ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(ព័ត៌មានបឋម) រថយន្ដ កុងតឺន័រ ដាច់ហ្វ្រាំង បុករះ រថយន្ដធុនតូចធំជិត៣០គ្រឿង បណ្តាលអោយរងរបួសជាច្រើននាក់...!!!
Thu,03 January 2019 (Time 09:53 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 893នាក់)


ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបង្កឡើងដោយ រថយន្ត កុងតឺន័រ ០១គ្រឿង ដាច់ហ្វ្រាំង បុករះ រថយន្ដ តូចធំ ជិត៣០គ្រឿង បណ្តាលអោយរងរបួសស្រាលធ្ងន់ជាច្រើននាក់.! បង្កការភ្ញាក់ផ្អើលអស់មួយភូមិ ដែលហេតុការនេះ បានកើតឡើង នៅវេលាម៉ោង១២និង ២០នាទី ​ត្រូវនិងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នេះ ។ បើតាមសាក្សី​ដែលស្ថិតនៅកន្លែងកើតហេតុ បានរៀបរាប់អោយថា៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយនេះ គួរអោយរន្ធត់ ​បង្កឡើងដោយរថយន្ដ កុងតឺន័រ ដាច់ហ្វ្រាំង ពេលដែលរថយន្តកំពុងចុះចំណោត ហើយជ្រុលទៅ បុករះ និងរថយន្ដធុនតូចធំ ជិត៣០គ្រឿង នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតជ្រោះពេជ្រនិល ស្ថិតនៅក្នុង​ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ហើយបើយោងតាម អ្នកឃើញហេតុការណ៍ បានបញ្ជាក់ពីដំបូងថា៖ ដំបូងឡើយរថយន្ដកុងតឺន័រ មួយគ្រឿង កំពុងចុះចំណោទ ក្នុងល្បឿនលឿន នៅម្ដុំយាយម៉ៅ​ ​ស្រាប់តែដាច់ហ្វ្រាំង ទើបបុករះ រថយន្ដតូចធំ ប្រមាណ ជិត ៣០គ្រឿង មានទាំងរថយន្ដធំ និងរថយន្ដតូច បណ្ដាលអោយ តៃកុងរថយន្ត និងអ្នករួមដំណើរ រងរបួស ស្រាលធ្ងន់ អ្នកខ្លះ គៀបជាប់នៅក្នុងរថយន្ដតែម្ដង ហើយរថយន្ដខ្លះធ្លាក់ជ្រោះទៅក្រោមផងដែល។ យ៉ាងណាមិញ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដ៏ព្រឺព្រួច ស្រាវស្រាញឆ្អឹងខ្នង មួយនេះ ខាងភ្នាក់ងារ សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ យើងខ្ញុំ មិនទាន់បានទទួល ព័ត៌មានលម្អិត នៅឡើយទេ ថា៖ តើចំនួន អ្នកស្លាប់ ឬ អ្នករងរបួសប៉ុន្មាននាក់នោះទេ ដែលហេតុការនេះ ត្រូវបានសមត្ថកិច្ចមិនបានបញ្ជាក់អោយដឹងនៅឡើយទេ ដោយថា៖ ពេលនេះ​ កម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុង តែចុះជួយអន្ដរាគមន៍ ដើម្បីសង្គ្រោះជនរងគ្រោះ ខណៈដែលស្ថានភាព គ្រោះចរាចរណ៍ ខាងលើនេះ មានសភាពតានតឹង មានទាំងមនុស្សរងគ្រោះជាច្រើននាក់ និងរថយន្តខូចខាតជាច្រើនគ្រឿង សមត្ថកិច្ចបានប្រាប់ភ្ញាក់ងារយើងខ្ញុំថា៖ យ៉ាងណានោះ ខាងសមត្ថកិច្ចនិងផ្តល់ របាយការណ៍ជូននៅពេលក្រោយ៕ ដោយៈ វ៉ិត រិទ្ធ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1463 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6775 នាក់
ខែនេះ :
22613 នាក់
3 ខែនេះ :
77232 នាក់
សរុប :
1661159 នាក់