ក្រុងប៉ោយប៉ែតៈ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា អធិការរង ទទួលផ្នែកចរាចរណ៍ បានដឹកនាំកំលាំងបន្ត រៀបចំសណ្តាប់ធ្នាប់ នៅបរិវេណផ្សារត្រី ស្ថិតភូមិ បាលិលេយ្យ០១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ។ ដែលសមត្ថកិច្ចផ្នែកចរាចរណ៍ ចុះរៀបចំសណ្តាប់ធ្នាប់នេះ នៅវេលាម៉ោង០៨ និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ។ លោកអធិការរងក្រុង ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់សារព័ត៌មាន ជាច្រើនស្ថាប័នអោយដឹងថា៖ ដោយមានការ ចង្អុរបង្ហាញពីលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការក្រុង និងដោយមានប្រជាពលរដ្ឋរាយការណ៍ មកខាងកំលាំងអធិការដ្ឋានក្រុងប៉ោយប៉ែតថា៖ មានករណី កកស្ទះចរាចរណ៍ នៅចំនុចផ្សារត្រីប៉ោយប៉ែត ផងដែលនោះ លោកក៏បានដឹកនាំកំលាំងផ្នែកចរាចរណ៍ផ្លូវគោក ចុះប្រតិបត្តិការភ្លាមៗ ដើម្បីជួយកែសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ កុំអោយកើតមានការកកស្ទះ ជះវាងមានគ្រោះថ្នាក់ចរាចរណ៍ជាយៈថាហេតុ ជូនប្រជាពលរដ្ឋ ធ្វើសារាចរណ៍ លើដងផ្លូវសារធារណៈ អោយមានភាពងាយស្រួលក្នុងការធ្វើសារាចរណ៍ឆ្លងកាត់ទៅវិញទៅមក។ ក្នុងករណីនេះ សមត្ថកិច្ចក្រុងប៉ោយប៉ែត ទទួលបន្ទុកផ្នែកចរាចរណ៍ ចុះរៀបចំសណ្ដាប់ធ្នាប់ កែសម្រួលជូនប្រជាពលរដ្ឋ ដែលពលរដ្ឋមួយចំនួនតូច យល់ដឹងនូវមានកំរិតនៅឡើយ ដែលតែងតែយកយានជំនិះ របស់ខ្លួនចតយ៉ាង អណាធិបតេយ្យ លើដងផ្លូវសារធារណៈរបស់រដ្ឋ និងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនផងដែលនោះ។ គេសង្កេតឃើញថា៖ ត្រូវបានកំលាំង លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា អធិការរងក្រុង ទទួលបន្ទុកផ្នែកចរាចរណ៍ បានលើកយកម៉ូតូ ចតទុកចោល និងរថយន្ត០២គ្រឿង ដែលកំពុងចតសាងត្រី ដែលជាកត្តា បង្កអោយមានការកកស្ទះចរាចរណ៍ ជាងរៀងរាល់ថ្ងៃនោះ យកទៅអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីអោយម្ចាស់យានជំនិះ ចូលខ្លួនមកដោះស្រាយ ព្រោះកន្លងមកខាងកំលាំងនគរបាលផ្នែកចរាចរណ៍ បានណែនាំ ជាច្រើនលើកច្រើនសារមកហើយដែល និងបានព្រមានមកហើយថា៖ បើសិនមានចតយានជំនិះរបស់ខ្លួន លើដងផ្លូវសារធារណៈ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះ និងមានការផាកពិន័យ ជាទឹកប្រាក់ ដើម្បីអោយរាងចាល លោកបន្តទៀតថា៖ ព្រោះរឿងនេះវាអាចជះឥទ្ធិពលគំរូ មិនល្អដល់អ្នកដ៏ទៃទៀត៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា