ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានៈ ( វីដេអូ ) ថ្ងៃសែនដកជើងធូប កូនខ្មែរកាត់ចិន.! បង្កការភ្ញាក់ផ្អើលពេញទីក្រុងប៉ោយប៉ែត...!!!
Wed,30 January 2019 (Time 10:15 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 908នាក់)


ក្រុងប៉ោយប៉ែត ៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នេះ វេលាម៉ោង១២និង ២០នាទី អគ្គីភ័យបានឆេះផ្ទះលក់ខោអាវជជុះ នៅជាប់ខាងជើងផ្សារត្រី ស្ថិតក្នុងភូមិ បាលិលេយ្យ០១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងករណីអគ្គិភ័យ លេបត្របាក់ផ្ទះប្រជា ពលរដ្ឋ អស់០៦ ល្វេង ចំនិងថ្ងៃសែនដកជើងធូប ដែលជាប្រពៃណីកូនខ្មែរកាត់ចិន នោះផងដែល អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពល រដ្ឋយ៉ាងសន្ធោសន្ធៅ ដោយអំណាចភ្លើងកំពុងតែរាលដាលបន្តទៅផ្ទះពលរដ្ឋផ្សេងៗទៀត ក្នុងនោះផងដែលគេសង្កេតឃើញថា៖ មានវត្តមានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ បានដឹកនាំកំលាំងខេត្ត/ក្រុង និងមានវត្តមានលោកឧកញ៉ា សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុង ព្រមទាំងកំលាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង មន្ត្រីមូលដ្ឋានគ្រប់ស្ថាប័ន ប្រចាំក្រុងប៉ោយប៉ែត បានចុះជួយធ្វើអន្តរាគមន៍ ពន្លត់អគ្គីភ័យដែលកំពុងតែលេបត្របាក់ផ្ទះពលរដ្ឋ ក្នុងនោះផង រថយន្តពន្លត់អគ្គីភ័យ របស់នគរបាលក្រសួងមហាផ្ទៃខេត្តបន្ទាយមានជ័យ ០២គ្រឿង និង រថយន្តពន្លត់អគ្គិភ័យ កាសស៊ីណូ ត្រូពីកាណា រថយន្តស្តាវេហ្គាស រថយន្ត គ្រែមដៃមិនស៊ីធី សរុបចំនួន១០គ្រឿងជាង បានមកជួយបាញ់ពន្លត់ភ្លើង ខណៈភ្លើងកំពុងតែឆាបឆេះរាល់ដាល ហើយក្នុងការពន្លត់ ភ្លើងដែលឆាបឆេះផ្ទះពលរដ្ឋខាងលើនេះ បានពន្លត់រលត់ជាស្ថាពរ នៅវេលាម៉ោង០២និង៤៥នាទីរសៀល។   តាមប្រភពព័ត៌មានបានអោយដឹងថា៖ អគ្គីភ័យបានចាប់ផ្តើ​ម​​​ឆេះ​ដំ​បូ​ង ពីផ្ទះអាជីវករម្នាក់ដែលគាត់លក់ខោអាវជជុះ (ក្រ​ក្រណាត់វាំងនៅ ស្រោមពូក មួយទឹកៗ) ដោយគេសង្ស័យថា៖ ប្រហែលជាម្ចាស់ផ្ទះដុតធូប​ទៀន កន្លែងកុ​ងម៉ា ព្រោះថ្ងៃនេះ ជាថ្ងៃដែ​ល​បង​ប្អូនពលរដ្ឋ មានសាច់ខ្សែលោហិតកូនខ្មែរកាត់ចិន ត្រូវធ្វើពិ​ធី​សែនដកជើងធូប នៅថ្ងៃនេះផងដែល។  ហេតុការ អគ្គិភ័យឆាបឆេះដ៏រន្ធត់នេះ បង្កការភ្ញាក់ផ្អើលពេញទីក្រុងប៉ោយប៉ែតទាំងមូល តាមប្រភពព័ត៌មានបានអោយដឹងថា៖ មានប្រជាពលរដ្ឋរងរបួសស្រាល០៤នាក់ផងដែលដោយឡែកសារព័ត៌មានជាច្រើនស្ថាប័ន នៅមិនទាន់ដឹងច្បាស់ការនោះទេថា៖ ខូចខាតអស់ទ្រព្យសម្បត្តិអ្វីខ្លះនៅឡើយទេ ? ហើយបើតាមការប៉ាន់ស្មាន របស់សមត្ថកិច្ចជំនាញ បានលើកឡើងថា៖ ការខូចខាតទ្រព្យសម្បត្តិ បូករួមនិងផ្ទះ០៦ល្វេង យ៉ាងតិចណាស់ ជាង ១០ម៉ឺនដុល្លា។ ប៉ោយប៉ែតប៉ុស្តិ៍ រាយការណ៍ព័ត៌មានបឋម។ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1894 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7206 នាក់
ខែនេះ :
23044 នាក់
3 ខែនេះ :
77663 នាក់
សរុប :
1661590 នាក់