ខេត្តកែប ៖ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ ឬរីសត ទាំងឡាយក្នុងរមណីយដ្ឋានខេត្តកែប ត្រូវមានការទទួលខុសត្រូវចំពោះហានិភ័យកើតឡើងជាយថាហេតុ ពីករណីមានភ្លើងឆាបឆេះព្រៃកើតឡើងនៅក្នុងឧទ្យានជាតិខេត្តកែប។ ការលើកឡើងបែបនេះ ជាប្រសាសន៍របស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ក្នុងកិច្ចប្រជុំគណៈអភិបាលបើកទូលាយរបស់រដ្ឋបាលខេត្ត ក្នុងសាលប្រជុំសាលាខេត្ត នៅព្រឹកថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ដោយក្នុងកិច្ចប្រជុំក៏មានការចូលរួមពីសំណាក់អស់លោកជាអភិបាលរងខេត្ត អភិបាលក្រុង ស្រុក លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងមន្ត្រីចំណុះសាលាខេត្តកែបទាំងមូល។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានជំរុញដល់គ្រប់មន្ទីរ ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តការយកចិត្តទុកដាក់លើការទប់ស្កាត់កុំឲ្យមានការវាទទន្ទ្រានដល់ដីសហគមន៍ ដីមាត់ឆ្នេរសមុទ្រ ដីព្រៃបម្រុងរបស់រដ្ឋ ពិសេសព្រៃឧទ្យានជាតិរបស់ខេត្តយើង។ លោក កែន សត្ថា អភិបាលខេត្ត បានលើកឡើងដោយដាស់តឿនដល់ផ្នែកជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ ឬរីសតទាំងឡាយ ដែលសង់ក្បែរជើងភ្នំ ព្រមទាំងប្រជាពលរដ្ឋ ត្រូវចូលរួមសហការក្នុងការ ការពារព្រៃឧទ្យានជាតិខេត្តកែបរបស់យើងឲ្យបានគង់វង្ស ហើយចាំបាច់ត្រូវណែនាំដល់ម្ចាស់សណ្ឋាគារទាំងអស់ត្រូវតែមានបំពង់សម្រាប់ពន្លត់អគ្គីភ័យដើម្បីត្រៀមលក្ខណៈការពារជាមុន ខណៈមានករណីណាមួយកើតឡើងផ្តើមដោយសារភ្លើងឆាបឆេះព្រៃឧទ្យានជាតិដោយគ្មានមូលហេតុ ព្រោះពេលនេះជារដូវរំហើយដែលមានអាកាសធាតុក្តៅហែងផងនោះ។ សូមជម្រាបថា៖ ក្នុងកិច្ចប្រជុំគណៈអភិបាលបើកទូលាយនេះ មានរបៀបវារៈសំខាន់ៗចំនួន២ ទី១/ពិនិត្យ ពិភាក្សា ឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ឆ្នាំ២០១៩។ ទី២/ពិនិត្យ ពិភាក្សា ឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តន៍ខែបន្ទាប់របស់រដ្ឋបាលខេត្ត៕ ដោយៈ សុខខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា