ខេត្តរតនគិរី ៖ ប្រភពច្បាស់ការណ៍ពីសហគមន៍ នៅក្នុងខេត្តរតនគិរី បានបញ្ជាក់ឲ្យដឹងថា៖ មេឈ្មួញរកស៊ីឈើខុសច្បាប់ ឈ្មោះ ស៊ីនឿន បាននាំគ្រឿងចក្ររាប់សិបគ្រឿង ចូលទៅក្នុងតំបន់ ព្រៃសហគមន៍ ពីរកន្លែងស្ថិតនៅស្រុកអណ្ដូងមាស ខេត្តរតនគិរីកាត់ក្បាលកាត់ចុងស្ទួចឡានកែច្នៃប៉ាកុងដឹកទៅលក់ឲ្យឈ្មួញវៀតណាម ។ ប្រជាសហគមន៍ការពារព្រៃឈើ បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពកាប់ឈើ ដោយខុសច្បាប់នេះ គឺស្ថិតនៅក្បែរ ភូមិបាដល ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយប្រើរថយន្តប៉ាកុងដឹកឈើហ៊ុបមូល ទើបតែកាប់បានថ្មីហេីយ ស្រស់ៗ ពីដែនព្រៃឈើសហគមន៍ ដោយមានឈ្មោះ ប៉ិច ជាអ្នកផ្ដល់លុយរាប់ម៉ឺនដុល្លារ ទៅឲ្យប្រធានសហគមន៍ ឈ្មោះ ចំ ស្មើល ដើម្បីបើកដៃឲ្យមេឈ្មួញឈើទុច្ចរិតទាំងនេះ អាចដឹកនាំគ្រឿងចក្រជាច្រេីនគ្រឿងនិងកម្មករចូលទៅកាប់បំផ្លាញព្រៃឈើសហគមន៍បានទាំងបំពានច្បាប់ ។ កន្លងមកមេខ្លោងឈ្មួញឈើដ៏ល្បី ជាមន្ត្រីយោធា ឈ្មោះ ស៊ីនឿន ក៏ធ្លាប់បានជួលកម្មករសម្រុកលួចកាប់ឈើយ៉ាងកក្រើក នៅក្បែរភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ រហូតដល់បង្គោល១៤ និង១៥ ក្នុងឃុំញ៉ាង ស្រុក អណ្តូងមាស ដោយអូសឈើហ៊ុបមូលតាមរថយន្តកែច្នៃ ចូលក្នុងទឹកទន្លេសេសាន រួចបណ្តែតជាក្បូន ឆ្លងដែនចូលទៅក្នុងទឹកដីវៀតណាម ដូចហែរកឋិន ប៉ុន្តែគ្មានមន្ត្រី និងសមត្ថកិច្ចណាហ៊ានក្អកជាមួយមេឈ្មួញរូបនេះឡើយ។ កន្លងមកឈ្មួញឈើខុសច្បាប់ឈ្មោះ ស៊ីនឿន បានធ្វើសកម្មភាពដឹកជញ្ជូន ឈើប្រណីតជាទ្រង់ទ្រាយធំ ចេញពីស្រុកអូរជុំ ឆ្លងកាត់ក្រុងបាលុង ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយដឹកតាមរថយន្តយីឌុបភ្លៅ៦ ជាបន្តបន្ទាប់ទៀតរហូតសព្វថ្ងៃ ឈ្មួញរូបនេះ បានប្តូររូបភាពដឹកជញ្ជូនឈើប្រណីត ដោយខុសច្បាប់តាមរថយន្តប្រភេទទេសចរណ៍វិញ ដើម្បីចូលទៅលក់ក្នុងទឹកដីវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយមានការឃុបឃិតពីសមត្ថិកិច្ច និងអាជ្ញាធរខេត្តរតនគិរី។ ដោយសារមិនមានវិធានការផ្លូវច្បាប់ឲ្យបានតឹងតែង ចំពោះសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនផល អនុផលព្រៃឈើនៅក្នុងខេត្តរតនគិរី ទើបក្រុមឈ្មួញឈើទុច្ចរិត នាំមុខដោយឈ្មោះ ស៊ីនឿន នៅតែបន្តសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងដែនសហគមន៍ មានទីតាំងស្ថិតនៅក្នុងស្រុកអណ្ដូងមាស រួចដឹកជញ្ជូនឈើហ៊ុបមូលទាំងនេះ ឆ្លងដែនទៅលក់ក្នុងទឹកដីវៀតណាម ដោយមិនញញើតច្បាប់ឡើយ៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា