ខេត្តស្ទឹងត្រែង៖ ប្រភពពីអង្គការក្រៅរដ្ឋាភិ បាលនិងសកម្មជនព្រៃឈើក្នុងខេត្ត បបានអោយដឹងថា៖ បច្ចុប្បន្នមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នៅតែបន្តបំផ្លាញព្រៃឈើក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង យ៉ាងពេញបន្ទុកព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់មេឈ្មួញពាក់ផ្កាយ៣ រូបនេះឡើយ។ ប្រភពបានអោយដឹងទៀតថា៖ បើទោះបីនៅ ក្នុងតំបន់ បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មយ៉ាងណាក៏ដោយ ក៏បច្ចុប្បន្នឧកញ៉ា ជ័យ នៅសល់ឈើរាប់ពាន់រាប់ម៉ែត្រគូបសម្រាប់ដឹកចេញជាបន្តបន្ទាប់។ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង មិនហ៊ានប៉ះពាល់ឧកញ៉ា ជ័យ នោះទេ ព្រោះដឹងថា៖ ឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំចាំជួយសម្របសម្រួលគ្រប់ពេលវេលា ហើយមន្ត្រីជាន់ខ្ពស់ក្នុងខេត្តស្ទឹងត្រែង ក៏មិនហ៊ានប៉ះពាល់ឧកញ៉ា ជ័យ នោះដែល ព្រោះខ្លាចអស់អំណាចបុណ្យស័ក្ដិ។ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រត្រែង បបានអោយដឹងថា៖ ពួកគេមិនហ៊ានប៉ះពាល់ឧកញ៉ា ជ័យ នោះទេ បើទោះបីឈ្មួញរូបនេះ ប្រើប្រាស់រថយន្តធំៗប្រភេទយីឌុបនិងប្រភេទវ៉េអងដឹកឈើចេញពីស្រុកសេសាន យ៉ាងគគ្រឹក គគ្រេងក៏ដោយ។ សមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងទៀតថា ព្រៃការពារ ព្រៃអភិរក្ស និងព្រៃសហគមន៍ក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចៀសមិនផុតពីសេចក្ដីវិនាសដោយសារស្នាដៃឧកញ៉ា ជ័យ ដែលប្រើប្រាស់អាជ្ញាប័ណ្ណក្រុមហ៊ុនសំអាតផ្ទៃបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ នោះឡើយ។ ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង មេរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង មិនហ៊ានប៉ះពាល់ឧកញ៉ា ជ័យ ទាល់តែសោះព្រោះដឹងថាឧកញ៉ាម្នាក់នេះមានឥទ្ធិពលយ៉ាងខ្លាំងក្លា។ ប្រភពពីសមត្ថកិច្ចក្នុងខេត្តស្ទឹងត្រែងរែង និងខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នឧកញ៉ា ជ័យ ប្រើប្រាស់រថយន្តធំៗដឹកឈើពីខេត្តស្ទឹងត្រែង ចេញទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងរលូនព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ក្រៅពីនេះឧកញ៉ា ជ័យ ប្រើប្រាស់រថយន្តធំៗដឹកជញ្ជូនឈើចែកចាយតាមបណ្ដាខេត្តជាច្រើនផងដែរ ព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់សកម្មភាពដឹកជញ្ជូនឈើរបស់ឧកញ៉ា ជ័យ ឡើយ។ សូមគោរពជូន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ជួយមើលអ្នកអំណាចលោកឧកញ៉ា ជ័យ បំផ្លាញព្រៃឈើក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង យ៉ាងមហន្តរាយអស់ហើយ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា