ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ដងផ្លូវនៃបរិវេណផ្សារដំណាក់ចង្អើរ.! នៅតែក្លាយជាកន្លែងលក់ដូរដូចមុនដដែល បើទោះជាផ្សារនេះត្រូវបានសាងសង់រួចរាល់ក៏ដោយ...!!!
Wed,30 January 2019 (Time 09:42 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 787នាក់)


ខេត្តកែប ៖ បើទោះជាផ្សារដំណាក់ចង្អើរ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងតម្រូវឲ្យក្រុមអាជីវករចូលលក់ដូរតាមតូបបែបណាក្តី គេនៅតែសង្កេតឃើញអ្នកលក់ដូរមួយភាគតូច នៅតែបន្តសម្រុកមកលក់ដូរនៅផ្នែកចិញ្ចើមផ្លូវដូចមុនដដែល ហើយការយកចិញ្ចើមផ្លូវជាកន្លែងលក់ទំនិញបែបនេះធ្វើឲ្យចំណុចខាងលើមានឧបសគ្គក្នុងពេលធ្វើដំណើរទៅមក។ ចំពោះមូលហេតុធ្វើឲ្យក្រុមអាជីវករក្រាញននៀលមិនព្រមយកទំនិញទៅដាក់លក់នៅតាមតូចក្នុងផ្សារនោះ ត្រូវបានគេអះអាងថា មកពីក្រុមអាជីវករមួយផ្នែកតូចមិនសូវសំបូរធនធាន គឺភាគច្រើនអ្នកលក់ដូរតាមកញ្រ្ចែងនិងមួយចំនួនលក់បន្លែ ត្រីសាច់ ឬលក់គ្រឿងទេសក្នុងទ្រង់ទ្រាយតូចតាចជាដើម។ ជាមួយនេះ បើតាមការលើកឡើងពីសំណាក់អាជីវករជាអ្នកលក់បន្លែ ត្រីសាច់ និងផ្លែឈើ បាននាំគ្នានិយាយថា តាមពិតទៅអ្នកគ្រប់គ្រងផ្សារខាងលើបានជំរុញឲ្យពួកគាត់ចូលទៅលក់ដូរនៅតាមតូបឬស្តង់ដែលបានសាងសង់មានរបៀបរៀបរយរួចជាស្រេច ប៉ុន្តែពួកគាត់មិនអាចធ្វើទៅរួចព្រោះថា អាជីវករខ្លះលក់ដូរទំនិញកំបិុកកំប៉ុក បើយកប្រាក់ទៅបង់ថ្លៃតូបគឺរត់មិនរួចទេ។ម្យ៉ាងទៀត ការលក់បន្លែ ត្រីសាច់នៅក្នុងផ្សារក៏លក់មិនដាច់ ដូចលក់នៅក្បែរដងផ្លូវដែរ។ម្លោះហើយចេះតែនាំគ្នាអង្គុយក្បែរចិញ្ចើមផ្លូវលក់តាមទម្លាប់ទៅចុះ បើអាជ្ញាធរដេញចាំគិតទៀត។ ទោះជាយ៉ាងណា ការយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ មិនត្រឹមតែធ្វើឲ្យកកស្ទះចរាចរដល់អ្នកដំណើរនោះទេ គឺថែមទាំងធ្វើឲ្យបាត់បង់សោភ័ណភាពរបស់ទីប្រជុំជនផ្សាររបស់យើងផងដែរ។ សូមជម្រាបថា ផ្សារដំណាក់ចង្អើរ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានបើកឲ្យដំណើរការជិត២ខែមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមអាជីវករមួយចំនួននៅតែមិនព្រមចូលទៅលក់ដូរនៅតាមតូបនៅឡើយ ដោយពួកគាត់នាំគ្នាយកចិញ្ចើមផ្លូវជាកន្លែងលក់ដូរស្ទើបិទផ្លូវជិតទៅហើយ តើអាជ្ញារធរគួរចាត់វិធានការបែបណា?៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1848 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7160 នាក់
ខែនេះ :
22998 នាក់
3 ខែនេះ :
77617 នាក់
សរុប :
1661544 នាក់