ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បែកធ្លាយរឿង.! លោក យី ថុល ប្រធានស្នាក់ការគយនិងរដ្ឋាករព្រែកចាក បើកភ្លើងខៀវអោយឈ្មួញលួចបង្កប់ទំនិញគេចពន្ធ និងទំនិញខុសច្បាប់ពីប្រទេសវៀតណាម យ៉ាងពេញបន្ទុក...!!!
Sun,27 January 2019 (Time 01:15 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 829នាក់)


ខេត្តកំពត៖ ថ្មីៗនេះមានប្រភពច្បាស់ការណ៍ពីមន្ត្រីអត់ លិឍ បានទម្លាយថា៖ លោក យី ថុល ដែលជាមេគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក កំពុងប្រឈមនឹងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមឈ្មួញ រកសីុដឹកទំនិញឆ្លងដែន ទាំងនាំចេញនាំចូល ដោយប្រធានស្នាក់ការគយនិងរដ្ឋាករ ទើបនឹងមកកាន់តំណែង បានបញ្ជាអោយមន្ត្រីទទួលបន្ទុកខាងពិនិត្យចរាចរទំនិញ ស្ថិតតាមមាត់ច្រក កៀបយកលុយអ្នករកសីុតាមតែអំពើចិត្ត។ ប្រភពជាក់លាក់បានបង្ហើបទៀតថា៖ បន្ទាប់ពីមានការដោះដូរប្រធានស្នាក់ការគយនិងដ្ឋាករព្រែកចាកមកនោះ លោក យី ថុល បានបញ្ជាអោយ លោក រស់ សាត អនុប្រធានស្នាក់ការ ព្រមទាំងគូរកន២នាក់ទៀត មើលការខុសត្រូវខាងពិនិត្យមើលការចរាចរមុខទំនិញចេញចូលគ្រប់ប្រភេទ នៅមាត់ច្រកទ្វារអន្តរជាតិព្រែកចាកនេះ។ ប្រភពដ៏ដែលបានបន្តថា៖ រថយន្តដឹកទំនិញគ្រប់ប្រភេទក្នុងតំបន់ច្រកទ្វារ ត្រូវបាន លោក រស់ សាត និងបក្សពួក ធ្វើតាម បញ្ជាមេកើយរបស់ខ្លួន ដោយរឹតបន្តឹងអ្នករកសីុដឹកទំនិញតាមច្រកទ្វារ ស្ទើលៀនអណ្តាត ហើយយកលុយទាំងនោះទៅចែកគ្នាចាយធ្វើមានបានយ៉ាងសប្បាយ។ គេបានទម្លាយទៀតថា៖ ការដឹកទំនិញនៅច្រកទ្វារព្រំដែនព្រែកចាក ទោះជាទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ក្តី ក៏ត្រូវបានលោក រស់ សាត អោយបង់លុយទាំងលើតុ ក្រោមតុ កាន់តែច្រើនឡើងៗ ដោយសំអាងថា៖ នេះជាគោលការណ៍របស់អង្គភាព ក្នុងការដំឡើងប្រាក់ពន្ធចំណូលជូនរដ្ឋអោយគ្រប់ផែនការ។ មន្ត្រីអត់លិឍខាងលើបានលួចទម្លាយទៀតថា និយាយទៅ គឺនៅក្នុងអង្គភាពគយនិងរដ្ឋាករព្រែកចាក មានអំពើពុករលួយជាខ្សែបណ្តាញហើយមេគយដែលទើបតែមកគ្រប់គ្រង មិនបានកែប្រែឬលប់បំបាត់នោះទេ បែរជារួមគំនិតគ្នាបន្ត ចាត់តាំងមន្ត្រីថ្នាក់ក្រោមចាស់ៗនោះ អោយអនុវត្តបន្តប្រមូលលុយគ្មានវិក្កយប័ត្រ ពីក្រុមឈ្មួញនាំទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ ដែលដឹកឆ្លងកាត់តំបន់ច្រកទ្វារព្រំដែន យ៉ាងហោចណាស់ក៏មានប្រមាណ៤០ ភាគរយ ដែលត្រូវចូលក្នុងហោប៉ៅ លោក យី ថុល និងបក្សពួករបស់ខ្លួន ។ យ៉ាងណាមិញករណីទំនិញសំខាន់ៗមួយចំនួនធំ ត្រូវបានលោក យី ថុល និងបក្សពួក បង្វែរមកបង់ពន្ធត្រឹមតែ៣០ ទៅ៤០ ភាគរយប៉ុណ្ណោះ ដោយការបង់ពន្ធរាល់មុខទំនិញផ្សេងៗគឺមានសិទ្ធិស្វ័យសម្រេចលើតែបបូរមាត់ របស់លោកប្រធានស្នាក់ការថ្មី និងបក្សពួក ដើម្បីយកថវិកាទាំងនោះដាក់ក្នុងហោប៉ៅ ដែលទង្វើទាំងនេះបានធ្វើអោយរដ្ឋត្រូវខាតបង់ប្រាក់ចំណូលរាប់សិបលានដុល្លារ ក្នុងមួយខែៗ។ ប្រភពគួរជឿជាក់ដ៏ដែលបានខ្សឹបទៀតថា៖ ស្ថាប័នគយ និងរដ្ឋាករព្រែកចាក ដែលមានទីតាំងស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីបានផ្លាស់ប្តូរប្រធានស្នាក់ការថ្មី គឺលោក យី ថុល ដែលពីមុនគ្រប់គ្រងនៅច្រកលេខ៤០០ ក្នុងខេត្តបាត់ដំបង ដោយពេលនេះមកគ្រប់គ្រងនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ជំនួស លោក យ៉ែម សេង មិនទាន់បាន១ខែស្រួលផង ស្រាប់តែបែកធ្លាយពីភាពមិនប្រក្រតី និងរឿងអាស្រូវដ៏ពេញបន្ទុកបែបនេះទៅហើយ ចុះទម្រាំគ្រប់គ្រងរាប់ឆ្នាំនោះ ក្លាយជាបែបណាទៅ?។ បើគេមិនច្រឡំទេ ប្រហែលជាមេគយថ្មី យី ថុល ខំប្រមូលលុយដើម្បីស្រង់ដើមទេដឹង.? ទើបប្រឹងប្រែងដំឡើងពន្ធតាមតែអំពើចិត្តបែបនេះ។ ជុំវិញរឿងអាស្រូវដូចខាងលើ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នេះ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ មិនអាចសុំការពន្យល់ពីលោក យី ថុល ប្រធានស្នាក់ការគយ និងរដ្ឋាករព្រែកចាកបានទេ ដោយសារលេខទូរស័ព្ទរបស់លោកប្រធានស្ថិតក្នុងតំបន់ក្រៅសេវា៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2098 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7410 នាក់
ខែនេះ :
23248 នាក់
3 ខែនេះ :
77867 នាក់
សរុប :
1661794 នាក់