ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កក្រើកសារជាថ្មីទៀតហើយ សង្វៀនបញ្ជល់ មាន់ នៅទន្លេបិត បើកដោយរលូន តែគ្មានសមត្ថកិច្ច ធ្វើការបង្ក្រាប...!!!
Fri,04 January 2019 (Time 03:47 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1047នាក់)


ខេត្តត្បូងឃ្មុំ៖ សង្វៀនបញ្ជល់មាន់ អមដោយវង់ អាប៉ោង បានលេងចាក់ភ្នាល់លុយ បានយ៉ាងរលូន ដោយមិនឃើញសមត្ថកិច្ចណាធ្វើការបង្រ្កាបឡើយ មិនតែប៉ុណ្ណោះ អ្នកមើលការខុសត្រូវ ដែលគេហៅថា៖ អ្នកសម្របសម្រួល មានរឹកពារក្រអេឺតក្រទម ចេញមុខមក អួត ច្រង៉េងច្រង៉ាង មិនខ្លាចអ្វីឡើយ សង្វៀនបញ្ជល់មាន់ ខាងលើនេះ ស្ថិតនៅចំណុចដើមពោធិ៍ ភូមិអន្លង់ជ្រៃ ឃុំទន្លេបិត ស្រុកត្បូងឃ្នុំ ខេត្តត្បូងឃ្មុំ ដោយគេស្គាលច្បាស់ថា៖ អ្នកមើលការខុសត្រូវប្រចាំនៅកន្លែងនោះ ឈ្មោះ ណាន ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មានទីលំនៅភូមិទន្លេបិត ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។  ជាក់ស្តែងនៅរសៀលថ្ងៃទី០១ ខែមករាឆ្នាំ២០១៩ អ្នកយកសារព័ត៌មាន ក្នុងស្រុកជាច្រើនស្ថាប័ន បានចុះទៅយកព័ត៌មាន នៅចំណុចខាងលើ ឃើញមានការបញ្ជល់មាន់ និង លេង អាប៉ោង ដាក់លុយ ហើយបានរាយការណ៍តាមរយៈទូរសព្ទ័ ទៅលោក សួស ស៑ាងលី អធិការនគរបាល ស្រុកត្បូងឃ្មុំ ហើយ លោកអធិការទទួល និង ឆ្លើយតបវិញថា៖ ( ចាំលោកអោយកូនចៅទៅមើល ) តែបាត់មិនឃើញ មានសមត្ថកិច្ចណាម្នាក់មកសោះ។  ឃើញដូច្នោះ ខាងសារព័ត៌មានក៏បានទទូរសព្ទ័ទៅលោកអធិការ សួស ស៑ាងលី ម្តងទៀត ពេលទូរសព្ទ័ចូលហើយ មិនមានអ្នកទទួលឡើយ ឬមួយលោកអធិការ មានចេតនា មិនចង់បង្រ្កាបបទល្មើស ដែលស្ថិតក្នុងគោល នយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៩ ចំណុច ហើយហ៊ានផ្គើនទៅងចំណុចទី ៥ របស់រាជរដ្ឋាភិបាល ដែលបានលើកឡើងថា៖ គ្មានបនល្បែងស៊ីសង ផ្ទុយទៅវិញ ការធ្វើ ព្រងើយកន្តើយបែបនេះ ត្រូវបានប្រជាពលរដ្ឋយល់ឃើញថា៖ លោកអធិការត្រូវ ដុល្លា របស់ជនល្មើស បិតភ្នែក បិតត្រជៀក ញុកមាត់អស់ហើយមើលទៅនោះ។  បើយោងពីសំណាក់មតិប្រជាពលរដ្ឋបន្តថា៖អស់ទំនុកចិត្ត លើលោកអធិការហើយ ហើយ ប្រជាពលរដ្ឋបានសំណូមពរ ដល់លោកឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជៀម សុភណ្ឌ័ អភិបាលខេត្តត្បូងឃ្មុំ ជួយអន្តរាគមន៍ និងមានចំណាត់ការក្នុងរឿងនេះផង៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1472 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6784 នាក់
ខែនេះ :
22622 នាក់
3 ខែនេះ :
77241 នាក់
សរុប :
1661168 នាក់