ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បទល្មើស​ព្រៃ​ឈើ​បាន​បន្ត​ធ្វើ​សកម្មភាព​​អនាធិប​តេយ្យនៅច្រកដាក់ដាំ​ខេត្ត​មណ្ឌលគិរីគួរ​រក្សាទុក​តំណែងរបស់លោក ស្វាយ សំ​អ៊ាងឲ្យនៅ​ជា​​អ​ភិបាល​ខេត្ត​ដដែលឬ​ក៏​ត្រូវ​ផ្លា​ស់ប្តូរ​ចេញ​...!!!
Sun,27 January 2019 (Time 08:41 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1127នាក់)


ខេត្តមណ្ឌលគិរី ៖តាមប្រភពពី​ប្រជា​សហគមន៍​ជនជាតិដើមភាគតិចនិងសកម្មជនការពារព្រៃឈើខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ននេះសកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់ ចេញ​ទៅ​កាន់​ប្រទេសយួន តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ បាន​កើត​មាន​ពេញបន្ទុក និង​មាន​សកម្មភាព​អនាធិបតេយ្យ​បំផុត​។ ពោល​គឺ​យ៉ាងហោច ក្នុង​១​ថ្ងៃៗ គេ​សង្កេតឃើញ​មាន​រថយន្ត​ប្រភេទ​សាំ​យ៉ុង​រាប់​សិប​គ្រឿង បាន​ដឹក​ឈើប្រណិត​ខុសច្បាប់ ចេញពី​ស្រុក​កោះ​ញែក និង​ស្រុក​ពេជ្រា​ដា ដោយ​បើក​ឆ្លងដែន ទៅកាន់​ប្រទេសយួន តាម​ច្រក​ដាក់​ដាំ ក្រោម​ការគ្រប់គ្រង របស់ លោក យូ សុធា នាយ​ប៉ុស្តិ៏ដាក់​ដាំ​។​ យោងតាម​សេចក្ដីរាយការណ៍​បានឱ្យដឹងថា​ កាលពី​ថ្ងៃ​ទី​១៦-១៨ ខែ​មករា ឆ្នាំ​២០១៩​នេះ​ថា ឈ្មួញ​សម្រុកដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់យប់ តាម​ច្រក​ដាក់​ដាំ​បាន​ដោយ​សេរី ដោយ​ពុំ​មាន​សមត្ថកិច្ច ឬ ស្ថាប័ន​ជំនាញ​ណា​ហ៊ាន​ធ្វើការ​បង្ក្រាបឬ​ទប់ស្កាត់​នោះឡើយ ។​​ បើ​យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់ ស្រុក​កោះ​ញែក បានអោយដឹងថា​ ជា​រៀងរាល់់ថ្ងៃ គេ​សង្កេតឃើញ ថា មាន​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង ថែមទាំង​មាន​ស្លាក​លេខ ភ្នំពេញ ២AB.១៦២០ ដូចៗ​គ្នា មក​ដឹកឈើ ប្រភេទ​ស្រឡៅ ឈើ​សុក្រុំ ក​កោះ ចេញពី​ស្រុក​កោះ​ញែក ពូ​ជ្រៃ​និង​ស្រុក​ពេជ្រ​ចិន្តា នឹង​បន្ត​ទៅ​លក់​នៅ​ប្រទេស​យួន តាម​ច្រក​ដាក់​ដាំ​ ។ តាម​ប្រភព​ដដែល​បាន​បន្តទៀតថា បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​កក្រើក​ឡើងវិញ ដោយ​រលូន​គឺអាច​និង​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ ផងដែរ​។​ តាម​សេចក្តីរាយការណ៍​ឲ្យដឹងថា​ជំនួញ​ឈើ​ប្រណីតដឹក​តាមរថយ​ន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​ទាំង​យប់​បែប​នេះ​បាន​កំរើក​ឡើង​វិញ​ហើយ​តាម​ច្រកទ្វារ ទ្វេភាគី​អន្តរជាតិ ដាក់​ដាំ​ដែល​គ្មាន​មន្ត្រី​ជំនាញ​និង​ស្នាក់ការ​ច្រកទ្វារ​អើពើ​បន្តិច​សោះឡើយ​? ។ ថ្មី​នេះ គេ​បាន​ប្រទះ​ឃើញ​មាន​រថយន្ត​សាំ​យ៉ុង ចំនួន​ជាង​២០-៣០​គ្រឿងដែលមានមេខ្លោងឈ្មោះម៉ាប់ជាឈ្មួញឈើដ៏ធំប្រចាំខេត្តមណ្ឌលគិរី​កំពុងតែ​ចរាចរ​លើ​ផ្លូវជាតិ​ឆ្ពោះទៅ​កាន់​ច្រក​ទ្វារ​ទ្វេភាគី​អន្តរជាតិ​ដាក់ដាំដែលមេការម្នាក់ឈ្មោះសឿនជាកា​សែតអ្នកត្បាញខាង​រត់ការបិទមាត់សមត្ថកិច្ចនិងអ្នកកាសែតមួយចំនួនមិ​នឲ្យធើ្វការចុះផ្សាយនិងបង្រ្កាប។ គួររំលឹកថាកាលពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បាន​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ ដើម្បី​ដាក់ចេញ​ផែនការណ៍​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​។​ ​កិច្ចប្រជុំ​នេះ ធ្វើឡើង​ស្រប​ពេល​បទល្មើស​ព្រៃឈើ នៅ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី កំពុង​បន្ត​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​តាម​រថយន្ត​ជា​រៀងរាល់ថ្ងៃ​យ៉ាង​អនាធិបតេយ្យ។ ជាពិសេស​នៅពេល​យប់ ដោយ​គ្មាន​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណាមួយ​ចេញមុខ​បង្ក្រាប ឲ្យមាន​ប្រសិទ្ធភាព​ទេ​។​ ទាក់ទិន​បញ្ហា​ខាងលើ​នេះ សកម្មជន​ព្រៃឈើ​ប្រចាំ​ខេត្ត​មណ្ឌលគិរី និង​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន​នេះ បាន​កត់សម្គាល់​ថា បទបញ្ជា ឬ​វិធានការ របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដែល​បាន​ដាក់ចេញ​ក្នុង​កិច្ចប្រជុំ​កន្លងមក គឺ​បាន​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​ពួកគាត់​សង្កេតឃើញថា រាល់ថ្ងៃនេះ បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី នៅតែ​បន្ត​កើត​មាន​ដដែល ជាពិសេស​កា​រត់ពន្ធ​ឈើ​ខុសច្បាប់​ចេញ​តាម​ច្រក​ដាក់​ដាំ ក្នុង​ទឹកដី​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​តែម្តង​។​ ទាក់ទិន​បញ្ហា​នេះ​ដែរ ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច ក៏​បាន​ចោទ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ថា​អសកម្ម​ក្នុង​ការងារ ដោយ​មិន​ឃើញ​ចាត់​កម្លាំង​សមត្ថកិច្ច ដើម្បី​ចុះ​មាន​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​កំពុង​កើតឡើង​យ៉ាងគំហុក​ក្នុង​មូលដ្ឋាន​នេះ​ទេ​។ ផ្ទុយទៅវិញ ពលរដ្ឋ​ចោទថា មាន​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី មាន​ឋានៈ​ខ្ពស់​មួយ​ចំនួន ក៏​មាន​ជាប់​ពាក់ព័ន្ធ សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញ​ទៅ​កាន់​ប្រទេស​ចៀត​ណា​ម​ខាងលើ​នេះ​ផង​ដែរ​។​ ផ្តើម​ពី​បញ្ហា​ទាំងនេះ​ហើយ ទើប​ធ្វើឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ឃ្លាំ​មើល​បរិស្ថាន ក៏ដូចជា​មជ្ឈដ្ឋាន​នានា​មួយចំនួន នៅ​ខេត្ត​មណ្ឌលគិរី បាន​រិះគន់ និង​អស់ជំនឿ​ទៅលើ​ការដឹកនាំ របស់ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ដែលអ​សកម្ម​ភាព​​ក្នុង​សកម្មភាព ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​មូលដ្ឋាន​នេះ​។​​ ត្រង់​ចំណុច​នេះ សម្រាប់​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​មណ្ឌលគិរី ក៏​បាន​អំពាវនាវ​ដល់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ពិចារណា​ជា​ថ្មី​ថា គួរ​រក្សាទុក​តំណែង របស់លោក ស្វាយ សំ​អ៊ាង ឲ្យនៅ​ជា​អភិបាល​ខេត្តណ្ឌលគិរី​ដដែលឬ​ក៏​ត្រូវ​ផ្លាស់ប្តូរ​ចេញ​។ ជាងនេះទៀត ចំពោះ​តំណែង របស់ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី និង​តំណែង របស់​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី តើ​គួរឲ្យ​បន្ត​សកម្មភាព​ដឹកនាំ នៅ​មូលដ្ឋាន​ខេត្តមណ្ឌលគិរី​ជា​បន្ត​ទៀត ឬក៏​ត្រូវ​ពិចារណា​ផ្លាស់ប្តូរ​តំណែង​ចេញពី​ខេត្ត​នេះ ព្រោះ​បទល្មើស​ព្រៃឈើ​បានធ្វើ​សកម្មភាព​ពេញបន្ទុក នៅជាប់​ច្រមុះ និង​ធ្វើ​សកម្មភាព​បើក​ឆ្លងកាត់​កន្លែងធ្វើការ​រាល់ថ្ងៃ ។ ប៉ុន្តែ​បែរជា​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​មណ្ឌលគិរី និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ធ្វើ​ព្រងើយ​ហាក់ដូចជា មិន​ដឹង​រឿង​អ្វី​សោះ ដោយ​មិន​ឃើញ​បញ្ចេញ​កម្លាំង ចុះ​ចាត់វិធានការ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​ទាំងនោះ ឲ្យមាន​ប្រសិទ្ធភាព​នោះ​ទេ​។ ទោះជាមានករណី រិះគន់ទៅលើអាជ្ញាធរខេត្តមណ្ឌលគិរីក៏ដោយ នៅល្ងាចថ្ងៃទី២២ខែមករាអង្គភាពយើងមិនអាចទាក់ទងបានទេពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី តើគាត់មានវិធានការបង្ក្រាប ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត ឬក៏បានពាក់ព័ន្ធនឹងផលប្រយោជន៍ទាំងនេះ? ។ ថ្នាក់លើគួរតែមានវិធានការ ទប់ស្កាត់បទល្មើសព្រៃឈើដែលត្រៀមដឹកទៅប្រទេសវៀតណាមតាមច្រកដាក់ដាំនេះផង ខណៈអ្នកមានតួនាទីបង្ក្រាប ទទួលកញ្ចប់គេអស់ហើយ។ សមត្ថកិច្ច និងអាជ្ញាធរជំនាញនៅក្នុងខេត្តមណ្ឌលគិរី មិនឲ្យចេញមុខ ព្រោះជាមុខសញ្ញាប្រព្រឹត្តបទល្មើសព្រៃឈើ ដែលមានឈ្មោះអសោចិ៍ ទើបគេឲ្យមនុស្សផ្សេងជាអ្នកមកចេញមុខរត់ការ ឲ្យតំណាងជាម្ចាស់ឈើ ដើម្បីឲ្យឈើទាំងនោះឆ្លងទៅប្រទេស​យួនតាមច្រកដាក់ដាំ ដូចអ្វីដែលពួកគេរំពឹងគិត ថានឹងអូសឈើទាំងនោះទៅឲ្យយួនបាន ដូចអ្វីដែលពួកគេបានយកលុយមករត់ការនេះ។ គួរបញ្ជាក់ថានរណា!នរណា!ក៏គេដឹងដែរថាសម្ដេចក្រឡាហោមបានព្រមាននិងបញ្ជាឲ្យអភិបាលខេត្តមណ្ឌលគីរី លោក ស្វាយ សំអ៊ាង ត្រូវដោះស្រាយ និងការពារព្រៃឈើ ដើម្បីកុំឲ្យកាប់បន្ដទៀត ហើយបើធ្វើមិនបានទេ ពិតជាមានរឿងធំកើតឡើង ជាមិនខានឡើយ។ សម្ដេច ស ខេង ក៏ជំរុញ ឲ្យឆាប់ធ្វើវិសោនកម្មច្បាប់ គ្រប់គ្រងព្រៃឈើឡើងវិញ ដើម្បីផ្ដល់អំណាច ដល់អាជ្ញាធរដែនដី សមត្ថកិច្ចរួមគ្នាទប់ស្កាត់ ការពារព្រៃឈើ ។ សម្ដេចបានបញ្ជាក់ដែរថា បច្ចុប្បន្នច្បាប់ការពារព្រៃឈើ ពុំបានផ្ដល់អំណាចដល់អាជ្ញាធរ និងសមត្ថកិច្ចដែនដី ដែលបានធ្វើឲ្យជនខិលខូចមួយចំនួន កាប់ឈើខុសច្បាប់ នាំចេញជាបន្តបន្ទាប់ ធ្វើឲ្យមានផលប៉ះពាល់ ដល់បរិស្ថាន និងធនធានធម្មជាតិ។ សម្ដេចបានបញ្ជាក់បន្តថា “ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ។ សម្ដេចនឹងជំរុញ ការកែប្រែច្បាប់នេះជាចាំបាច់ ដើម្បីផ្ដល់អំណាច ដល់អាជ្ញាធរដែនដីសមត្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ ការពារព្រៃឈើ របស់ប្រទេសកម្ពុជា”។ បើតាមប្រកាស របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បោះត្រានិងចុះហត្ថលេខា ដោយសម្តេច ស ខេង បានសម្រេចផ្លាស់ប្តូរ មន្រ្តីរាជការចំនួន៥រូប ជាប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែន នៅខេត្តត្បូងឃ្មុំ ដូចជា ១៖ លោក ឯម បញ្ញារិទ្ធ ប្រធានច្រកទ្វារដារ ឲ្យទៅនៅកន្លែងដើមវិញ , ២ ៖ លោក សុន ស ប្រធានច្រកទ្វារចាន់មូល ឲ្យទៅនៅកន្លែងដើមវិញ , ៣៖ លោក ហ៊េង សុភី ប្រធានច្រកទ្វារដូនរត្ន័ ឲ្យទៅនៅអង្គភាពដើមវិញ , ៤៖លោ វ៉ា ចាន់នឿន ប្រធានច្រទ្វារទន្លេចាម ឲ្យទៅនៅកន្លែងដើមវិញ និង៥៖លោក កែវ សុខា ប្រធានច្រកទ្វារទន្លូងផ្ទេរ ទៅកាន់ប្រធាន ច្រកទ្វារទន្លេចាមវិញ។ ការដកដំណែងប្រធានច្រកទ្វារ ទាំងមិនទាន់ចប់អាណត្តិបែបនេះ ត្រូវបានគេកត់សម្គាល់ថា ដោយសារពួកគេ​គ្មានសមត្ថភាព គ្រប់គ្រងតាមច្រកនីមួយៗ ឲ្យមានប្រសិទ្ធភាព ព្រោះពួកគេតែងតែឃុបឃិត ជាមួយឈ្មួញទុច្ចរិត រកស៊ីឈើខុសច្បាប់ឲ្យដឹកឈើ ឆ្លងទៅប្រទេសយួន ស្ទើររៀងរាល់ថ្ងៃ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើអភិបាលខេត្ត តំបន់ភូមិភាគឦសានចំនួន៣ ខេត្ត រួមមាន៖ ខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ត្រូវចាត់វិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព រួចធ្វើរបាយការណ៍ អំពីលទ្ធផលដែលសម្រេច បានមកក្រសួង ។​ជាលទ្ធផលលោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរីក៏បានដឹកនាំ​កិច្ចប្រជុំ​បូកសរុប​ការងារ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឆមាស​ទី​២ នៅ​សាលប្រជុំ​សាលាខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩​។ នៅក្នុង​កិច្ចប្រជុំ​នោះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ គឺ​នគរបាល អាវុធហត្ថ យោធា និង​ប្រធាន​ស្នាក់ការ​ច្រកព្រំដែន​ទ្វេភាគី​ទាំង​៣​កន្លែង​ផងដែរ​។ លោក ស្វាយ សំអ៊ា​​​​​​​​​ង ប្រធានគណៈ​​​​​​​​​​បញ្ជាការឯក​​​​​​​​​​​​ភាពខេត្ត បាន​​​​​​​​​​​​​​​​​មានប្រសាសន៍ថា ​​​​​​​​​​​កិច្ចប្រជុំនេះ មា​​​​​​​​​នសារៈ​​​​​​​​​​​​​​​​​​​​​​សំខាន់ ដើម្បីត្រួតពិនិត្យពង្រឹង​​​​​​​​​​​វិធានកា​​​​​​​​​​​​រ ក្នុងកា​​​​​​​​​​​រទប់ស្កាត់ ​​​​​​​​​​​​​​​​​​បង្ក្រាបបទល្មើសធ​​​​​​​​​​​​​​​នធានធម្មជា​​​​​​​​​​​​​​​​​​​​​​​​​​​​តិព្រៃឈើ និងប​​​​​​​​​​​ញ្ហាកា​​​​​​​​​​​​​​​​​​​​​​​​​​រគ្រប់គ្រងដីធ្លី ។ លោក​​​​​​​​​​បន្ថែមថា ចំពោះ​​​​​​​​​​​​​​​​​ការបង្ការ ​​​​​​​​​​បង្ក្រាប ទ​​​​​​​​​​​​​​​ប់ស្កាត់បទល្មើសធ​​​​​​​​​នធាន​​​​​​​​​​​​​​​ធម្មជាតិព្រៃឈើ​​​​​​​​​​​​​​​​​​​​​នេះ កន្លងមកគណៈបញ្ជាការឯក​​​​​​​​​​​​ភាពខេត្ត តែងតែបា​​​​​​​​​នដាក់ប​​​​​​​​​​​ទបញ្ជា និងណែ​​​​​​​​​​នាំទៅដ​​​​​​​​​​​ល់មន្ត្រីជំនាញពា​​​​​​​​​​​ក់ព័ន្ធនា​​​​​​នាឲ្យយកចិត្តទុកដាក់​ទៅលើ​​​​​​​​​​ការបង្ការ ទប់​​​​​​​​​​​​​​​​​ស្កាត់ និងបង្ក្រាប​​​​​​​​​​​​​បទល្មើសព្រៃឈើ​​​​​​​​​​​​​​​​​​​​​​​ ហើយការបង្រ្កាបប​​​​​​​​​​​​​ទល្មើសព្រៃឈើ​​​​​​​​​​​​​​​​​​​​​​​នេះ មិនមែនត្រឹមតែដា​​​​​​​​​​​ក់បញ្ជានោះទេ​​​​​​​​​ រហូតដល់​​​​​​​​​​​​ចេញលិខិត​​​​​​​​​​​​សេចក្តីសម្រេចចាត់​​​​​​​​​​​​​​​​​​​​​​​​តាំង បង្កើតក្រុមការ​​​​​​​​​​​​ងារ គ​​​​​​​​​​​​​​​​​​​​​​​​ណៈកម្មាការត្រួតពិនិត្យឃ្លាំង​​​​​​​​​​​​​​​​​មើល ស្រាវជ្រាវ និងគណៈ​​​​​​​​​​​​​​​​​​​​​​​​​​​កម្មាការទទួ​​​​​​​​​​​លខុសត្រូវតាមទី​​​​​​​​​​​​​​​​តាំងគ្រប់ច្រក​​​​​​​​​​​​​​ទ្វេរភាគីទាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អស់ ដើម្បីបង្ក្រាប ទប់ស្កាត់ប​​​​​​​​​​​ទល្មើសព្រៃឈើ ​​​​​​​​​​​​និង ការកា​​​​​​​​​​​​ប់ទន្ទ្រាន់​​​​យកដីជាដើម ។ លោកប្រធានគ​ណៈបញ្ជាការឯកភាព​​​​​​​​​​ខេត្ត បានណែនាំ ​​​​​​​​​​​​​និងជម្រុញបន្ថែមដ​​​​​​​​​​​ល់មន្ទីរអង្គភាព​​​​​​​​​​​​​ជំនាញ និង​​​អង្គការជាដៃគូ ត្រូវចូលរួមចំណែ​​​​​​​​​​​កក្នុងការឃ្លាំមើ​​​​​​​​​​​​ល បទល្មើសព្រៃឈើ​​​​​​​​​​​ និងការ​​​​​​​​​​​កាប់ទន្ទ្រាន់យក​​​​​​​​​​​​​ដីខុសច្បាប់ ​​​​​​​​​​​​​​​​​​​​​​​ហើយត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការចុះបង្ក្រាបប​​​​​​​​​​​ទល្មើសទាំង​​​​​​​​​​​​​​​​នោះឱ្យបានទាន់​​​​​​​​​​​​​​​​ពេលវេលា។គួររំលឹកផងដែរថាកាលពីពេលកន្លងមក ទីកន្លែងតំបន់ អូរហ៊ុច បានកើតករណីជួញដូរបទល្មើសឈើប្រណិតជាច្រើនករណី រហូតដល់ជាប់ពាក់ព័ន្ធជាមួយមន្ត្រីតូចធំ នៅក្នុងខេត្តមណ្ឌលគិរី ដូចសម្លកំពឹស។ មិនតែប៉ុណ្ណោះ អូរហ៊ុច ក៏ជាកន្លែងកកើតបទល្មើសព្រៃឈើមិនចេះរីងស្ងួតផងដែរ។ រហូតដល់ក្រុមអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើ​ហ៊ានសម្លាប់មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីបរិស្ថានឲ្យបាត់បង់ជីវិតចំនួន ២នាក់កាលពីពេលថ្មីៗកន្លងទៅនេះទៀតផង៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1529 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6437 នាក់
ខែនេះ :
19658 នាក់
3 ខែនេះ :
71556 នាក់
សរុប :
1559725 នាក់