ខេត្តកែប ៖ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបើកកិច្ខប្រជុំផ្សព្វផ្សាយ ចេញសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ស្ថិតក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប អមដំណើរដោយអស់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញទូទាំងខេត្ត អភិបាលក្រុង អាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើចូលរួមយ៉ាងច្រើនកុះក ដែលពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ។ លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានឲ្យដឹងថា៖ ក្រុមការងារអនុវត្តកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីនៅខេត្តកែប បាននិងកំពុងខិតខំជំរុញការវាស់វែងដីធ្លីដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនបងប្អូននៅតំបន់នេះ។ លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធមាន៥ដំណាក់កាល៖ ១-ត្រៀមរៀបចំ គឺការកំណត់តំបន់វិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ២-ប្រតិបតិ្តការបច្ចេកទេស គឺការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ៣-បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ(ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី)រយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារនិងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។ ៤-សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាលជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចលើការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ឬមានការពាក់ព័ន្ធនឹងដីរបស់រដ្ឋ។ ៥-ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណ ជូនម្ចាស់ដី។ ក្នុងឱកាសនេះដែល លោក កែន សត្ថា អភិបាលខេត្តកែប បានលើកឡើងថា៖ ការប្រកាសកំណត់តំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ពិតជាមានភាពងាយស្រួលក្នុងការផ្តល់សិទ្ធិកាន់កាប់ទ្រព្យសម្បតិ្តជូនប្រជាពលរដ្ឋ ព្រោះថា៖ការកំណត់តំបន់វិនិច្ឆ័យនេះ ផ្នែកជំនាញនឹងផ្តល់ជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋដែលជាម្ចាស់ដី។ លោកបានបញ្ជាក់ទៀតថា៖ ការធ្វើប័ណ្ណកម្មសិទ្ធិគឺជារឿងមួយយ៉ាងសំខាន់សម្រាប់ការកំណត់ព្រំប្រទល់ដីធ្លីរបស់យើង ដោយស្របច្បាប់ ហើយប័ណ្ណកម្មសិទ្ធិពិតជាមានសារៈសំខាន់សម្រាប់ការកំណត់ដីធ្លី ចែកបន្តដល់កូន ចៅ ជំនាន់ក្រោយៗ ប្រើប្រាស់តាមតម្រូវការ ចាំបាច់ ដោយគ្មានជនណាម្នាក់អាចកេងបន្លំបានឡើយ លោកអភិបាលខេត្តបានបន្ថែមទៀតថា៖ ពិតណាស់ បើតំបន់ណាមួយបានកំណត់វិនិច្ឆ័យចុះបញ្ជីដីធ្លីរួចហើយនោះ គឺភូមិសាស្ត្រខាងលើ ដីពិតជាមានហាងឆេងខ្ពស់កប់ពពកមិនខានឡើយ៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា