ក្រុងប៉ោយប៉ែតៈ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នេះ ដោយមានការចង្អុលបង្ហាញ ពីលោក វរសេនីយ៍ឯក ធិន ស៊ិនដេត អធិការក្រុង លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា អធិការរងក្រុងប៉ោយប៉ែត ទទួលបន្ទុកផ្នែកចរាចរណ៍ បានចាត់តាំងកំលាំងចុះណែនាំម្ចាស់ ហាងលក់ ម៉ូតូ ជាច្រើនកន្លែង ដែលយកចំណីផ្លូវសាធារណៈ ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ពីសុវត្ថិភាពអ្នកដ៏ទៃ ធ្វើសារចរាចរណ៍ លើដងផ្លូវ អាចនិងបង្កការកកស្ទះ កើតមានគ្រោះថ្នាក់ចរាចរណ៍ ជាយៈថាហេតុ ដែលករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតមាន ឡើងជាញ៉ឹកញ៉ាប់ នៅក្រុងប៉ោយប៉ែតផងដែល។ ការចុះប្រតិបត្តិការណ៍ នៅព្រឹកថ្ងៃខែឆ្នាំដ៏ដែលនេះ គេសង្កេតឃើញថា៖ កំលាំងសមត្ថកិច្ច ផ្នែកចរាចរណ៍ របស់លោក ក៏បានណែនាំ ដល់ម្ចាស់ហាងលក់ម៉ូតូ ដែលស្ថិតជុំវិញផ្សារថ្មីប៉ោយប៉ែត ក្នុងភូមិបាលិលេយ្យ០១ សង្កាត់និងក្រុងប៉ោយប៉ែត សូមចូលរួមទាំងអស់គ្នា បញ្ឈប់ការដាក់តាំងលក់ ម៉ូតូ បែបអនាធិប តេយ្យ លើចំណីផ្លូវរបស់រដ្ឋ ចាប់ពីពេលនេះទៅ កុំបន្តទៅទៀត។ បើសិនជាមានយកចំណីផ្លូវរដ្ឋ ដាក់តាំងលក់ ម៉ូតូ ដើម្បីតែផលប្រយោជន៍ខ្លួន មិនគិតផលប៉ះពាល់លើអ្នកដ៏ទៃនោះ លើកក្រោយទៀតនោះ ខាងកំលាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត និងចាត់វិធានការ ធ្វើការផាកពិន័យ ទៅតាមនីតិវិធី។ ដើម្បីកុំអោយម្ចាស់លក់ ម៉ូតូ ទាំងនោះ ប្រប្រឹត្តខុស ម្តងហើយម្តងទៀត លោកថា៖ ព្រោះរឿងនេះវាអាចជះ ឥទ្ធិពលគំរូ មិនល្អដល់អ្នកដ៏ទៃទៀត។ គូសបញ្ជាក់ផងដែលថា ៖ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា បានប្រាប់សារព័ត៌មាន ជាច្រើនស្ថាបន័ អោយដឹងទៀតថា៖ ក្នុងករណីនេះ លោកបានអោយកម្លាំងរបស់លោកល្បាតមើលជារៀងរាល់ថ្ងៃ គឺជាប្រចាំផងដែល៕ ដោយ:លោក វុិត រិទ្ធ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា