ និយាយរួមគឺគ្នានស្តង់ដាផលិតនោះទេ ម្យ៉ាងទៀតពួកគាត់មិនបានយកវត្ថុធាតុដើមទឹកត្នោត យកមកផលិតទេ គឺគ្រាន់តែយកស្ករស សាច់ជូ ទឹក នឹងមានម៉ូនីទ័រ សម្រាប់កូរស្ករទាំងនោះ ដើម្បីកែច្នៃចេញជាស្ករត្នោតនោះ យកទៅលក់ រួចជាការស្រាច់។ លោកឧត្តមសេន៍ត្រី ចាប សុផាឫទ្ធិ បានប្រាប់សារព័ត៌មានអោយដឹងថា៖ ការចុះបង្ក្រាបទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ខែម ស្នងការនគរបាលខេត្តបន្ទាយ មានជ័យ កម្លាំងនគរបាលជំនាញក៏បានចេញប្រតិបត្តិការ ស្រាវជ្រាវ រហូតដល់ឃើញមុខសញ្ញា ទើបធ្វើការឆែកឆេរភ្លាមៗ រកឃើញសម្ភារៈសារធាតុលាយផ្សំ និងឧបករណ៍ផលិតរួមមាន ៖ ស្ករស ចំនួន៩០០គីឡូក្រាម ឆ្នាំងខ្ទះត្នោតសម្រាប់រំងាស់កែច្នៃចំនួន២ ស្ករត្នោតមិនទាន់កែច្នៃចំនួន៣០ការ៉ុង ខ្ទះបំពាក់ម៉ូទ័រវាយស្ករចំនួន១ សាច់ជូចំនួន៦០០គីឡូក្រាម ស្ករត្នោតកែច្នៃរួចចំនួន៥០គីឡូក្រាម។ លោកបានបន្តអោយដឹងទៀតថា៖ ក្រោយ ពេលរកឃើញវត្ថុតាងផលិត កំលាំងជំនាញយើង ក៏បានធ្វើការរឹបអូសវត្ថុតាងស្ករត្នោតក្លែងក្លាយមួយចំនួន រួមទាំងម្ចាស់ផលិត ពីនាក់ប្តីប្រពន្ធ មានឈ្មោះ ផៃ សំណាង ភេទប្រុស អាយុ២៦ ឆ្នាំ ត្រូវជាប្តី។ រីឯប្រពន្ធ ឈ្មោះ សុខ ម៉ី អាយុ២៥ ឆ្នាំ។ បន្ទាប់មកប្តីប្រពន្ធផលិតស្កត្នោតនោះ បានប្រាប់អោយដឹងផងដែលថា៖ ការផលិតស្ករត្នោតនេះ បើកកែច្នៃអស់រយៈពេល៨ឆ្នាំមកហើយ តាំងពីឪពុករបស់គាត់នៅរស់ម្លេះ ហើយការផលិតវិញ ក្នុងមួយថ្ងៃផលិតមិនបានច្រើននោះទេ គឺក្នុងមួយថ្ងៃ ផលិតបាន ០៤ទៅ០៥ ធុងស្ពិក ត្រូ តែប៉ុណ្ណោះ រួចនាំចេញទៅលក់ចែកចាយបន្ត។ បច្ចុប្បន្នៈ ពីនាក់ប្តីប្រពន្ធ រួមជាមួយវត្ថុតាង ត្រូវបានកំលុងមន្ត្រីជំនាញខេត្ត យកទៅសួរនាំ បន្ត និងកសាងសំណុំរឿងតាមនីតិវិធី៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1524 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6836 នាក់
ខែនេះ :
22674 នាក់
3 ខែនេះ :
77293 នាក់
សរុប :
1661220 នាក់