ខេត្តកំពត ៖ លោក ជាវ តាយ អភិបាល នៃគណ:អភិបាលខេត្តកំពត បានបើកកិច្ចប្រជុំគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ ។ ក្នុងពិធីបើកកិច្ចប្រជំុណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណអភិបាលខេត្ត នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុកទឹកឈូ ស្រុកជុំគិរី និងស្រុកកំពង់ត្រាច ទីចាត់ការអន្តរវិស័យ ការិយាល័យភូមិបាលស្រុកឈូក ស្រុកទឹកឈូ ជុំគិរី និងស្រុកកំពង់ត្រាច មេឃុំកោះតូច តេជោអភិវឌ្ឍន៍ ត្រពាំងរាំង តាកែន និងមេឃុំកំពង់ត្រាចខាងកើត សរុប៤៥រូប។ កិច្ចប្រជុំនាព្រឹកនេះ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានផ្តោតទៅលើការរំលោភបំពានដីភ្នំ ព្រែក បឹងបួ និងដីព្រៃរបស់រដ្ឋនៅតាមតំបន់មួយចំនួននៃខេត្តកំពត ពិសេសការវិវាទដីធ្លីនៅស្រុកជុំគិរី ដែលត្រូវការរកដំណោះស្រាយជាបន្ទាន់ផងដែរ។ទន្ទឹមនេះ រដ្ឋបាលខេត្តនឹងមិនអត់ឱនដល់បុគ្គលខិលខូចដែលតែងតែលួចទន្ទ្រានដីរបស់រដ្ឋយកធ្វើជាសម្បតិ្តឯកជននោះបានឡើយ។ សូមជម្រាបថា៖ កន្លងមក លោក ជាវ តាយ អភិបាលខេត្តកំពត ធ្លាប់លើកឡើងក្នុងកិច្ចប្រជុំនានា ដោយលោកបានសង្កត់ធ្ងន់ទៅលើករណីរំលោភបំពានដីរបស់រដ្ឋ ដោយលោកអភិបាលខេត្តតែងតែក្រើនរម្លឹកថា ជនណាក៏ដោយឲ្យតែហ៊ានបំពានដីរបស់រដ្ឋ លោកនឹងចងក្រងឯកសារបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់មិនខាន បើទោះជាជននោះជានរណាក៏ដោយ។ជាមួយគ្នានេះ មហាជនទូទាំងខេត្តកំពតរង់ចាំមើលថា តើចំណាត់ការបែបនេះអាចមានប្រសិទ្ធភាពដែលឬទេ?៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា