ប្រទេសហ្វីលីពីន៖ ក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំ (U22) ជម្រើសជាតិកម្ពុជា បានយកឈ្នះលើក្រុម U22 ម៉ាឡេស៊ី ដោយលទ្ធផល ៣ ទល់នឹង ១ នៅក្នុងការប្រកួតចុងក្រោយ វគ្គសន្សំពិន្ទុ ពូល A វិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅពេលអម្បាញ់មិញនេះ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីបង្កើតស៊ីហ្គេម ឆ្នាំ១៩៥៩មក។ ហើយអ្វីដែលប្រិយមិត្តកម្ពុជា ចង់ឃើញចង់បាន បានក្លាយជាការពិតហើយ បន្ទាប់ពីក្រុមកីឡាបាល់ទាត់ កម្ពុជា យកឈ្នះ ក្រុមបាល់ទាត់ ម៉ាឡេស៊ី។ សូមបញ្ជាក់ថា៖ កម្ពុជា រកគ្រាប់បាល់បាន ដោយកីឡាករ អ៊ិន សូដាវីត នៅនាទី៥៦, សៀង ចន្ធា នៅនាទី៥៩ និង កែវ សុខផេង នៅនាទី៦៩។ ចំណែកមួយគូទៀត ដែលលេងដំណាលគ្នា ហ្វីលីពីន បានយកឈ្នះលើ ទីម័រខាងកើត ដោយលទ្ធផល ៦ ទល់នឹង ១។ ក្នុងពូល A មីយ៉ាន់ម៉ា បញ្ចប់ដោយឈរនៅលេខ១ មាន ១០ពិន្ទុ។ កម្ពុជា ឈរលេខ២ មាន ៧ពិន្ទុ (គ្រាប់បាល់ចំណេញ ៦គ្រាប់), ហ្វីលីពីន ឈរលេខ៣ មាន ៧ពិន្ទុ (គ្រាប់បាល់ចំណេញ ៥គ្រាប់), ម៉ាឡេស៊ី ឈរលេខ៤ មាន ៤ពិន្ទុ, និង ទីម័រខាងកើត ឈរលេខ៥ មាន ០ពិន្ទុ។ ក្រុមលេខ១ និង លេខ២ ពូល A នឹងឡើងទៅប្រកួតខ្វែងជាមួយក្រុមលេខ១ និងលេខ២ ពូល B នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ឃាត់ខ្លួនឃាតករដៃឆៅ ក្នុងករណី រំលោភសម្លាប់ នៅក្រុងប៉ោយប៉ែត បានហើយ នៅសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខនិងនាំ ស្បៀង ចែកជូនដល់កងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកទាំង៤... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
សាហាវណាស់! ស្រីស្អាតម្នាក់ ត្រូវបានបុរសម្នាក់ ចាប់អារកសម្លាប់នៅក្នុងបន្ទប់ជួល នៅក្រុងប៉ោយប៉ែត.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រដ្ឋបាលខេត្តកំពង់ធំ ប្រារព្វពិធី អភិសេក រូបសំណាក់ អាចារ្យ លាក់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
កញ្ញា តន់ ចន្ទសីម៉ា ជិះសុទ្ធតែឡានទំនើប ក្រោយឡើងកូដខ្លាំងនៅក្នុងរង្វង់សិល្ប:.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា