ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញមុខសញ្ញាចោរលួចយ៉ាងសកម្ម ចំនួន០២នាក់.!!!
Thu,05 December 2019 (Time 01:11 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 819នាក់)


រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ហាញមុខសញ្ញាចោរលួចយ៉ាងសកម្មចំនួន០២នាក់ ដែលសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់។ ទី១-ឈ្មោះ រឹម គឹមហុង បានធ្វើសកម្មភាពលួចយក ម៉ូតូ០១គ្រឿង ម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1X-3391 ដែលគេចតមុខផ្ទះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅម្តុំផ្សារស្ទឹងមានជ័យថ្មី ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ហើយត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យធ្វើការឃាត់ខ្លួន។ ទី២-ឈ្មោះ ស៊ីម ឆារ៉ាត់ ហៅឆា ភេទប្រុស អាយុ ២៦ឆ្នាំ រួមនឹងបក្ខពួក០២នាក់ទៀត(រត់គេចខ្លួន) បានធ្វើសកម្មភាព ផ្លោះរបងចូលក្នុងផ្ទះជួលរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ក្នុងគោលបំណងលួចម៉ូតូ នៅចំណុច បន្ទប់ជួល ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ហើយត្រូវបាន កម្លាំងមូលដ្នានអាវុធហត្ថខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន។ ជនសង្ស័យបានសារភាពថា៖ ពួកគេតែងតែផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋដើម្បីរើសអេតចាយនិងលួចកងម៉ូតូដែលទុកចោល ក្រៅផ្ទះជាញឹកញាប់ ហើយធ្លាប់ត្រូវបានប្រជាពលរដ្ឋចាប់បាន០២ដងមកហើយ តែត្រូវបានម្ចាស់ផ្ទះអប់រំណែនាំនិងដោះលែងវិញ ទើបពួកគេមិនរាងចាលនៅតែបន្តដើរលួចដូចដើម។ បច្ចុប្បន្នៈ ជនសង្ស័យលួចយ៉ាងសកម្មខាង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕ ដោយៈ ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1678 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6990 នាក់
ខែនេះ :
22828 នាក់
3 ខែនេះ :
77447 នាក់
សរុប :
1661374 នាក់