ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកឧត្តមសេនីយ៍ ទោ អាត់ខែម ស្នងការន​គរបាលខេត្តបន្ទាយ​មានជ័យដឹកនាំ​កំលាំងនគរបាលខេត្ត/ក្រុង ចុះបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀន បានរណេងរណោងដូចកំពិសតោងគ្នា..!!!
Mon,28 January 2019 (Time 07:53 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 968នាក់)


ក្រុងប៉ោយប៉ែតៈ នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។ លោកឧត្តម សេនីយ៍ ទោ អាត់ខែម ស្នងការន​គរបាលខេត្តបន្ទាយ​មានជ័យ ដឹកនាំកំលាំងនគរបាលខេត្ត/ក្រុង ចុះបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀន បានរណេងរណោងដូចកំពិសតោងគ្នា..! នៅក្រុងប៉ោយប៉ែត និងដោយមានការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជ​អាជ្ញារងអមសាលាដំបូ​ង​ខេត្តបន្ទាយ មានជ័យផងដែល។ លោកស្នងការខេត្ត បានដឹកនាំកំលាំងខេត្ត សហការជាមួយកំលាំង លោកវរសេនីយ៍ឯក ធិន ស៊ិនដេត រធិការដ្ឋានក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការដល់គោលដៅ ឈានដល់ការបង្ក្រាបជនសង្ស័យជួញដូរ និងរក្សាទុកនូវសារធាតុគ្រឿងញៀន ស្ថិតក្នុង តាមផ្ទះសំណាក់ បាន០៥ករណី ប្រើអស់រយៈពេល ០២ថ្ងៃ ននិងនៅកន្លែងផ្សេងៗគ្នា ទើបឃាត់ ខ្លួនបានជនសង្ស័យ សរុបចំនួន១៥នាក់ រួមវត្ថុតាង ថ្នាំញៀនមួយចំនួនធំ និងម៉ូតូ០៩គ្រឿង រថយន្ត០១គ្រឿង កាំភ្លើង០៣ដើ​ម។   លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានប្រាប់អ្នកសារព័ត៌មា​ន គេហទំព័រប៉ោយប៉ែតប៉ុស្តិ៍ អោយដឹងថា៖ ការចុះបង្ក្រាប ជនសង្ស័យជួញដូរគ្រឿងញៀនជាទ្រង់ទ្រាយធំនេះ នៅចំណុច ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងកន្លែងផ្សេងៗគ្នាទៀត ត្រូវចំណាយពេល០២ថ្ងៃ ទើបឃាត់ខ្លួនជន​ស​ង្ស័យបាន សរុបចំនួន១៥នាក់ រួមនិងវត្ថុតាង មានដូចខាងក្រោមៈ ទី១.ឈ្មោះ សេរី ពេជ្ជរ៉ាវី ភេទប្រុស អាយុ ៣០​ឆ្នាំ ដកហូតបានវត្ថុតាងរួមមានម្សៅក្រាមពណ៌​សថ្លា ១ថង់តូច ។ ទី២.​ឈ្មោះម៉ៅ បៃ ភេទប្រុស អាយុ​ ២៩ឆ្នាំ ដកហូតបា​នវត្ថុ​តា​ងម្សៅក្រាមពណ៌​សចំនួន ២ថង់តូច ។ ទី៣.​ឈ្មោះហ៊ាង សុជាតិ ភេទប្រុស អាយុ២​៧ឆ្នាំ ។ ទី៤.​ឈ្មោះ ឌឹម សុភ័ក្រ្ត ហៅ ផៃភេទប្រុស អាយុ ២៩ឆ្នាំ ។ ​ទី៥.ឈ្មោះ យក់ ស៊ិង ភេទប្រុស អាយុ ២៤ឆ្នាំដក​ហូត​អាវុធខ្លី១ដើម ម៉ាក ZORAKI លេខ​០០០០៦៥ បង់​​១​មាន​ ១​គ្រាប់ ។ ទី៦.​ឈ្មោះ បូរ ទិត្ យភេទប្រុស អាយុ២​៩ឆ្នាំ ដកហូ​តវត្ថុតាងក្រាមពណ៌​ស​ ៦ ថង់តូច ចិ​​ញ្ចៀ​នលោ​ហៈ​​ធាតុ​ដាំត្បូងពណ៌​ខ្មៅ ១​វង់ ។ ទី៧.​ឈ្មោះ​ហេង អ៊ាន ហៅរតនា ភេទប្រុស អាយុ​២៩ឆ្នាំ ដកហូតថ្មាំពណ៌​ផ្កាឈូក ១៧៣គ្រាប់ ក្រាម​ពណ៌​ស ២ថង់តូច ចិ​ញ្ជៀនលោហៈ​ធាតុ ២វង់ ។ ទី៨.​ឈ្មោះហៀប សីហា ភេទប្រុស អាយុ១៨ឆ្នាំ ។ ទី៩.​ឈ្មោះ ចយ រ៉ាវី ភេ​ទប្រុស អាយុ១៧ឆ្នាំ ។ ទី១០.​ឈ្មោះ រតនា ភេទប្រុស អាយុឆ្នាំ ដកហូតវត្ថុតាង ថ្នាំប្រភេ​ទពណ៌​ផ្កាឈូក ១៧៣​គ្រាប់ ក្រាមពណ៌ សថ្លា​២​ថង់តូច ។ ទី១១.​ឈ្មោះ ហេង ហ្វុង សាយ យុគ ហៅ វង់ ភេទប្រុស អាយុ ប្រហែល២៩ឆ្នាំ (ជន​សង្ស័យគេចខ្លួនប​ន្សល់ទុកនូវ អា​វុធ​ខ្លី១​ដើម ម៉ាក loc​k1​7 ពណ៌​ខ្មៅ បង់០១ គ្រាប់០​៣ គ្រាប់ថ្នាំគ្រាប់ពណ៌​ផ្កាឈូកយ៉ា​ម៉ាចំនួ​ន១០២គ្រាប់ ស្សៅក្រាមពណ៌ ស ​ថ្លាចំនួន ០៦ ថង់តូច និង៥កូន​ថង់ ធំល្មម ខេហិ​តពណ៌​ស​ ​១ក​ញ្ចប់ ថង់សំរាប់ច្រកថ្នាំមួយចំនួន ជញ្ជីងសំរាប់ថ្លឹងថ្នាំ០១) ។ និង​ ៤នាក់ ទៀតមិន​ស្គា​ល់ឈ្មោះដ​កវត្ថុតាងមា​នកាំភ្លើងកែច្នៃ​ចំនួន១ម៉ាក B​Lo​w ​F9​2 ​A​UT​O ពណ៌ទឹកប្រាក់មានគ្រាប់ចំនួន ៣គ្រាប់ នៅក្នុងប្រអ​ប់​ដែកស្វានចំនួន ២,​ម៉ូទ័រឆាបចំនួន​១ ,អង្គុំចំនួ​ន១,​ផ្លែស្វាន​ចំនួន៨ ,កាណុងកាំ​ភ្លើងចំនួន ៣ ,​កាំបិត​សាម៉ូរ៉ៃ​ចំនួន ១, ម៉ែត្រ​ក្រឡឹងចំនួន ​១ ដែក​ឆា​បចំនួន​១ ,ដបកែច្នៃសម្រាប់ប្រើប្រាស់​គ្រឿងញៀនចំនួន ២ ,ដែ​ក​កេះចំនួន ៥ ,កន្ត្រៃចំនួន ២ ,ញញួរ​ចំនួន១ ,ដែកទ្រាប់ដំចំនួន គ្រាប់អឹ​ម ១៥គ្រាប់​ ។ ​លោកបានបន្ក្តទៀតថា៖ ការបង្ក្រាបករណីខាងលើនេះ ភាគច្រើននៅក្នុងផ្ទះសំណាក់ ក្នុងភូមិសាមសាមគ្គីមានជ័យ សង្កាត់ និង ក្រុងប៉ោយប៉ែត។   បច្ចុប្បន្នៈ កំលាំងជំនាញបានបញ្ជូនជូនជនសង្ស័យរួមវត្ថុតាងទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ រៀបចំឯកសារបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាម​នីតិវិធី ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
121 នាក់
ម្សិលមិញ :
908 នាក់
សប្តាហ៍នេះ :
5548 នាក់
ខែនេះ :
12253 នាក់
3 ខែនេះ :
39336 នាក់
សរុប :
1411292 នាក់