ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានៈ( វីដេអូ ) លោកឧកញ៉ា សាន ស៊ានហូ បានដឹកនាំកំលាំងមន្ត្រីពាក់ព័ន្ធប្រចាំក្រុងប៉ោយប៉ែត ចុះរៀបចំសណ្តាប់ធ្នាប់ នៅបរិវេណ ផ្សារត្រី ផ្សាថ្មី ប៉ោយប៉ែត...
Thu,31 January 2019 (Time 01:32 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 959នាក់)


ក្រុងប៉ោយប៉ែតៈ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នេះ លោកអភិបាលក្រុង បានដឹកនាំកំលាំងមន្ត្រីពាក់ព័ន្ធប្រចាំក្រុងប៉ោយប៉ែត ចុះរៀបចំសណ្តាប់ធ្នាប់ នៅបរិវេណ ផ្សារត្រី ផ្សាថ្មី ប៉ោយប៉ែត ដែលអាជីវករ រំលបយកដីចំណីផ្លូវរបស់រដ្ឋ ធ្វើជាអាជីវកម្ម គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន.!។ នៅព្រឹកនេះផងដែល ក្រោយពីលោកអភិបាលក្រុង បានចុះរៀបចំសណ្តាប់ធ្នាប់ និងមានការហាមឃាត់ ណែនាំទៅដល់អាជីវករ ក្នុងផ្សារ ហាមតសំយ៉ាបតូប ឫសំយ៉ាផ្ទះ ចូលមក លើដីចំណីផ្លូវ សារធារណៈ លើកក្រោយទៀត លោកនិងចាត់វិធានការ កាត់សំយ៉ាប តូប/ផ្ទះ រឹបអូសចូលជាសម្បត្តិរដ្ឋ។ទន្ទឹមនិងការចុះណែនាំ អាជីវករ ដែលលក់ដូរក្នុងផ្សារ លោកឧកញ៉ា សាន ស៊ានហូ ក៏បានប្រាប់សារពត៌មានជាច្រើនស្ថាប័នអោយដឹងថា៖ ករណីខាងលើនេះដែល គឺទុកឱកាសអោយអាជីវករ ក្រោយពីចូលឆ្នាំចិនរួច ត្រូវមានការរុះរើជាបន្ទាន់ និង បញ្ឈប់ដាក់ការតាំងលក់ឥវ៉ាន់ លើចំណីផ្លូវ សារធារណ តទៅថ្ងៃមុខទៀត។ ក្នុងករណីអាជ្ញាធរក្រុង ចុះណែនាំ អាជីវករនៅថ្ងៃនេះផងដែល លោកបានបន្តអោយម្ចាស់ផ្ទះដឹងច្បាស់បន្ថែមទៀតថា៖ ផ្ទះដែលមាន តសំយ៉ាបលយមកខាងមុខ លើផ្លូវសារធារណៈ ត្រូវតែរុះរើចេញ អោយស្មើរព្រហ្មដីរបស់ខ្លួន ព្រោះកន្លងមកនេះ ពេលកើនមាន ហានីភ័យ ម្តងៗគឺតែងតែមានការរាំងស្ទះ ក្នុងការចុះជួយអន្តរាគមន៍ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនៅក្រុងប៉ោយប៉ែត និយាយជារួម គឺមានការយឿតយ៉ាវ ក្នុងការចុះទៅជួយ ប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះ មហន្តរាយ ដូចកាល ពីម្សិលមិញ មានករណី អគ្គិភ័យ ឆេះផ្ទះពលរដ្ឋ នៅខាងជើង ផ្សារត្រី គឺភ្លើងបានឆេះ រាលដាលពីផ្ទះមួយទៅផ្ទះមួយទៀត រសុប ( អស់ចំនួន០៦ល្វេង ) រងការខូចខាតទាំង ស្រុង គឺដោយសារផ្លូវចូលទីនោះរួមតូចចង្អៀត និងខ្សែភ្លើងទាបៗខ្វាត់ខ្វែងរញេរញៃ បូករួមនិងសំយ៉ាបតូប/ផ្ទះ ផងដែល។ ជាកិច្ចបញ្ចប់ លោកឧកញ៉ា សាន ស៊ានហូ ក៏ បានផ្តាំផ្ញើ ដល់អាជីវករ ម្តងហើយម្តងទៀត សូមចូលរួម ជួយកែតម្រូវ អោយបានគ្រប់ៗគ្នា ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ សង្គម និងប្រទេសជាតិ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2126 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7438 នាក់
ខែនេះ :
23276 នាក់
3 ខែនេះ :
77895 នាក់
សរុប :
1661822 នាក់