មន្ទីរពេទ្យ មិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរី ខ្វះការយកចិត្តទុកដាក់ បណ្តាលអោយស្ត្រីសម្រាលកូនម្នាក់ស្លាប់.!!!
ខេត្តបន្ទាយមានជ័យ៖ ដោយយោងតាមការចុះផ្សាយ សារព័ត៌មានក្នុងស្រុក បានចុះផ្សាយព្រោងព្រាតថ្មីៗនេះ ដោយមានការបកស្រាយពីលោកប្រធានមន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរី និងក្រុមគ្រួសារសព និងសាធារណជនបានសម្តែងការសោកស្តាយយ៉ាងខ្លាំង និង កំពុងដុតដៃដុតជើងស៊េីបអង្កេតរឿងករណីស្ត្រីសម្រាលកូនក្នុងមន្ទីរពេទ្យនេះ ហើយបង្ខំចិត្តចាកចេញទៅមន្ទីរពេទ្យគន្ធរបុប្ផាខេត្តសៀមរាបវិញ ព្រោះគ្មានលុយបង់ហិរញ្ញប្បទានចំនួន ៦០ម៉ឺនរៀល គ្មានលុយទិញឈាមពីមន្ទីរពេទ្យនោះ។
លោកវេជ្ជបណ្ឌិត ចន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ប្រាប់អ្នកយកព័ត៍មាននៅថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៩ ថា៖ លោកកំពុងជាប់បេសសកម្មនៅក្រៅខេត្តប៉ុន្តែលោកមានខកចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះរបាយការណ៍ព៍ត័មានករណីមានស្រ្តីទៅសម្រាលកូននៅមន្ទីរពេទ្យនេះ ។ លោកបន្តថា ពេលលោកត្រឡប់ទៅវិញ លោក គ្រូពេទ្យនិង ការិយាល័យស្រុកប្រតិបត្តិ មន្ទីរសុខាភិបាលខេត្តនឹងដាក់ការស៊េីបអង្កេតរកការពិតជាបន្ទាន់លើកករណីនេះ ។លោកបានបញ្ជាក់ឲ្យដឹងទៀតថាសព្វថ្ងៃនេះមន្ទីរពេទ្យនិងអ្នកគ្រប់គ្រង នៃមន្ទីរពេទ្យនេះខិតខំណាស់ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាលជូនអ្នកជម្ងឺនិងបានស្នាដៃបានល្អ ជាមន្ទីរពេទ្យគំរូឆ្នើមលេខ២ ទូទាំងប្រទេសមន្ទីរពេទ្យគ្មានគោលការណ៍អីឲ្យពេទ្យទារលុយមុនសង្គ្រោះ ពិនិត្យ ព្យាបាល នោះទេតើអ្នកជម្ងឺមិនស្តាប់ពេទ្យ ឬពេទ្យមិនជួយអ្នកជម្ងឺ តើមានរឿងអីខ្លះកើតឡើងក្នុងករណីនេះហើយបើអ្នកជម្ងឺពិតជាអត់លុយ ពេទ្យនៅតែព្យាបាល នៅតែផ្តល់ឈាម ដោយឥតគិតលុយ ហើយបង្វែការបង់ហិរញ្ញប្បទានទៅដំណោះស្រាយផ្សេង ហើយក៏រឹតតែមិនអាចឲ្យអ្នកជម្ងឺក្នុងស្ថានភាពសង្គ្រោះបន្ទាន់ចេញពីមន្ទីរពេទ្យនោះឡើយ បើមានក៏ត្រូវបញ្ជូនតាមរថយន្តពេទ្យ មានគ្រូពេទ្យតាមដែរ ដាច់ខាតមិនបញ្ជូនតាមរថយន្តផ្សេងឫរថយន្តឈ្នួលឡេីយ។ លោកប្រធានមន្ទីរពេទ្យថា ក្រោយលោកទៅដល់ក្រុមការងារ និងចាប់ផ្តើមស៊េីបអង្កេតនឹងដឹងការពិត នៃរឿងនេះហើយ។
សូមបញ្ជាក់ថា៖ ស្ត្រីដែលស្លាប់ម្តាយ និងកូននោះ ឈ្មោះ អុីន ចាន់មុំ អាយុ ២៦ឆ្នាំ រស់នៅភូមិកោះកែវ ឃុំឬស្សីក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅក្បែរមន្ទីរពេទ្យដែរ និងបានឈឺពោះជាខ្លាំង ហើយត្រូវក្រុមគ្រួសារនាំទៅពិនិត្យ សម្រាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី ពី ម៉ោង ៨ថ្ងៃទី ២ខែធ្នូឆ្នាំ២០១៩ ប៉ុន្តែមិនសម្រាលភ្លាមៗនោះទេលុះដល់ព្រលប់ ស្ត្រីបានធ្លាក់ឈាម ធ្លាក់ទឹកព្រៃ និងបែកទឹកភ្លោះរកលនឹងសម្រាល ប៉ុន្តែមិនអាចសម្រាលបាន ដោយងាយស្រួល ថ្វីត្បិតទងសុកបានធ្លាក់មកបិទមាត់ស្បូន។ យោងតាមការអះអាងរបស់ម្តាយ និងឪពុក ព្រមទាំងសាច់ញាតិរ បស់ស្ត្រីរងគ្រោះឲ្យដឹងថា គ្រូពេទ្យ និងពេទ្យឆ្មបប្រចាំការថា ស្ត្រីនេះមិនអាចសម្រាលកូនតាមទ្វាមាសបានទេ គឺត្រូវវះកាត់ដូច្នេះតម្រូវឱ្យគ្រួសារស្ត្រីបង់លុយហិរញ្ញប្បទានចំនួន ៦០ម៉ឺនរៀល និងទិញឈាមច្រើនប្លោកទើបវះកាត់ជូនបើមិនដូច្នេះទេ មានតែទៅសម្រាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ទើបមិនបាច់បង់លុយ ក្រោយពីពេទ្យនិយាយហើយក្រុមគ្រួសារក៏សម្រេចនាំស្ត្រីរងគ្រោះចេញពីមន្ទីរពេទ្យនេះ ហើយជួលឡានតាក់សុីដឹកឆ្ពោះទៅខេត្តសៀមរាបទាំងយប់ ។តែនៅលើផ្លូវជាតិលេខ៥ម្តុំស្រុកក្រឡាញ់ ស្ត្រីរងគ្រោះស្លរខ្យល់ខ្លាំង អ្នកបើករថយន្ត និងជាម្ចាស់តាក់សុី ដែលគ្មានចិត្តមនុស្សធម៍ ក៏ទម្លាក់អ្នកជម្ងឺចោលស្របពេលនោះស្ត្រីដាច់ខ្យល់ស្លាប់តែម្តងទៅ។
ក្រោយពេលកើតហេតុហើយ រថយន្តសង្គ្រោះ នៃមន្ទីររពេទ្យបង្អែកស្រុកក្រឡាញ់ បានជួយដឹកសពស្ត្រី និងទារកក្នុងផ្ទៃមកដល់ផ្ទះដើម្បីឲក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយៈ លោក វ័ន ប៊ុនរើន អ្នកយកព័ត៌មាន
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com