ខេត្តកែប ៖ នគរបាលខេត្តកែប ម្នាក់ បានបាញ់សម្លាប់ខ្លួនឯង ដើម្បីបញ្ចប់ជីវិត ដោយ សារតែមានជំងឺប្រចាំកាយ.!ដែលហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៩និង២០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចព្រះរាជដំណាក់ស្តេច ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ បើតាមប្រភពព័ត៌មានពី អ្នកនៅក្បែកន្លែងកើតហេតុបានប្រាប់ថា៖ មុនកើតហេតុខាងលើ ជនរងគ្រោះបានយកកាំភ្លើងរបស់ខ្លួនប្រភេទAK47ស្វាយបត់ អាមេចំនួនពីរដង រួចក៏បាញ់សំដៅបំពង់កខ្លួនឯង ធ្លាយទៅក្រោយ បណ្តាលអោយស្លាប់ភ្លាមៗ នៅនិិងកន្លែងកើតតែម្តង។ ប្រភពដ៏ដែកបានបន្តថា៖ ជនរង គ្រោះ មានឈ្មោះ ឌៀប មៀន ភេទប្រុស អាយុ៤៩ឆ្នាំ មុខងាជានគរបាលខេត្តកែប មានប្រពន្ធឈ្មោះ ជ័យ មាន អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្នុងភូមិកែអង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ។ ក្រោយពីបង្កភាពចលាចល ក្នុងករណីបាញ់ សម្លាប់ខ្លួនឯងនេះ សមត្ថកិច្ចជំនាញក៏បានចុះមកដល់ និងបានពិនិត្យធ្វើកោសល្យវិច័យសព ដោយបានបញ្ជាក់ថា៖ បុរសរងគ្រោះពិតជាបាញ់សម្លាប់ខ្លួនឯងមយ៉ាងពិតប្រាកដមែន ដោយពុំមានពាក់ព័ន្ធនឹងករណីផ្សេងឡើយ។ បន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចរាល់ សពបុរសរងគ្រោះត្រូវបានបញ្ជូនទៅកាន់ស្រុកកំណើត ស្ថិតក្នុងភូមិកែអង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ប្រគល់ជូនទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា